មានលុយត្រឹម ៥០០ដុល្លារនៅក្នុងដៃកុំអាលគិតថាធ្វើអ្វីមិនកើតឱ្យសោះប្រសិនបើអ្នកចេះប្រើប្រាស់វាឱ្យចំគោលដៅលុយចំនួននេះនឹងប្រែក្លាយជាចំនួនលុយច្រើនជាងមុននិងអាចបង្កើតឱកាសធំៗសម្រាប់អនាគតរបស់អ្នកបានផងដែរ។ ខាងក្រោមនេះជា រឿងធំៗទាំង៤ ដែលនឹងជួយបង្វិលលុយ ៥០០ដុល្លាររបស់អ្នកឱ្យបង្កើតចំណូលត្រឡប់មកវិញរហូតដល់ទ្វេដងផងដែរ៖
១. លក់ផលិតផលតាមអនឡាញ៖ បើសិនជាអ្នកមានលុយ ៥០០ដុល្លារនៅក្នុងកុងអ្នកអាចសាកល្បងលក់អនឡាញដោយប្រើបណ្តាញសង្គម Facebook, Telegram និង TikTok ធ្វើជាហាងដើម្បីដាក់លក់ផលិតផលដូចជា សម្លៀកបំពាក់, គ្រឿងសម្អាង, គ្រឿងបរិក្ខារតូចៗ ឬអីវ៉ាន់មួយតឹក ដោយទិញផលិតផលទាំងនោះក្នុងតម្លៃថោក ហើយលក់បន្តក្នុងតម្លៃចំណេញតិចតួចបានដែរ។
២.លក់អាហារពេលព្រឹក៖ ចំពោះមុខរបរនេះមិនចំណាយដើមទុនច្រើនទេ អាចលក់បាយសាច់ជ្រូក, បាយសាច់មាន់, បាយសាច់ក្រក,មួយវិញទៀតអាចលក់ជាអាហារសុខភាពដូចជាធ្វើសាំងវិចលក់ ស្ងោរពងមាន់លក់,បាយសុខភាពសម្រាប់អ្នកសម្រកគីឡូជាដើម ប៉ុន្តែរបរនេះទាមទារឱ្យអ្នកចេះច្នៃប្រឌិតឲ្យមានភាពទាក់ទាញ ខណៈចំណាយដើមទុនប្រហែល ៥០០-១០០០ដុល្លារ ឬទាបជាងនេះ និងមានសក្តានុពលអាចរកចំណូលបានជាមធ្យមពី ១៥-៤០ដុល្លារ ក្នុងមួយថ្ងៃ។
៣. របរដើមទុនតិច៖ ដើមទុន១០០ដុល្លារ អ្នកអាចចាប់ផ្ដើមដូចជា ការលក់ផលិតផលអនឡាញដែលកំពុងមានតម្រូវការខ្ពស់ក្នុងទីផ្សារ ចាប់ផ្ដើមផលិតវីដេអូក្លាយជា Content Creator ធ្វើជាវគ្គសិក្សាអនឡាញ សេវាប្រឹក្សាយោបល់ ឬចាយវាសម្រាប់ប៊ូសលក់អចលនទ្រព្យជាដើម ដែលជំនួញទាំងអស់នេះ អាចឱ្យអ្នកចំណាយលុយតិច តែមានឱកាសរកចំណូលដល់រាប់ពាន់រាប់ម៉ឺនដុល្លារត្រឡប់មកវិញផងដែរ។
៤.បង្រៀនតាមអនឡាញ៖ គ្រូបង្រៀនតាមអនឡាញគឺជារបរមួយប្រភេទដែលអនុញ្ញាតឲ្យអ្នកទាញចំណូលបានច្រើនគួរសម ហើយអ្នកអាចធ្វើការកំណត់ចំនួននៃចំណូលរបស់អ្នកបានតាមរយៈការដាក់តម្លៃនៃថ្លៃសិក្សា និងកំណត់ចំនួនសិស្ស។ ហើយអ្វីដែលពិសេសជាងនេះ អ្នកមានឱកាសក្នុងការចែករំលែកចំណេះដឹងដែលអ្នកមាន និងអាចពង្រឹងសមត្ថភាពខ្លួនឯងកាន់តែខ្លាំងតាមរយៈការបង្រៀនថែមទៀតផង៕



