និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បង្ហាញឈ្មោះក្រុមហ៊ុនចំនួន៧ ដែលត្រូវបានរកស៊ីគ្មានអាជ្ញាបណ្ណ
ធី ស្រីល័ក្ខ•MAY 24 2026•848 views

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានបង្ហាញពីគម្រោងអភិវឌ្ឍន៍៍ដីឡូតិ៍ចំនួន៧ ដែលកំពុងតែធ្វើអាជីវកម្មអភិវឌ្ឍន៍ដីឡូតិ៍ដោយគ្មានអាជ្ញាបណ្ណនោះទេដូច្នេះហើយសូមបងប្អូនត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។ ចំពោះគម្រោងដីឡូតិ៍ទាំង៧នោះមានដូចខាងក្រោមនេះ៖

 

១. ដីឡូតិ៍ខ្នាតវីឡា ច័ន្ទថាវី មានទីតាំងស្ថិតនៅ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ

 

២. ដីឡូតិ៍អភិវឌ្ឍន៍ ក្រុងច្បារមន មានទីតាំងស្ថិតនៅ ភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ

 

៣. ដីឡូត៍ ផន ម៉ាលីស មានទីតាំងស្ថិតនៅ ភូមិស្វាយតាអ៊ុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ

 

៤. សម្បត្តិ ប៊ុនធឿន អចលនទ្រព្យ មានទីតាំងស្ថិតនៅ ភូមិចំការស្លែង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល

 

៥. ស្រីពេជ្រដីឡូត៍ មានទីតាំងស្ថិតនៅ ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ

 

៦.  ដីឡូត៍ ស៊ុន ដារ៉ាវុធ មានទីតាំងស្ថិតនៅ ភូមព្រៃល្វា សង្កាត់ចោមចៅទ២ ខណ្ឌពោធសេនជយ រាជធានីភ្នំពេញ

 

៧. សួនឧស្សាហកម្ម ស្តាយ ជោគជ័យ មានទីតាំងស្ថិតនៅ ភូមិថ្មីជង្រុក ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

៤៨

គួរជម្រាបថា សូមសាធារណជនទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍដីឡូត៍ ដែលគ្មានអាជ្ញាបណ្ណខាងលើ ដែលអាចធ្វើឱ្យប៉ះពាល់ ឬខាតបង់ផលប្រយោជន៍ណាមួយជាយថាហេតុ ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia