កត់ទុក! មនុស្សដែលស្ថិតនៅ ៦ក្រុមនេះ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលរហូតដល់កូនអាយុ ២ឆ្នាំ
ធី ស្រីល័ក្ខSEPTEMBER 7 2026345 views

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញថវិកាក្នុងឆ្នាំ២០២៦ ចំនួនប្រមាណជាង ៥៣ លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងទារក ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់ទារក និងកុមារ។ នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន។

 

ជាមួយគ្នានោះដែរ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ​ គឺកំពុងគ្របដណ្តប់លើក្រុមគោលដៅសំខាន់ៗចំនួន ៦ នៅទូទាំងប្រទេស រួមមានស្ត្រី និងកុមារមកពី៖

 

១. កម្មករនិយោជិកជាស្រ្តីក្នុងប្រព័ន្ធ និងកូនអាយុក្រោម ២ឆ្នាំ ដែលជាសមាជិក ប..

. ស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ មកពីគ្រួសារមានបណ្ណសមធម៌ ត្រូវបានអនុវត្តក្នុងក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

. មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា និងមន្រ្តីកម្មសិក្សា ជាស្រ្តីនិងកូនអាយុក្រោម ២ឆ្នាំ ដែលជាសមាជិក ប..

៤. មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ជាស្រ្តីនិងកូនអាយុក្រោម ២ឆ្នាំដែលជាសមាជិក ប..

. ជនជាប់ឃុំជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ តាមម្តាយនៅក្នុងពន្ធនាគារ

. ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់ ជាស្រ្តីនិងកូនអាយុក្រោម ២ឆ្នាំដែលជាសមាជិក..

Img 1623

គួរជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នេះ ជាកម្មវិធីគោលនយោបាយអាទិភាព ១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia