ពាក្យសម្ដីរបស់អាណាព្យាបាល មានឥទ្ធិពលខ្លាំងជាងអាវុធទៅទៀត។ វាអាចជាថ្នាំទិព្វសម្រាប់លើកទឹកចិត្ត ឬក៏អាចជាថ្នាំពុលដែលបំផ្លាញទំនុកចិត្ត និងអនាគតរបស់កូនដោយមិនដឹងខ្លួន។ ខាងក្រោមនេះគឺជាពាក្យចាក់ដោតទាំង ៥ ដែលឪពុកម្តាយមិនគួរនិយាយទៅកាន់កូន យោងតាមអ្នកជំនាញផ្នែកចិត្តវិទ្យា និងអប់រំកុមារ៖
១/. "ហេតុអ្វីបានជាឯងមិនពូកែដូចកូនគេ?"៖ ការប្រៀបធៀបកូនខ្លួនឯងទៅនឹងកូនអ្នកដទៃ មិនមែនជាការជំរុញឱ្យកូនខំប្រឹងនោះទេ តែវាគឺជាការបំបាក់ស្មារតី។ វាធ្វើឱ្យកុមារមានអារម្មណ៍ថាខ្លួនអន់ និងគ្មានតម្លៃ។ ផលប៉ះពាល់ដ៏អាក្រក់ កូននឹងមានចិត្តច្រណែនឈ្នានីស និងបាត់បង់ភាពជឿជាក់លើសមត្ថភាពខ្លួនឯង។
២/. "កូនឯងធ្វើអីក៏មិនកើត/ល្ងង់ម្ល៉េះ!"៖ នៅពេលកូនធ្វើខុស ហើយយើងប្រើពាក្យស្ដីបន្ទោសទៅលើបុគ្គលិកលក្ខណៈដូចជា ល្ងង់, អន់, ខ្ជិល ជំនួសឱ្យការកែតម្រូវសកម្មភាព វានឹងធ្វើឱ្យកូនជឿថាខ្លួនគេពិតជាបែបនោះមែន។ ចំពោះផលអវិជ្ជមាន កូននឹងឈប់ព្យាយាមធ្វើរឿងថ្មីៗ ព្រោះខ្លាចខុស និងខ្លាចត្រូវគេមើលងាយ។
៣/. "បើមិនស្ដាប់បង្គាប់ ម៉ែ/ពុក នឹងឈប់ស្រឡាញ់ហើយ!"៖ ការយកក្ដីស្រឡាញ់មកធ្វើជាលក្ខខណ្ឌ ដើម្បីបង្ខំឱ្យកូនស្ដាប់បង្គាប់ គឺជាកំហុសធ្ងន់ធ្ងរ។ កូនត្រូវការអារម្មណ៍សុវត្ថិភាពពីឪពុកម្ដាយបំផុត។ បើអ្នកនិយាយពាក្យនេះដាក់កូនញឹក នឹងធ្វើឲ្យកុមារធំធាត់ឡើងដោយផ្សារភ្ជាប់ជាមួយអារម្មណ៍មិនសុវត្ថិភាព និងពិបាកក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃនៅថ្ងៃអនាគត។
៤/. "កុំចេះដឹងរឿងចាស់ទុំ!"៖ នៅពេលកូនសួរ ឬព្យាយាមបញ្ចេញមតិ ហើយត្រូវបានកាត់ផ្ដាច់ដោយពាក្យនេះ វានឹងបង្រៀនឱ្យកូនក្លាយជាមនុស្សដែលមិនហ៊ានតវ៉ា ឬមិនហ៊ាននិយាយការពិត។ ផលប៉ះពាល់រយៈពេលវែង វានឹងធ្វើឱ្យកូនបាត់បង់គំនិតច្នៃប្រឌិត និងក្លាយជាមនុស្សដែលងាយរងគ្រោះដោយសារការគាបសង្កត់ពីអ្នកដទៃ។
៥/. "ឱ្យតែបានដូចចិត្តឯងម្ដងទៅ!"៖ ការនិយាយពាក្យនេះបង្ហាញពីការលែងចង់អប់រំ ឬការចុះចាញ់ចំពោះទង្វើមិនល្អរបស់កូន។ វាកូននឹងយល់ថាគេអាចធ្វើអ្វីតាមចិត្តបានទាំងអស់ ដោយមិនខ្វល់ពីវិន័យ ដែលនាំឱ្យក្លាយជាមនុស្សពិបាកគ្រប់គ្រងក្នុងសង្គម។
យ៉ាងណាមិញ ជំនួសឱ្យការប្រើពាក្យអវិជ្ជមាន អាណាព្យាបាលគួរប្រើពាក្យស្ថាបនា ដូចជា៖ ពុក/ម៉ែដឹងថាកូនព្យាយាមហើយ លើកក្រោយយើងសាកវិធីថ្មីម្ដងទៀត, ពុក/ម៉ែមិនចូលចិត្តទង្វើមួយនេះរបស់កូនទេ ប៉ុន្តែពុក/ម៉ែនៅតែស្រឡាញ់កូន, និងតើកូនមានយោបល់អីដែរចំពោះរឿងនេះ? ជាដើម។
គួរជម្រាបផងដែរថា បន្ទាប់ពីការអប់រំក្នុងគ្រួសារ ការជ្រើសរើសគ្រឹះស្ថានសិក្សាដែលត្រឹមត្រូវ គឺជាស្ពានដ៏សំខាន់បំផុតទីពីរក្នុងការកំណត់វាសនារបស់កុមារ។ ក្នុងន័យនេះ សាលាអន្តរជាតិ ប៊ើខឹលី (Berkeley International School) បានក្លាយជាដៃគូដ៏ទុកចិត្តសម្រាប់មាតាបិតា តាមរយៈការផ្ដល់ជូននូវកម្មវិធីសិក្សាស្តង់ដាជាតិ និងអន្តរជាតិពីចក្រភពអង់គ្លេស (Cambridge) ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី ១២។ វិញ្ញាបនបត្រមិនត្រឹមតែមានការទទួលស្គាល់ជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សក្នុងការបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេសដោយទំនុកចិត្ត។ អ្វីដែលកាន់តែពិសេស សាលាបានបង្កើតបរិយាកាសសិក្សាបែបវិជ្ជមាន ប្រកបដោយសុវត្ថិភាព និងវិន័យខ្ពស់ អមដោយបរិក្ខារទំនើបៗ និងក្រុមលោកគ្រូអ្នកគ្រូដែលមានជំនាញច្បាស់លាស់ ដើម្បីធានាថាបុត្រធីតារបស់លោកអ្នកទទួលបានការថែទាំ និងការអប់រំដ៏ល្អបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ០៩២ ៣៣ ៦៦ ០២ ឬ ០១២ ៨៧២ ៦៣០៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



