ដំណឹងល្អ! នេះជាខេត្ត-ក្រុង ដែលបានប្រើប្រាស់អ៊ីនធឺណេតល្បឿនលឿន 5G ដំបូងគេបង្អស់នៅកម្ពុជា
ធី ស្រីល័ក្ខDECEMBER 31 202530 K views

ចា​ប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ នេះតទៅរាជធានីភ្នំពេញ និងតំបន់សំខាន់ៗមួយចំនួននៅក្នុងខេត្តសៀមរាប ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង និងខេត្តកំពត នឹងបានប្រើប្រាស់សេវា 5G ជំហ៊ានដំបូងគេបង្អស់។

 

ជាមួយគ្នានោះដែរ សេវា 5G នឹងចូលរួមចំណែកយ៉ាងសំខាន់ៗក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គម ស្រប តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ តាមរយៈការផ្តល់មកនូវ អត្ថប្រយោជន៍ជាច្រើន ដូចជា សេវាអ៊ីនធឺណិតមានល្បឿនលឿនជាងសេវា 4G ការតភ្ជាប់ឧបករណ៍បានច្រើនក្នុង ពេលតែមួយ រយៈពេលនៃការឆ្លើយតប (Latency) មានកម្រិតទាប និងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់ សេវាសាធារណៈឌីជីថល ជាដើម។ សេវា 5G មិនមែនត្រឹមតែមាន “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ ប៉ុន្តែ សេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ ព្រះរាជាណាចក្រកម្ពុជា។

២៣

យ៉ាងណាមិញ ចំពោះអត្ថប្រយោជន៍សំខាន់ៗដែលសេវា 5G នឹងនាំមកឱ្យកម្ពុជាដូចជាល្បឿនទិន្នន័យលឿនបំផុត  លឿនជាងសេវា 4G ដល់ទៅ ១០ ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។ រយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង — បណ្តាញឆ្លើយតបជាក់ស្តែងសមស្របសម្រាប់សេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។ ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន — សេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។

 

គួររំលឹកផងដែរថា កាលពី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការដាក់ឱ្យដំណើរការប្រតិបត្តិការ សេវាទូរសព្ទចល័ត ជំនាន់ទី៥ (សេវា 5G) នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែមករា ឆ្នាំ២០២៦ តទៅ។ ក្នុងន័យនេះ ក.ប.ទ. បានសហការជាមួយគ្រប់ប្រតិបត្តិករទូរសព្ទចល័តធំៗទាំង ៣ គឺ ក្រុមហ៊ុន Cellcard (CamGSM) ក្រុមហ៊ុន Metfone (Viettel Cambodia) និងក្រុមហ៊ុន Smart (Smart Axiata) ជំរុញការសាងសង់ស្ថានីយអង់តែនទូរគមនាគមន៍ និងបំពាក់ឧបករណ៍ផ្តល់សេវា 5G ប្រសិនជាបងប្អូនចង់បានព័ត៌មានលំអិតអំពីការភ្ជាប់អុីនធឺណេត 5G ឬកញ្ចប់អុីនធឺណេតផ្សេងៗ អាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ Cellcard ,Tel 012812812, Smart Tel 010200888,Metfone ,Tel 0979097097៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia