ពិសេសណាស់! Bookeyond បញ្ចុះតម្លៃ៧០% អាន​/ស្ដាប់សៀវភៅសង្ខេប៣២៩ក្បាលពេញ១ជីវិត
SOKLY SO•DECEMBER 20 2023•369 views

Bookeyond ដែលជា App ផ្លាស់ប្ដូរវិស័យអំណានបែបឌីជីថលដំបូងគេនៅកម្ពុជា បានប្រកាសផ្ដល់ជូននូវប្រម៉ូសិនពិសេសមិនធ្លាប់មានមួយគឺ ការបញ្ចុះតម្លៃ ៧០% ក្នុងមួយក្បាល ទៅលើសៀវភៅប្រមាណ ៣២៩ចំណងជើងផ្សេងៗគ្នា។

Vvv

 

ដើម្បីអាចប្រើប្រាស់ការបញ្ចុះតម្លៃនេះបាន លោកអ្នកគ្រាន់តែ ធ្វើការទាញយកកម្មវិធី Bookeyond នៅលើទូរស័ព្ទដៃ Android ឬ iOS។ រួចហើយបង្កើតគណនីផ្ទាល់ខ្លួនដោយឥតគិតថ្លៃទៅតាមការណែនាំដែលមាននៅក្នុង App ស្រាប់ បន្ទាប់មកលោកអ្នកនឹងទទួលបានសៀវភៅសង្ខេបចំនួន ៧ក្បាលហ្វ្រីភ្លាមៗសម្រាប់អាននិងស្ដាប់។

1a

 

បន្ថែមពីលើសៀវភៅហ្វ្រីចំនួន៧ក្បាល លោកអ្នកដែលបង្កើតគណនីរួចរាល់ អាចធ្វើការជាវសៀវភៅទាំង ៣២៩ ចំណងជើងជាមួយនឹងការបញ្ចុះតម្លៃ ៧០%។ អ្វីដែលរឹតតែពិសេសគឺ សៀវភៅដែលជាវនៅក្នុងការបញ្ចុះតម្លៃនេះ គឺអាចឱ្យលោកអ្នកស្ដាប់ និងអានបានជារៀងរហូត មិនមានពេលវេលាកំណត់ឡើយ។

 

ទន្ទឹមនឹងនោះ លោក  រឺន សីហា សហស្ថាបនិកនៃ Bookeyond បានគូសបញ្ជាក់ផងដែរថា «យើងធ្វើប្រម៉ូសិនពិសេសនេះឡើង ដើម្បីផ្តល់ជូនដល់ប្រិយមិត្តដែលពុំមានលទ្ធភាព ជាពិសេសសិស្សានុសិស្សទើបបញ្ចប់មធ្យមសិក្សាថ្មីៗ មានលទ្ធភាពក្នុងឱកាសចុងឆ្នាំនេះ ហើយនឹងសម្រាប់តែចុងឆ្នាំនេះ ហើយក៏ប្រហែលជាកម្រនឹងមានទៀតផង»៕

លោកអ្នកអាចទាញយក Bookeyond តាមរយៈ

ទាញយកៈ Android

ទាញយកៈ IOS

ផផ

អត្ថបទដោយ៖ សូ សុខលី

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia