ល្បីទិញផ្ទះ ប្រើកម្ចីធនាគារចំណេញ! តោះមកស្គាល់ធនាគារទាំង៧នេះ ផ្តល់កម្ចីទិញផ្ទះការប្រាក់ទាបបំផុត
Meng SonglyAPRIL 18 202232.9 K views

មនុស្សគ្រប់គ្នាសុទ្ធតែប្រាថ្នាចង់បានផ្ទះមួយជាកម្មសិទ្ធផ្ទាល់ខ្លួន។ ការទិញផ្ទះគឺជាបន្ទុកដ៏ធំបំផុតសម្រាប់អ្នក។ ហើយមនុស្សភាគច្រើនចង់ទិញផ្ទះតែមិនមានលុយទាំងដុលនោះទេ ប៉ុន្តែពួកគេនៅតែអាចទិញផ្ទះដែលខ្លួនស្រលាញ់បានតាមរយៈការបង់រំលស់ជាមួយធនាគារ និងម្ចាស់បុរីជាដើម។

ដោយមើលឃើញពីបញ្ហានេះ ធនាគារធំជាច្រើននៅកម្ពុជា បានបង្កើតផលិផលផឡើងមួយ ដើម្បីជួយដោះស្រាយបញ្ហារបស់ពលរដ្ឋខ្មែរដែលមានការខ្វះខាតលុយសម្រាប់ទិញផ្ទះ ហើយធនាគារធំៗ៧ បានបង្កើតឱ្យមាន កម្ចីទិញនេះឡើង។ 

ដូច្នេះសម្រាប់អ្នកដែលមានបំណងចង់ទិញផ្ទះ តែខ្វះលុយ ហើយមិនដឹងថា ធនាគារណាខ្លះដែលមានអត្រាការទាប រយៈពេលវែង និងមានភាពងាយស្រួល នេះថ្ងៃ Business  Cambodia នឹងបង្ហាញធនាគារធំៗ ៦នៅកម្ពុជា ដែលផ្តល់កម្ចីទិញផ្ទះការប្រាក់ទាបរួមមានដូចខាងក្រោម៖

១. Shinhan Bank៖ អាចកម្ចីបានរហូតដល់ ៧០% នៃតម្លៃផ្ទះ រយៈពេល ២៥ឆ្នាំ អត្រាការប្រាក់សម្រាប់ឆ្នាំទី១ គឺ ៤.៩៩%ក្នុងមួយឆ្នាំ និងការប្រាក់ឆ្នាំទី២ គឺ ៧.៤៥%ក្នុងមួយឆ្នាំ ហើយវិធីសាស្រ្តទូទាត់សងមានច្រើនទម្រង់ និងដំណើរការផ្តល់កម្ចីសាមញ្ញ និងរហ័ស។ ​

២. KB Kookmin Bank៖ ជាធនាគារពាណិជ្ជរបស់កូរ៉េខាងត្បូង អ្នកអាចកម្ចីបានរហូតដល់ ៧០%នៃតម្លៃផ្ទះ សម្រាប់អត្រាការប្រាក់ឆ្នាំទី១ គឺ ៤.៩៩%ក្នុងមួយឆ្នាំ និងអត្រាការប្រាក់ឆ្នាំទី២ គឺ ៧.៥០%ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេលវែងរហូតដល់ ២៥ឆ្នាំ។  ដើម្បីកាន់តែច្បាស់អាចទំនាក់ទំនងភ្នាក់ងារតាមលេខ៖ ០១០ ៤១ ២៨ ៩៧ ( Mak Ouk Sey)។

៣. Bred Bank៖ ផ្តល់អត្រាការប្រាក់ទាប ៦.៦% ក្នុងមួយឆ្នាំ រយៈពេល ២០ឆ្នាំ កម្រៃសេវា ១%នៃទំហំកម្ចី និងការទូទាត់អប្បបរមាចំនួន ៣០%។

៤. CIMB Bank៖ ផ្តល់ជូនអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះទាបគឺ ៧.៥%ក្នុងមួយឆ្នាំជាមួយនឹងរយៈពេលវែងរហូតដល់ ២៥ឆ្នាំ ដែលជួយសម្រាលការបង់ប្រចាំខែទាប កម្រៃសេវា ១%នៃទំហំកម្ចី និងការរបៀបចំឥណទានលឿន។

៥. PPC Bank៖ លោកអ្នកអាចកម្ចីបានរហូតដល់ ៨០%នៃទំហំផ្ទះ ជាមួយនឹងរយៈពេលវែងរហូតដល់ ២០ឆ្នាំ អត្រាការប្រាក់ទាប ៧.៩%ក្នុងមួយឆ្នាំ របៀបសងប្រាក់អាចតាមរយៈ បង់តាមដំណាក់កាល ឬបង់រំលស់ ឬរយៈពេលអនុគ្រោះ និងបង់ជាចំណែក។

៦. J Trust Royal Bank៖ អតិថិជនអាចកម្ចីបានរហូតដល់ ៨០%នៃតម្លៃអចលនទ្រព្យជាមួយនឹងរយៈពេលវែង ២០ឆ្នាំ ថ្លៃសេវាអនុម័តកម្ចី ១%នៃទំហំកម្ចី ករណីកម្ចីចាប់ពី ២០ម៉ឺនដុល្លារឡើងទៅ ទទួលបានអត្រាការទាប ៨.២៥%ក្នុងមួយឆ្នាំ និងករណីកម្ចីក្រោម ២០ម៉ឺនដុល្លារ ទទួលបានអត្រាការប្រាក់ ៨.៥០%ក្នុងមួយឆ្នាំ ហើយទឹកប្រាក់កម្ចីអប្បបរមា ២ម៉ឺនដុល្លារអាមេរិក។

៧. Acleda Bank៖ ផ្តល់ជូនអតិថិជនរហូតដល់ ៣០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែមិនត្រូវលើសពី ៧០%នៃទំហំផ្ទះសរុប រយៈពេលបានរហូតដល់ ១៥ឆ្នាំ ជាមួយនឹងអត្រាការប្រាក់ចន្លោះពី ១០% ទៅ ១៨%ក្នុងមួយឆ្នាំ។

នៅក្នុងន័យនេះ ខ្ញុំមិនបានជម្រុញឱ្យអ្នកទាំងគ្នាខ្ចីលុយធនាគារនោះទេ ប៉ុន្តែដោយសារតែមានមនុស្សជាច្រើនពួកគាត់បានសួរមកកាន់ខ្ញុំ និងឱ្យជួយស្រាវជ្រាវរកមើលថា តើធនាគារធំៗនៅកម្ពុជាណាខ្លះ ដែលផ្តល់កម្ចីទិញផ្ទះអត្រាការប្រាក់ទាប​ រយៈពេលវែង និងមានលក្ខខណ្ឌងាយស្រួលក្នុងខ្ចី? 

ដូច្នេះ ទើបខ្ញុំសម្រេចចិត្តខិតខំស្រាវជ្រាវព័ត៍មានពីធនាគារធំៗដែលមានការប្រាក់ទាប យកមកសរសេរចែកជូនដល់បងប្អូនដែលមានបំណងចង់ទិញផ្ទះ មានលុយមិនគ្រប់ ដើម្បីជួយជម្រើសល្អមួយក្នុងការសម្រេចចិត្តថា តើធនាគារណាមួយដែលសាកសមជាមួយនឹងអ្នក? 

ចំពោះអ្នកដែលមិនទាន់មានចំណាប់អារម្មណ៍ចង់ទិញផ្ទះនៅពេលនេះ ក៏អាចអាននូវអត្ថមួយនេះទុកជាចំណេះដឹង និងចែករំលែកបន្តជូនដល់មិត្តភក្តិ បងប្អូន ឬអ្នកជិតខាងពេលគាត់សួរយើងថា គាត់ចង់ទិញផ្ទះ តើអ្នកដឹងថាធនាគារការប្រាក់ទាបជាងគេដែរឬទេ?៕

អត្ថបទដោយ៖ សុណេត

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia