យោងតាមលិខិតរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានចេញសេចក្តីជូនដំណឹង ស្តីពីការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំចំនួន ប្រាំ។ ដោយអាជីវកម្មទាំងនោះរួមមានដូចខាងក្រោម៖
១.អាជីវកម្ម ហាងបញ្ចាំ វ៉ាយអឹម មានទីតាំងស្ថិតនៅ សង្កាត់ផ្សារថ្មីបី ខណ្ឌដូនពេញ រាជធានីភ្នំពេញ
២. សហគ្រាស អភិ ឃែស សូលូសិន មានទីតាំងស្ថិតនៅ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ
៣. ក្រុមហ៊ុន គង់ ស្រីនាត ផនសបឯ.ក មានទីតាំងស្ថិតនៅ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរ រាជធានីភ្នំពេញ
៤. អាជីវកម្មហាងបញ្ចាំ អឺ ភី អ អេស មានទីតាំងស្ថិតនៅ ភូមិរការធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប
៥. ដីឡូតិ៍បុរី ឈ្នះ ឈ្នះ មានទីតាំងស្ថិតនៅ ភូមិគគីរ សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ


ក្នុងសេចក្តីជូនដំណឹងនោះ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក៏បានអំពាវនាវឲ្យសាធារណជន ទាំងអស់កុំចូលរួមធ្វើអាជីវកម្ម ឬពាក់ព័ន្ធជាមួយនឹងគម្រោងអភិវឌ្ឍដីឡូត៍ដែលគ្មានអាជ្ញាបណ្ណ ខាងលើ ដែលអាចធ្វើឲ្យប៉ះពាល់ ឬខាតបង់ផលប្រយោជនណាមួយជាយថាហេតុ៕


