បុគ្គលិក HIPO ! ចង់ក្លាយជាបុគ្គលិក ចំណូលខ្ពស់ សមត្ថភាពខ្លាំង ត្រូវអនុវត្តរឿង៥នេះឱ្យបានល្អបំផុត
Ping Chou EngOCTOBER 14 2024266 views

HIPOHigh Potential ជាបុគ្គលិកដែលមានសក្តានុពលខ្លាំង មានសមត្ថភាពខ្ពស់ អាចរកចំណូលបានច្រើន ដែលគេប្រៀបប្រដូចសត្វដំរីក្នុងទឹក។

យ៉ាងណាមិញទស្សនាវដ្តី Forbes បានសរសេរថា ប្រសិនបើបើបុគ្គលិកធម្មតា ចង់ក្លាយជាបុគ្គលិកប្រភេទ Hipo នេះគេត្រូវប្រតិបត្តិខ្លួនឯងនិងទាញយកឱកាសពីរឿងទាំង៥នេះឱ្យបានល្អបំផុត ដើម្បីដើរបានឆ្ងាយក្នុងអាជីពការងារ។

 

. ត្រូវមានការរៀនសូត្រពេញមួយជីវិត៖ បុគ្គលិកមានទេពកោសល្យខ្ពស់គឺជាបុគ្គលដែលមានចំណាប់អារម្មណ៍ខ្ពស់លើ ការរៀនសូត្រ។ ដើម្បីធ្វើជាបុគ្គលិកមានសមត្ថភាពម្នាក់គឺសំខាន់ណាស់ក្នុងការធ្វើឱ្យខ្លួនឯងមានផ្នត់គំនិតរីកចម្រើន និងមានការប្តេជ្ញាចិត្តខ្ពស់ អភិវឌ្ឍជំនាញវិជ្ជាជីវៈជាបន្តបន្ទាប់។

 

 

សូមកុំរង់ចាំឱ្យចៅហ្វាយ មកផ្តល់ការបណ្តុះបណ្តាលឬផ្តល់ឱកាសថ្មីឱ្យ ត្រូវសកម្មក្នុងការស្វែងរកវគ្គសិក្សា ឬធ្វើគម្រោងណាមួយ ដើម្បីបង្កើតជំនាញថ្មីដោយខ្លួនឯង។  

 

 

. ត្រូវបង្កើនជំនាញទំនាក់ទំនងជានិច្ច៖ ជំនាញទំនាក់ទំនងមានសារៈសំខាន់ណាស់ដើម្បីអាចឱ្យអ្នកមានឥទ្ធិពល និងមានការបំផុសគំនិត ក្នុងអាជីព។ ទោះបីជាជំនាញទំនាក់ទំនងរបស់អ្នកខ្លាំងប៉ុណ្ណាក៏ដោយ ចង់ធ្វើជាបុគ្គលិកពូកែម្នាក់ អ្នកត្រូវតែអនុវត្តនិងពង្រឹងជំនាញនេះឱ្យបានជាប់លាប់។ របៀបដែលធ្វើទំនាក់ទំនងយ៉ាងមានឥទ្ធិពលបំផុតសម្រាប់បុគ្គលិកខ្លាំងពូកែគឺមានការស្តាប់ដ៏វៀងវៃ អាចធ្វើបទបង្ហាញដ៏ច្បាស់លាស់ មានការសរសេរដ៏មុតស្រួច និងការអធិប្បាយដ៏មានអត្ថន័យ។

 

 

. ដើរចេញពីកន្លែងស្រួលៗ៖ ដើម្បីអភិវឌ្ឍសក្តានុពលពិត ចេញពីក្នុងខ្លួនរបស់អ្នក សូមដើរចេញពីតំបន់ផាសុកភាព កន្លែងដែលងាយស្រួល។ ជាបុគ្គលិកម្នាក់ដើម្បីបញ្ចេញសក្តានុពលគឺត្រូវហ៊ានសាកល្បងបញ្ចេញសមត្ថភាពដោះស្រាយបញ្ហា ហើយហ៊ានទទួលយកបញ្ហាប្រឈមនិងការលំបាកៗថ្មីៗ ដែលវាគឺជាវិធីដ៏ល្អមួយដើម្បីពង្រឹងការយល់របស់អ្នកចំពោះខ្លួនឯង និងបង្ហាញពីការត្រៀមខ្លួនរបស់អ្នកសម្រាប់ការរីកចម្រើន នៅជំហានខាងមុខ។ 

 

 

. បណ្តុះIQឱ្យខ្ពស់ និងបង្កើនEQឱ្យជ្រៅ៖ បុគ្គលិកដែលមានសក្តានុពលខ្ពស់គឺជាបុគ្គលដែលមានទាំងបញ្ញាខ្ពស់ (IQ)​​ និងមានបញ្ញាអារម្មណ៍ខ្ពស់ (EQ)។ ដូច្នេះដើម្បីឱ្យបុគ្គលអាចខ្លាំងក្នុងបង្កើនទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល អាចគ្រប់គ្រងភាពតានតឹង កសាងទំនុកចិត្តខ្ពស់ បង្កើតលទ្ធផលនិងគ្រប់គ្រងក្រុមបានល្អ ធ្វើជាបុគ្គលិកមានសមត្ថភាពម្នាក់ អ្នកត្រូវតែបណ្តុះបញ្ញាIQឱ្យបានខ្ពស់ និងបង្កើនបញ្ញាEQឱ្យបានជ្រៅ។

 

 

. ត្រូវតែបន្ទាបខ្លួនជានិច្ច៖ សម្រាប់ជោគជ័យនៅថ្ងៃនេះ កុំឆាប់រំជើបរំជួលខ្លាំងពេក។​ ធ្វើជាបុគ្គលិកមានសមត្ថភាពម្នាក់ រឿងសំខាន់គឹការរក្សាការបន្ទាបខ្លួន ត្រូវបើកចិត្តរៀននិងស្តាប់គំនិតមនុស្សជុំវិញខ្លួនជានិច្ច ដើម្បីបន្ថែមអត្ថន័យឱ្យគំនិតខ្លួនឯង។ ពីព្រោះតំណែងការងារថ្ងៃនេះមិនអាចធានានូវភាពជោគជ័យរបស់អ្នកពេញមួយជីវិតបានទេ ប៉ុន្តែអត្តចរិតនិងសមទ្ធិផលជាក់ស្តែង ដែលអ្នកបានធ្វើនឹងអាចជះភាពវិជ្ជមានសម្រាប់កេរ្តិ៍ឈ្មោះរបស់អ្នកទៅមុខវែងឆ្ងាយបំផុត៕

 

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia