ប្រើឥតគិ.តថ្លៃ! ​ចង់ធ្វើស្លាយបទបង្ហាញឱ្យ មានភាពច្នៃប្រឌិត ទាក់ទាញ អាចប្រើវេបសាយ៥នេះបាន
Ping Chou EngMARCH 15 20241.1 K views

មិនថាការងារការិយាល័យ ឬការធ្វើកិច្ចការសាលានោះទេ ការធ្វើបទបង្ហាញតាមរយៈស្លាយនៅតែជាតម្រូវការចាំបាច់។ ដូច្នេះសម្រាប់បងប្អូនដែលធ្វើស្លាយហើយចង់ឱ្យមានភាពច្នៃប្រឌិតច្រើន ឬធ្វើឱ្យបទបង្ហាញទាំងនោះកាន់តែមានភាពទាក់ទាញ និងងាយស្រួលយល់ អាចធ្វើការចូលទៅកាន់វេបសាយ៥នេះ ដើម្បីទាញស្លាយយកមកប្រើបានយ៉ាងងាយស្រួល មិនចំណាយពេលយូរ ប្រើបានដោយសេរី ឥតគិតថ្លៃ៖​

. Visme

 សម្រាប់វេបសាយមួយនេះវិញក៏មានស្លាយជាច្រើនទម្រង់ដូចជាសម្រាប់សិស្ស អ្នករកស៊ីនិងសម្រាប់ធ្វើការងារគម្រោងផ្សេងៗបាននៅលើវេបសាយផ្ទាល់តែម្តងដោយបងប្អូនអាចកែច្នៃហើយប្រើដោយឥតគិតថ្លៃថែមទៀត។

ចំណែកវេបសាយមួយនេះវិញគឺមានប្រមូលផ្តុំនូវគម្រូស្លាយជាច្រើន សម្រាប់ឱ្យយើងធ្វើការដោតឡួនយកទៅប្រើប្រាស់នៅលើ PowerPoint ឬ Google Slide ជាដើមដោយឥតគិតថ្លៃនិងសន្សំសំចៃពេលវេលា។

. Wepik

វេបសាយមួយនេះបងប្អូនអាចធ្វើការកែគម្រូស្លាយណាមួយដែលបងប្អូនពេញចិត្តបាននៅលើវេបសាយផ្ទាល់តែម្តង ដែលវាមានប្រមូលផ្តុំនូវគម្រូស្លាយជាច្រើនសក្តិសមសម្រាប់កិច្ចការសាលា ការងារនិងអាជីវកម្មផងដែរ។ 

. Canva

វេបសាយមួយនេះក្រៅពីមានទម្រង់បែបបទស្នើសុំការងារ ទម្រង់សម្រាប់ធ្វើស្លាយក៏មានដែរ ដោយលោកអ្នកអាចចូលទៅរចនានិងបន្ថែមបំពេញព័ត៌មាន នៅលើទម្រង់ដែលមានស្រាប់តាមតម្រូវការនិងចំណូលចិត្ត។

. Slidesgo

ក្នុងវេបសាយមួយនេះវិញមានទម្រង់សម្រាប់ធ្វើស្លាយឱ្យមានភាពច្នៃប្រឌិត មានទម្រង់ស្របតាមវិស័យការងាររបស់អ្នកប្រើប្រាស់ រួមទាំងមានទម្រង់ស្លាយតាមបណ្តុំពណ៌ ទៅតាមការចង់បានរបស់អ្នកប្រើប្រាស់ផងដែរ។

គួរបញ្ជាក់ថាសម្រាប់ស្លាយនេះជាធម្មតាតែងតែមាន នៅក្នុង PowerPoint កម្មវិធីរបស់កុំព្យូទ័រដែលភ្ជាប់មកជាមួយគម្រូស្រាប់ៗ បន្ថែមពីលើនេះ យើងអាចទាញយកគម្រូស្លាយស្អាតៗបន្ថែមសម្រាប់ប្រិយមិត្តអ្នកអាច អាចចូលទៅទាញយកបានសេរី ជាមួយប្រភេទស្លាយផ្សេងៗពីគ្នាជាច្រើនដោយ យើងគ្រាន់តែទាញយកមក រួចលុបអក្សរដើម ដោយជំនួសមកវិញនូវពាក្យដែលយើងចង់សរសេរ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia