ខេត្តសំណាង! កម្ពុជាកំពុងសិក្សាផ្លូវរថភ្លើងថ្មី១ខ្សែ ឆ្លងកាត់ខេត្តក្រុង៦នេះ តភ្ជាប់ជាមួយវៀតណាម
Srey NuthJULY 11 20238.7 K views

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានលើកឡើងថាបច្ចុប្បន្នកំពុងសិក្សាគម្រោងផ្លូវរថភ្លើងថ្មីមួយខ្សែដែលតភ្ជាប់ពីក្រុងប៉ោយបែត ទៅដល់ ក្រុងបាវិត ដោយតភ្ជាប់ជាមួយគម្រោងផ្លូវដែករបស់វៀតណាម ខណៈគម្រោងនេះឆ្លងកាត់ខេត្ដ-ក្រុងសំខាន់ៗចំនួន៦រួមមាន​៖ ក្រុងប៉ោយប៉ែត ខេត្ដសៀមរាប ខេត្ដកំពង់ធំ ខេត្ដកំពង់ឆ្នាំង រាជធានីភ្នំពេញ និងក្រុងបាវិត ផងដែរ។

357362762 586804173630581 8484321011930268125 N

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួ​យស្ថានីយ៍ទូរទសន៍BTV  កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២៣ ឯកឧត្តមបានបានប្រសាសន៍យ៉ាងដូច្នេះថា យើងនឹងសិក្សាផ្លូវរថភ្លើង១ទៀតពីប៉ោយប៉ែតមកសៀមរាបផ្លូវថ្មី។ ពីសៀមរាបមកកំពង់ធំ កំពង់ធំមកកំពង់ឆ្នាំង កំពង់ឆ្នាំងមកភ្នំពេញ​ ភ្នំពេញទៅបាវិត ដើម្បីតភ្ជាប់គម្រោងរបស់វៀតណាម ដែលគេត្រៀមធ្វើ ពីទីក្រុងហូជីមិញ មកបាវិតម៉ុកបាយ ដើម្បីតភ្ជាប់ជាមួយផ្លូវរថភ្លើងរបស់កម្ពុជាយើង

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះកម្ពុជាកំពុងសិក្សាផ្លូវល្បឿនលឿនមួយខ្សែ តភ្ជាប់ពីភ្នំពេញទៅក្រុងប៉ោយប៉ែត ខណៈផ្លូវរថភ្លើងល្បឿនលឿននេះក៏ជាផ្លូវដំបូងបំផុតក្នុងប្រវត្ដិសាស្រ្ដកម្ពុជាផងដែរ។ គម្រោងរថភ្លើងល្បឿនលឿននេះមានប្រវែងសរុបប្រមាណ ៣៨២ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ ត្រូវការទុនវិនិយោគប្រមាណជាង ៤ ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១,៤៣៥ ម៉ែត្រ ល្បឿនសម្រាប់ធ្វើចរាចរណ៍ ១៦០ គីឡូម៉ែត្រក្នុង ១ ម៉ោង និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)៕​

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia