អបអរសាទរ អ្នកខេត្តកំពង់ឆ្នាំង ខណៈខេត្តជាប់បឹងទន្លេសាបមួយនេះ បង្កើតរោងចក្រផ្គុំដំឡើងរថយន្តវិនិយោគប្រមាណ ១៩,៤ លានដុល្លារអាមេរិក រោងចក្រនេះគឺ មានទីតាំងស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមការចុះផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមការបញ្ជាក់ពី CDC គម្រោងវិនិយោគខាងលើនេះគឺជាការវិនិយោគពីក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING CO., LTD ខណៈរថយន្តដែលត្រូវតម្លើងនោះគឺម៉ូដែលរថយន្តម៉ាក Chevrolet និង GAC ។ ហើយនៅពេលរោងចក្រនេះបើកដំណើរការ នឹងអាចបង្កើនឱកាសការងារបានចំនួន ១,១៤២ កន្លែងដល់ប្រជាជនដែលបានរស់នៅតំបន់នោះ។
គួររំលឹកថា គិតចាប់តាំងពីខែមករា រហូតដល់ខែសីហា ឆ្នាំ២០២៥ នេះ ខេត្តកំពង់ឆ្នាំង ទទួលបានគម្រោងវិនិយោគសរុបចំនួន ១៥។ ដោយឡែកក្នុងរយៈពេល ៨ ខែឆ្នាំ២០២៥ នេះ ប្រទេសកម្ពុជាទាំងមូលគឺទទួលបានគម្រោងវិនិយោគសរុបចំនួន ៤៩១ គម្រោង មានទុនវិនិយោគ សរុប ៧.២ លានដុល្លារ និងអាចបង្កើតឱកាសបានចំនួន ៣៤ ម៉ឺនកន្លែងជូនពលរដ្ឋនៅទូទាំង ប្រទេសផងដែរ៕