អនាគតធូ.រធារ! សេ.ដ្ឋីវ័យ៦៧ឆ្នាំម្នាក់ ស្តាយក្រោយមិនបានបង្រៀនកូនៗនូវមេរៀនទាំង៦នេះ កាលពីក្មេង
Kan DaraAPRIL 3 20242.2 K views

ពុតដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង! ទោះខ្លួនក្លាយជាមហាសេដ្ឋី តែលោក Michael Yardney ជាអ្នកនិពន្ធល្បីលក់ដាច់បំផុត បានស្ពាយវិប្បដិសារីជាប់ខ្លួន ព្រោះពុំបានបង្រៀនកូនៗកាលនៅតូចអំពីមេរៀនមាសទាំង៦ខាងក្រោមនេះ៖

/. ត្រូវចេះរង់ចាំពេលចង់ទិញអ្វីមួយ

ក្តីស្រលាញ់ធំធេង ឲ្យតែកូនចង់បានអ្វីលេង ហាមាត់ទារភ្លាមទិញឲ្យភ្លេត សកម្មភាពនេះកំពុងទំរើសកូនហើយ រីឯអនាគតពួកគេក៏មិនចេះអត់ធ្មត់ដែរ។ ដូច្នេះជម្រើសល្អចូរឱ្យកូនៗសន្សំលុយ​ ៥ដុល្លាររៀងរាល់សប្តាហ៍ដើម្បីបានរបស់លេងដែលមានតម្លៃ២០ដុល្លារ ជំនួសឱ្យការដកលុយទិញឱ្យពួកគេភ្លាមៗ។ ម្យ៉ាងរបស់លេងមួយនោះនឹងក្លាយជារបស់លេងមានតម្លៃបំផុត ហើយពួកគេនឹងកាន់តែមានទឹកចិត្តចេះសន្សំប្រាក់។

/. អ្នកមានរបស់លេងច្រើនជាងគេ មិនហៅថាអ្នកឈ្នះទេ

កុមារភាពរបស់មនុស្សជាច្រើនធំធាត់ឡើងជាមួយនឹងរបស់លេងចាស់ៗ ឬសម្លៀកបំពាក់ពីរទៅបីកំប្លេប៉ុណ្ណោះ។ ប៉ុន្តែវាមិនចម្លែកទេដែលក្មេងទាំងអស់នោះធំឡើងរឹងមាំ។ ដោយឡែកកុមារភាពខ្លះកើតមកលើគំនរទ្រព្យហូរហៀរ មានរបស់លេងថ្មីជាប្រចាំ មានខោអាវថ្មីរាល់ខែឆ្នាំ ប៉ុន្តែចូរចាំថាទម្លាប់ទាំងអស់នោះបានបង្រៀនក្មេងៗដែលមិនទាន់ដឹងក្តីថាពួកគេជាអ្នកឈ្នះ ព្រោះខ្លួនអាចមានគ្រប់យ៉ាង។ ទង្វើបែបនេះនឹងពិបាកក្នុងការឱ្យពួកគេភ្លក់នូវបទពិសោធន៍ដែលលុយមិនអាចទិញបានណាស់ ព្រោះថាផ្នត់គំនិតរបស់អ្នកឈ្នះពិតប្រាកដគឺពួកគេបានភ្លក់បទពិសោធន៍គ្រប់រសជាតិទាំងអស់។

/. កាន់តែសន្សំកាន់តែឆាប់មានលុយ

ការលើកទឹកចិត្តឱ្យកូនៗចេះសន្សំប្រាក់គឺជាកត្តាលីករមួយធ្វើឱ្យពួកគេឃើញពីភាពមានបានរបស់ខ្លួននៅនឹងមុខ។ ការសន្សំកាន់តែឆាប់កូនៗនឹងកាន់តែឆាប់មាន ព្រោះពួកគេបានប្រើប្រាស់វ័យនេះមកវិនិយោគលើការសន្សំប្រាក់ ហើយទំនោរនៃការធានាអនាគតហិរញ្ញវត្ថុគឺមានអត្រាខ្ពស់ ទោះចង់ក្រក៏ពិបាកដែរ។

/. ផ្តោតលើចំណូលអកម្ម

​ចំណូល​អកម្ម​ខុស​ពី​ចំណូល​សកម្ម​។​ ​ចំណូល​សកម្ម​គឺ​ចំណូល​ដែល​យើង​ទទួល​បាន​មកពី​ការ​បំ​ពេញការ​ងារ​ ​សេវាកម្ម​ ​ឬ​កម្លាំង​ពលកម្ម​ដើម្បី​ដោះ​ដូរ​មកវិញ​នូវ​ប្រាក់ឈ្នួល​ ​ឬ​ប្រាក់ខែ​ ​ឬ​បើ​ចំពោះ​អ្នករក​ស៊ី​ ​គឺ​ចំណូល​ពី​មុខរបរ​គោល​របស់​ពួកគេ​។​ ​រីឯ​ចំណូល​អកម្ម​ ​មិន​ទាមទារ​ឱ្យ​អ្នក​ខិតខំ​ប្រឹងប្រែង​បម្រើ​សេវា​ឬ​ពលកម្ម​ ​ឬ​ចូលរួម​បំពេញ​សកម្មភាព​យ៉ាងសកម្ម​ទេ​។ បង្រៀនកូនៗឲ្យស្គាល់ចំណូលអកម្ម ចំណូលសកម្ម ទ្រព្យពិត ទ្រព្យក្លែងក្លាយ អនាគតពួកគេនឹងមានចំណេះដឹងហិរញ្ញវត្ថុកសាងភាពមានបានយ៉ាងពិតប្រាកដ។

/.​ ​បំណុលថ្ងៃនេះ គឺវេទនាថ្ងៃស្អែក

នៅក្មេងតែងចង់សប្បាយ និងគិតអំពីអ្វីដែលធ្វើឱ្យខ្លួនមានក្តីសុខនៅថ្ងៃនេះ ដោយមិនបានគិតថាក្តីសុខថ្ងៃស្អែក​ ១០ឆ្នាំក្រោយឬ១៥ឆ្នាំក្រោយទៅជាយ៉ាងណានោះទេ។ មេរៀនមួយឱ្យក្មេងៗទាំងអស់ចូរចងចាំថា បំណុលដែលអ្នកខ្ចីនៅថ្ងៃនេះ គឺបានប្លន់យកប្រាក់របស់អ្នកនៅថ្ងៃស្អែក ដែលអ្នកបានចំណាយទាំងកម្លាំងកាយចិត្តដើម្បីរកប្រាក់ទាំងនោះ។

៦/. សំណាងកើតពីការប្រឹងប្រែង

មនុស្សច្រើនណាស់ដែលចាត់ទុកភាពជោគជ័យរបស់អ្នកដទៃថាជាសំណាង​។ ពិតណាស់មនុស្សមានសំណាងៗត្បិតពួកគេមានសេចក្តីព្យាយាម អត់ធ្មត់ និងអាចស្វែងរកអ្វីមួយដែលពួកគេពេញចិត្ត និងអាចរកប្រាក់ចំណូលចេញពីវា ព្រមទាំងអាចសម្រេចរឿងអស្ចារ្យជាច្រើនៗដែលសូម្បីតែពួកគេខ្លួនឯងក៏មិនដឹងឡើយថាខ្លួនមានសំណាង។

យ៉ាងណាមិញ ក្នុងនាមជាឪពុកម្តាយដែលជាគ្រូទី១ មហាសេដ្ឋីវ័យ៦៧ឆ្នាំ លោក Michael Yardney បានលើកឡើងយ៉ាងដូច្នេះថា៖ «អ្វីដែលលុយទិញមិនបានគឺបទពិសោធន៍ អ្វីដែលពិបាកសាងគឺសំណាងខ្លួនឯង អ្វីដែលពិបាកទប់ទល់បំផុតគឺបញ្ហាជីវិត ប៉ុន្តែអ្នកនឹងអាចធ្វើបានប្រសិនបើបានភ្លក់និងរៀនសូត្រពីបទពិសោធន៍»។ ចូរបង្រៀនកូនៗអ្នកឲ្យមានចំណេះដឹងផ្នែកហិរញ្ញវត្ថុតាំងពីវ័យកុមារ នោះអនាគតពួកគេនឹងមិនលំបាកដោយសារលុយឡើយ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ កក់តាម  https://t.me/hangchhengH24១

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia