មិនទាន់មាននៅខ្មែរ! ផ្លូវរថភ្លើងទំនើបៗទាំងនេះត្រូវបានក្រសួងសាធារណការ កំពុងធ្វើសិក្សាសម្រាប់ការសាងសង់នាពេលខាងមុខ
Bunthoeun KoemMARCH 12 2023268 views

បច្ចុប្បន្ន​រាជរដ្ឋាភិបាលកម្ពុជា​ បានកំពុងយកចិត្ដទុកដាក់នៅក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន ពិសេសលើប្រព័ន្ធផ្លូវដែក ដើម្បីជួយសម្រួលការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យបានភាពប្រសើរឡើង។ ជាក់ស្ដែងបច្ចុប្ប​ន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការសិក្សាគម្រោងផ្លូវរថភ្លើងទំនើបៗដូចជា ផ្លូវរថភ្លើងល្បឿនលឿន និងផ្លូវរថភ្លើងលើអាកាសជាដើម។ ដោយផ្លូវប្រភេទនេះនៅមិនទាន់មាននៅកម្ពុជានៅឡើយនោះទេ។

323464809 904799197436389 2816587849667950826 N

បើតាមការលើកឡើងពីឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្រសួងបាននិងកំពុងសិក្សាគម្រោងផ្លូវដែកជាច្រើនដែលក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) ពិសេសលើប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ភ្នំពេញ- ប៉ោយប៉ែត, ភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងខ្សែផ្លូវរថភ្លើងថ្មីប៉ោយប៉ែត-សៀមរាប-ភ្នំពេញ, ការសិក្សាគម្រោងផ្លូវរថភ្លើងទីក្រុង (Phnom Penh Urban Light Rail), គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។

ការលើកលើករបស់ឯកឧត្ដមរដ្ឋលេខាធិការខាងលើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Railway Group Limited (CREC) មកពីទីស្នាក់ការកណ្តាលក្នុងតំបន់ នៃប្រទេសម៉ាឡេស៊ី អំពីគម្រោងផ្លូវរថភ្លើងល្បឿនលឿន (High-Speed Train) កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ ហើយក្រុមហ៊ុននេះក៏បានបង្ហាញនូវចំណាប់អារម្មណ៍លើការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ពិសេសគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train)ផងដែរ៕

អត្ថបទ៖ កឹម ប៊ុនធឿន

B083fe955fd618b5c6ca0a

5cf146e5 E555 48ac A570 54649a2a4d97

325608916 1225302241723641 1251819103744133884 N (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia