ធនាគារ អេស ប៊ី អាយ លី ហួរ ទទួលបានការគាំទ្រខ្លាំងពីសំណាក់ពលរដ្ឋក្នុងខេត្ដប៉ៃលិន ក្រោយបើកដំណើរការ​
Sa ThouraAPRIL 18 2022211 views

 

ធនាគារ អេស ប៊ី អាយ លី ហួរ ទទួលជោគជ័យខ្លាំងនៅលើទឹកដីខេត្ដប៉ៃលិន បន្ទាប់ពីការបើកដំណើរ​សាខាថ្មីនៅខេត្ដនេះ។ ការពង្រីកវិសាលភាព តាមរយៈការបើកសាខា​នៅ​ក្រុ​ងប៉ៃ​លិន ធនាគារ អេស ប៊ី អាយ លី ហួរ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រ​ជាពល​រដ្ឋ និងម្ចាស់អាជីវកម្ម។

278162356 1647326862316225 2127499343535395670 N

278346777 1340632143093537 1432704544401068698 N

បើយោងតាមការផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ Business Cambodia លោក អ៊ន សុគន្ធ ម្ចាស់អាជីវកម្មទិញ​-លក់ មាស នៅផ្សារ ប៉ាហ៊ី ក្រុងប៉ៃលិន បានមានប្រសាសន៍ថា លោក បានប្រើប្រាស់សេវាកម្មឥណទាន ជាមួយធនាគារ អេស ប៊ី អាយ លី ហួរ រយៈពេល ២ ឆ្នាំម​ក​ហើ​​យ។

278561254 1235196793554024 2571747416878304519 N

លោក អ៊ន សុគន្ធ បានលើកឡើងថា ធនាគារ អេស ប៊ី អាយ លី ហួរ បានផ្ដល់​ភាពងា​យស្រួល សេវាកម្មរហ័សទាន់ចិត្ដ លក្ខ័ខណ្ឌមិនស៊ាំញ៉ាំ អត្រាការប្រាក់ទាប ហើយអ្វីដែលពិ​សេស​នោះគឺ ការបត់បែនតាមអតិថិជន និងការបង់សងមានភាពងាយស្រួល ដោយមិ​​ន​​ចាំបា​ច់​​​​ទៅដល់ធនាគារ។ ទាំងនេះហើយជាមូលហេតុដែល លោក អ៊ន សុគន្ធ ជ្រើសរើសប្រើឥណទានជាមួយធ​នាគារ អេស ប៊ី អាយ លី ហួរ ខណៈមានធនាគារយ៉ាងច្រើនក្នុងក្រុងប៉ៃលិន។

 

277897005 414113660437376 1578778418347325602 N

ទន្ទឹមនឹងនេះ លោក វួច ធុច ម្ចាស់សិប្បកម្មស្រាមៀនប៉ៃលិន បានសំដែងការពេញចិត្ដជាមួយវត្ដ​មានរបស់ធនាគារ អេស ប៊ី អាយ លី ហួរ​ ក្នុងក្រុងប៉ៃលិន យ៉ាងដូច្នេះថា “តាមគំនិតខ្ញុំ ខ្ញុំគិតថា វា​ជាកា​រល្អដែលមានវត្ដមានធនាគារ អេស ប៊ី​ អាយ លី ហួរ ឬធនាគារផ្សេងទៀត មានកាន់តែច្រើ​ន​កាន់​តែ​ល្អ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់អាជីវក​ម្មដូចជារូ​​បខ្ញុំដែ​លកំពុងត្រូ​​វកា​​រទុនពង្រីកអាជីវកម្ម។ កាលណាមានធនាគារកាន់តែច្រើន យើងមានជម្រើសច្រើន ធនាគារណា​មាន​អ​ត្រា​​ការប្រាក់ទាប លក្ខខណ្ឌងាយស្រួល ខ្ញុំជ្រើសរើសយកធនាគារនោះហើយ”

277693166 1062078811039943 2789553705386120173 N

មិនខុសពីការលើកឡើងរបស់ម្ចាស់អាជីវកម្មទាំងពីររូបខាងលើ អ្នកនាង ចាន់ ស្រីរ៉ា ពលរដ្ឋរស់នៅក្នុងក្រុង​ប៉ៃលិន បានឲ្យដឹងថា អ្នកនាងបានជ្រើសរើសប្រើប្រាស់ឥណទានបុគ្គល ជាមួយធនាគារ អេស ប៊ី អាយ លី ហួរ ព្រោះធនាគារនេះបានផ្ដល់កម្ចីខ្នាតតូច ដែលសមស្របតា​មតម្រូវការនិងស្ថានភាពរបស់គ្រួសារអ្នកនាង។

អ្នកនាង ចាន់ ស្រីរ៉ា បានបន្ថែមថា កាលពីមុន អ្នកនាងមិ​​នធ្លាប់ប្រើ​​ប្រាស់កម្ចីពីធនាគារណាមួយទេ ដោយហេតុថាធនាគា​រផ្សេងៗមានតែ​កម្ចីខ្នាតធំ គ្រួសា​​រ​​អ្នកនា​ងពុំមានលទ្ធ​ភាពប្រើប្រាស់បានឡើយ។ ប៉ុន្ដែនៅពេលវត្ដមានធនាគារ អេស ប៊ី អាយ លី ហួរ អ្នកនាង អាចប្រើប្រាស់កម្ចីខ្នាតតូចនេះ ដើម្បីធ្វើជាដើមទុនបង្កើតអាជីវកម្មបាន។

277613081 297503599189221 3196360786157003651 N

គួររ​លឹកផងដែរថា ឥណទានខ្នាតតូចនិងមធ្យម គឺជាការផ្ដល់កម្ចីទៅឲ្យម្ចាស់អាជីវកម្មទាំ​ង​ឡាយដែលកំពុងត្រូវការទុនបន្ថែម ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឲ្យធំជាងមុន ដោយទទួលបាន​ទំហំទឹ​​កប្រាក់​រហូតដល់ ២០០,០០០ដុល្លារ ជាមួយអត្រាការប្រាក់សមរម្យ រយៈពេលសងរហូតដល់ ៨៤ ខែ ហើយរបៀបបង់សងមានច្រើនជម្រើស និងមានភាពបត់បែនទៅតាមអតិថិជន។

 

277971519 545101726956067 6937291455033423411 N

ក្រៅពីផ្ដល់សេវាកម្មប្រាក់កម្ចីនិងដាក់ប្រាក់បញ្ញើសន្សំ  ធនាគារ អេស ប៊ី អាយ លី ហួរ មានសេ​វាកម្ម​​ជាច្រើនជូនអតិថិជន ដោយក្នុងនោះមានដូចជា សេវាកម្មផ្ញើរប្រាក់ទៅ-មក ក្រៅប្រទេស តាមប្រព័ន្ធ Ripple និង SWIFT  សេវាកម្មដាក់ប្រាក់សន្សំមានច្រើនជម្រើស ដោយទទួលបា​នអត្រា​​ការប្រាក់ខ្ពស់ រហូតដល់ ៧.៧៥ ភាគរយ។ ធនាគារ អេស ប៊ី អាយ លី ហួរ ក៏មានសេ​​វាកម្ម​ដាក់និងដក ប្រាក់តាមរយៈទូរ ATM/CDM ដែលមានទីតាំងជាច្រើនកន្លែង នៅចាំបម្រើអតិថិជន ២៤ ម៉ោងក្នុងមួយសប្ដាហ៍៕

 

 

278113875 386095960038192 8020322807607325591 N

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia