ប្រាក់ខែខ្ទង់ ៣០០ដុ.ល្លារ! ចង់ឆា.ប់សល់ផ្ទះ សល់ទ្រព្យ ត្រូវប្រញាប់ធ្វើរឿងធំៗទាំង៥ នេះភ្លាម
Kan DaraOCTOBER 9 20251.7 K views

«ធ្វើការយូរហើយ គ្មានសល់អី ដុះតែក្បាលពោះ» នេះគឺជាសម្តីដ៏ពេញនិយមមួយដែលយើងតែងឮចេញពីមាត់បុគ្គលិកមួយចំនួនចំអន់គ្នាលេង ប៉ុន្តែវាអាចជារឿងពិត។ ខាងក្រោមនេះ គឺជារឿងធំៗទាំង៧ ដែលបុគ្គលិក ឬអ្នកមានចំណូលខ្ទង់ ៣០០ដុល្លារក្នុងមួយខែ ត្រូវធ្វើជាបន្ទាន់ បើចង់ឆាប់សល់ផ្ទះ សល់ទ្រព្យ៖

 

១/. មានជំនាញច្បាស់បំផុត១៖ ដែលអាចបង្កើតចំណូលបាន ដូចជាជំនាញលក់ ជំនាញសរសេរ ជំនាញសរសេរកូដ ឬជំនាញគណនេយ្យជាដើម។ អ្នកត្រូវដឹងថាជំនាញពិតប្រាកដ មានតម្លៃលើសសញ្ញាបត្រ១០ដង ពេលដាក់ពាក្យធ្វើការ គេមិនដែលសួរអ្នកថាមានសញ្ញាបត្រអ្វីខ្លះទេ ប៉ុន្តែគេសួរថា អ្នកមានជំនាញអាចធ្វើអ្វីបានខ្លះ? ហេតុនេះហើយត្រូវពង្រឹងជំនាញលើការងារដែលអ្នកកំពុងមានប្រចាំថ្ងៃ និងរៀនជំនាញថ្មីៗបន្ថែមជានិច្ច។​

 

២/. បង្កើតបណ្ដាញទំនាក់ទំនងគុណភាព៖ ពង្រីកខ្លួនឯង តាមរយៈការពង្រឹងចំណងមិត្តភាព។ មនុស្សដែលអ្នកអាចចំណាយពេលជាមួយច្រើន គួរតែជាអ្នកដែលអាចនិយាយពាក់ព័ន្ធនឹងរឿងសំខាន់៣យ៉ាងបានគឺ លុយកាក់ ការអភិវឌ្ឍខ្លួន និងអាជីវកម្ម។ ដើម្បីបង្កើតទំនាក់ទំនងល្អៗបានយូរអង្វែង ត្រូវចាប់ផ្ដើមចេញពីខ្លួនអ្នកជាមុន ពោលគឺត្រូវប្រាកដថាអ្នកជាមនុស្សដែលគួរឱ្យទុកចិត្តបាន។

 

៣/. បង្កើតលំហូរសាច់ប្រាក់លើសពី១ច្រក៖ ប្រាក់ខែមួយមុខមិនអាចចិញ្ចឹមអ្នកបានមួយជីវិតឡើយ។ ដូច្នេះអ្នកត្រូវចេះប្រើជំនាញដែលខ្លួនមានបង្កើតចំណូលឱ្យបានច្រើនច្រកតាមដែរអាចធ្វើទៅបាន។

 

៤/. ចំណាយពេលអានយ៉ាងហោចណាស់១០០នាទីក្នុងមួយថ្ងៃ៖ ចាប់ផ្ដើមអាន មិនថាសៀវភៅ មិនថាអត្ថបទល្អៗនៅលើបណ្ដាញសង្គម ឬ​Website។ ហើយប្រធានបទដែលអ្នកគួរអានគឺ លុយកាក់, ការអភិវឌ្ឍមត្ថភាពគ្រប់គ្រងផ្លូវចិត្ត, ព្រមទាំងប្រធានបទផ្សេងៗទៀតដែលត្រូវនឹងតម្រូវការរបស់អ្នក។

 

៥/. បង្កើតយីហោឱ្យខ្លួនឯង៖ តាមរយៈការបង្កើតវេទិកានៅលើអ៊ីនធឺណេត ដូចជា ហ្វេសប៊ុក,​ យូធូប, Instagram TikTok ជាដើម។ សម័យនេះអ្នកមិនអាចលក់អ្វីដាច់ទេ បើសិនជាគ្មាននរណាស្គាល់អ្នក។ ឥឡូវនេះមានអាជីវកម្មច្រើនណាស់ដែលអ្នកអាចបង្កើតរកចំណូលបាន ដោយពឹងផ្អែកលើបណ្ដាញសង្គម។ ត្រូវចាំថាគេស្គាល់អ្នកកាន់តែច្រើនអ្នកមានឱកាសកាន់តែច្រើន គេទុកអ្នកកាន់តែច្រើនអ្នករកស៊ី ឬលក់អ្វីមួយកាន់តែដាច់។

 

យ៉ាងណាមិញ ចង់ឲ្យចំណូលកើន ១គុណនឹង១០ ឬ ៣០០ដុល្លារ ឡើងដល់ ៣០០០ដុល្លារ អ្នកត្រូវធ្វើខ្លួនឲ្យស័ក្តិសមនឹងទទួលបានវា ដូចពាក្យលោក Jim Rohn ដែល​ជា​សហគ្រិន​ជនជាតិ​អាមេរិក ជា​អ្នកនិពន្ធ​និង​ជា​អ្នក​លើកទឹកចិត្ត​មួយ​រូប​ដ៏​ល្បីល្បាញបាននិយាយថា៖ «ចំនួនលុយ និងតួនាទីដែលអ្នកមាន ពុំអាចលើសពីសមត្ថភាពរបស់អ្នកឡើយ»

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia