ភេសជ្ជៈមួយប្រភេទដែលមានអត្ថប្រយោជន៍ទាំងផ្លែគូលែននិងខូឡាជេន
Sreymom ChaAPRIL 30 2022

ផ្លែគូលែនត្រូវបានគេដឹងថាជាផ្លែឈើមួយប្រភេទដែលមានរសជាតិជូអែមឆ្ងាញ់គួរអោយចង់ពិសារ និងមានអត្ថប្រយោជន៍ចំពោះសុខភាពថែមទៀតផង។ ចំណែកឯខូឡាជេនជាប្រូតាអ៊ីន Protein មួយប្រភេទដែលសំបូរទៅដោយអាស៊ីតអាមីណូជាច្រើនប្រភេទរួមគ្នាដូចជាក្លៃស៊ីន ប្រូលីន និងហាយដ្រកស៊ី ផូលីន(Glycine, Proline, Hydroxypoline) ជាដើមដែលរាងកាយមនុស្សយើងអាចផលិតបានដោយខ្លួនឯង ប៉ុន្តែក្រោយដែលយើងមានអាយុលើសពី២០ឆ្នាំ ការផលិតអាស៊ីតទាំងអស់នេះនឹងចាប់ផ្ដើមថយចុះជាលំដាប់ទៅតាមអាយុកាល។ ខូឡាជេន មានប្រភពកំណើតមករុក្ខជាតិ និងសាច់សត្វ ប៉ុន្តែវាមានគ្រោងសាងខូឡាជេនស្រដៀងនឹងខូឡាជេនរបស់មនុស្សយើងដែរ ហើយរាងកាយយើងអាចបឺតស្រូបបានល្អបំផុត ដូចជាត្រីដែលរស់នៅក្នុងសមុទ្រជាដើម។

    Photo 2022 04 30 12 22 05

      ពេលនេះយើងមកដឹងអំពីអត្ថប្រយោជន៍នៃផ្លែគូលែនដែលមានផ្ទុកវីតាមីន និងសារធាតុរ៉ែ ដូចជា ជាតិប៉ូតាស៉្យូម ជាតិទង់ដែង ជាតិ Niacin និងជាតិ Folates ផ្ទុកសារធាតុ Beta-carotene ច្រើន ជាង ការ រ៉ុត ព្រមទាំងមានវីតាមីន B  និង C ហើយចំពោះវីតាមីន C គឺមានច្រើនជាងផ្លែក្រូចដល់ទៅ ៤០ ភាគរយឯណោះ។ វីតាមីន និងសារធាតុរ៉ែទាំងអស់នេះហើយ ទើបធ្វើឱ្យផ្លែគូលែនផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពដូចជា៖

១ ប្រឆាំងជម្ងឺមហារីក ជាពិសេសមហារីកសុដន់

២. ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាមរត់បានស្រួល

៣. ជំនួយដល់ចង្វាក់បេះដូង និងជួយការពារហានិភ័យពីជម្ងឺដាច់សរសៃឈាម និង​​​​   គាំងបេះដូង 

៤. ជួយបង្កើនកោសិកាឈាមក្រហម និងចូលរួមចំណែករក្សាតុល្យភាពសម្ពាធឈាម

៥. ជំនួយដល់ប្រព័ន្ធស៊ាំប្រឆាំងជម្ងឺ

៦. ជំនួយដល់ប្រព័ន្ធរាងកាយក្នុងការបំបែកអាហារកាបូអ៊ីដ្រាត

៧. បង្កើនថាមពល និងចូលរួមទប់ស្កាត់ការអស់កម្លាំងលឿន

៨. ទប់ស្កាត់បញ្ហាភ្នែកឡើងបាយ

៩. ជួយឱ្យឆ្អឹងរឹងមាំ

១០. ញ៉ាំផ្លែគូលែន ដូចបន្ថែមវីតាមីនលើស្បែក ដែលជួយកាត់បន្ថយស្នាមជ្រីវជ្រួញ និងស្នាមអុចខ្មៅៗនៅលើស្បែក។

Photo 2022 04 30 12 21 54

ដោយឡែកយើងមកដឹងអំពីអត្ថប្រយោជន៍នៃខូឡាជេនវិញម្តង ខូឡាជេន​គឺ​ជា​ប្រូតេអ៊ីន​ដែល​មាន​ចំនួន​២៥%​នៃ​ចំនួន​ប្រូតេអ៊ីន​សរុប​ក្នុង​រាងកាយ​របស់មនុស្សយើង​។ ខូឡាជេន​មាន​មុខងារ​បឋម​គឺ​ភ្ជាប់​ជាលិកា​ក្នុង​រាងកាយ​ចូល​គ្នា។​ សរសៃ​ខូឡាជេននៅ​ក្នុង​ស្បែក​មាន​សភាព​ធូរ​រលុង​ដើម្បី​ជួយ​ក្នុង​ការ​បង្កើន​ភាព​រលាស់​នៃ​ស្បែក។

ខូឡាជេនរបស់​ស្បែក​ដែល​ល្អ​នឹង​ជួយ​ធ្វើ​ឲ្យ​ស្បែក​មាន​ភាព​រលាស់​ល្អ គ្មាន​ស្បែក​យារ​ធ្លាក់​ក្រោយ​ពេល​ស្រក​ទម្ងន់​ គ្មាន​ស្នាម​ជ្រីវជ្រួញ​នៅ​ពេល​យើង​ធ្វើ​ចលនា​ចុះ​ឡើងៗ​ គ្មាន​ការ​គាំង​មុខ​មួយ​ចំហៀង ​និង​គ្មាន​ស្លាក​ស្នាម​ក្រោយ​ត្រូវ​របួស។ បន្ថែម​ពី​នេះ​ទៀត​ខូឡាជេន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ទាំង​សុខភាព​រាង​កាយ​និង

អត្ថប្រយោជន៍រួមមាន៖

  • បំបាត់​ស្នាម​ជ្រីវជ្រួញ
  • បង្កើន​ភាព​ក្មេង​ជាង​វ័យ​លើ​ស្បែក
  • បំបាត់ស្លាកស្នាម
  • ជួយឳ្យស្បែកមានសំណើម
  • ជួយឳ្យស្បែកស
  • ជួយឲ្យរបួសឆាប់ជា
  • ប្រឆាំងនឹងភាពចាស់
  • ជួយទប់ទល់នឹងបញ្ហាសន្លាក់
  • ការពារឆ្អឹង
  • ជួយបង្កើនម៉ាស់សាច់ដុំ
  • ជួយសក់និងក្រចកឲ្យមានសុខភាពល្អ

អ្វីដែលពិសេសដែលយើងចង់ណែនាំនៅពេលនេះគឹភេសជ្ជៈមួយប្រភេទដែលមានគុណប្រយោជន៍នៃផ្លែគូលែននិងខូឡាជេនរួមបញ្ជូលគ្នានោះគឺ ភេសជ្ជៈ អូហ៊្សែប O-ZAP ដែលជាផលិតផលរបស់ប្រទេសថៃ មានរសជាតិឆ្ងាញ់ កំពុងចរាចរណ៍លើទីផ្សារក្នុងប្រទេសកម្ពុជារបស់យើង។ ភេសជ្ជៈ អូហ៊្សែប O-ZAPមួយដបមានគុណប្រយោជន៍នៃផ្លែគូលែន និង ខូឡាជេនរួមបញ្ជូលគ្នា ដូចនេះហើយទើបភេសជ្ជៈ អូហ៊្សែប O-ZAP មានឈ្មោះថាជាភេសជ្ជៈនៃសម្រស់ ។ លោកអ្នកអាចរកជាវភេសជ្ជៈនេះបាននៅលើទីផ្សារ ឬទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ 066/086 646 946 និងតាមរយៈហ្វេសប៊ុកផេក: https://www.facebook.com/ozapdrink

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia