កុំពឹងតែ ចំណូលមួយប្រភព! នេះជារបរសាមញ្ញទំាង៥ ដែលស្រ្តីគួរធ្វើ បើចង់បានចំណូលកាន់តែកើនជាងមុន
ធី ស្រីល័ក្ខDECEMBER 4 20252 K views

ប្រសិនជាចង់បានចំណូលច្រើន ចង់ធូធារជាងមុនត្រូវតែមានប្រភពចំណូលឲ្យច្រើន ដូច្នេះសម្រាប់បងប្អូនស្រ្តីៗចង់បានចំណូលឱ្យកើនជាងមុន ហើយចង់រកលុយដោយកម្លាំងញើសឈាមខ្លួនឯងកុំចាំតែចំណូលមួយប្រភព ខាងក្រោមនេះជារបរសាមញ្ញៗទាំង៥ ដែលបងប្អូនស្រ្តីគួរតែចាប់ផ្តើមធ្វើទាំងអស់គ្នា៖

 

១.ផលិតផលធ្វើដោយដៃ ឬកែច្នៃ៖ បើនិយាយអំពីផលិតផលធ្វើដោយដៃ ឬជាផលិតផលកែច្នៃ នេះដែរ គឺគេនិយមធ្វើលក់ខ្លាំងណាស់នៅលើពិភពលោក គ្រាន់តែនៅបរទេសភាគច្រើនពេលគេធ្វើ រួចហើយគេយកទៅដាក់លក់នៅលើវេបសាយជាដើម។ ចំណែកខ្មែរយើងក៏អាចធ្វើបានដែរ ដោយបងប្អូនអាចបង្ហោះលក់នៅលើ Tik Tok, Page Facebook Instragram ជាដើម។

 

ចំពោះផលិតផលធ្វើដោយដៃនេះដែរ គឺសាកសមខ្លាំងបំផុតសម្រាប់ស្ត្រីដែលមានអាយុលើស៥០ឆ្នាំ ឡើង ដោយសារតែរបរមួយនេះនៅពេលទំនេរពីការធ្វើការងារផ្ទះ លោកអ្នកអាចឆ្លៀតធ្វើលក់ តាមអនឡាញបានដោយយើងអាចច្នៃកាបូបលក់ គ្រឿងអលង្ការ បូសក់និងរបរមួយចំនួនទៀត ប៉ុន្តែបើចង់លក់អនឡាញដាច់លោកអ្នកត្រូវតែកសាងខ្លួនលើបណ្តាញសង្គមឱ្យមានអ្នកមើលច្រើន ជាមុនសិន ជាពិសេសត្រូវធ្វើឱ្យអតិថិជនជឿទុកចិត្តទើបអាចរីកចម្រើនទៅមុខបាន។

 

២.អ្នកនិយាយសាធារណៈ៖ ស្ត្រីដែលមានអាយុកាន់តែច្រើនគាត់នឹងមានបទពិសោធន៍ ជីវិតច្រើនណាស់ ដូច្នេះយើងអាចចែករំលែករឿងរ៉ាវផ្សេងៗតាមរយៈការនិយាយជាសាធារណៈ សិក្ខាសាលា ឬនិយាយតាមអនឡាញ។ ដោយការចាប់ផ្តើមដំបូងយើងអាចនិយាយតាម សិក្ខា សាលាតូចៗ ឬនិយាយ លើប្រធានបទដែលអ្នកពេញចិត្ត មិនថារាជាហិរញ្ញវត្ថុផ្ទាល់ខ្លួន សុខភាព ការអភិវឌ្ឍន៍អាជីព ឬភាពជាអ្នកដឹកនាំនោះទេ។

 

៣. ធ្វើជាគ្រូហាត់ប្រាណ៖ ប្រសិនជាលោក-លោកស្រី ចង់ក្លាយជាគ្រូបង្វឹកផ្នែកហាត់ប្រាណម្នាក់ មិនមែនទាល់តែយើងនៅក្មេងខ្ចី ក្លាយជាស្រីស្អាត សាច់ស ទើបអាចក្លាយជាគ្រូហាត់ប្រាណបានទេ សំខាន់ឱ្យតែយើងចេះថែសុខភាពឱ្យល្អ ហូបតែរបស់ជំនួយដល់សុខភាពទោះយើងមានអាយុ ច្រើនតែសម្រស់ក៏ស្អាតមិនចាញ់ក្មេងដែរ។

 

ដូច្នេះហើយ គ្រប់ស្ត្រីទាំងអស់ដែលមានចិត្តស្រលាញ់សុខភាពពិត ហើយចង់ក្លាយជាគ្រូបង្វឹកហាត់ ប្រាណលោកអ្នកត្រូវតែចំណាយពេលចាប់ជំនាញនេះឱ្យបានច្បាស់លាស់ ជាពិសេសគឺត្រូវច្បាស់ ជាមួយរបៀបហាត់ប្រាណសម្រកគីឡូ និងវិធីសាស្ត្រក្នុងការហាត់យកសាច់ដុំហើយលោកអ្នកក៏ ត្រូវតែចេះវិធីសាស្រ្តក្នុងការប្រាប់កូនសិស្សពីរបបអាហារផងដែរ។ ហើយនៅពេលយើងច្បាស់នឹង ជំនាញនេះ យើងអាចធ្វើជាគ្រូហាត់ប្រាណនៅក្លឹបហាត់ប្រាណ មួយវិញទៀតយើងអាចបើកបង្រៀន ហាត់តាមអនឡាញបានបន្ថែមទៀតផង។

 

៤. ធ្វើម្ហូបសម្រកគីឡូលក់៖ បងប្អូនមានដឹងទេថា នាពេលនេះបច្ចុប្បន្ននេះមានស្ត្រីច្រើនណាស់ ដែល ចង់បានរាងស្អាត សុខភាពល្អ សម្រស់ក្មេងខ្ចីផងដែរ។ ប៉ុន្តែភាគច្រើនពួកគាត់រវល់ធ្វើការគ្មានពេល គ្រប់គ្រាន់ដើម្បីធ្វើម្ហូបបែបសម្រកគីឡូទៅធ្វើការនោះឡើយ ដូច្នេះនេះជាឱកាសល្អខ្លាំងមែនទែន ប្រសិនជាបងប្អូននៅផ្ទះហើយចង់បានចំណូល យើងអាចឆ្លៀតពីការមើលកូនបងប្អូនអាចធ្វើម្ហូប សម្រកគីឡូលក់បាន។ ប៉ុន្តែមុខរបរម្ហូបនេះដែរ មិនមែនឱ្យតែចង់ធ្វើលក់គឺសុទ្ធសឹងតែលក់ដាច់ទាំង អស់នោះឡើយ វាទាមទារឱ្យយើងធ្វើលក់មានអនាម័យល្អ មានសោភ័ណភាពឱ្យស្អាត ក៏ដូចចេះ ធ្វើទីផ្សារជាដើម។ ដូចនេះនាពេលបងប្អូនចាប់អារម្មណ៍នៅរបរនេះ គឺត្រូវតែឧស្សាហ៍ផុសនៅលើ បណ្តាញសង្គម Tik Tok, Facebook Instragarm ជាដើមហើយត្រូវតែផុសលក់ឱ្យបានទៀង ទាត់បង្ហាញនៅមុខម្ហូបប្លែកៗរាល់ថ្ងៃទើបអាចទាក់ចិត្តអតិថិជនបាន។

9

៥. រៀនធ្វើវីដេអូ៖ ពីមួយថ្ងៃទៅមួយថ្ងៃបច្ចេកវិទ្យាកាន់តែជឿនលឿនមធ្យោបាយនៅក្នុងការរកប្រាក់ ក៏កាន់តែងាយស្រួល ជាពិសេសការរកលុយតាមរយៈបណ្តាញសង្គម ក៏កាន់តែមានភាពងាយ ស្រួលជាងមុន ហើយសព្វថ្ងៃនេះមានស្ត្រីមេផ្ទះខ្មែរមិនតិចនាក់នោះទេដែលកំពុងរកប្រាក់ចំណូល តាមវិធីនេះ ដោយពួកគាត់ថតជាសកម្មភាពប្រចាំថ្ងៃ សកម្មភាពធ្វើម្ហូប ដាំបន្លែ និងតាមរយៈវីដេអូ បែបកំសាន្តជាដើម។

ហេតុនេះសម្រាប់បងប្អូនស្ត្រីដែលជាស្ត្រីមេផ្ទះក៏អាចសាកល្បងមធ្យោបាយរកលុយតាមវិធីនេះបាន ដូចគ្នា ក្រៅពីការរកលុយតាមរយៈបណ្តាញសង្គម យើងក៏អាចបានប្រាក់ចំណូលមួយផ្នែកពីការ ផ្សព្វផ្សាយផលិតផលរបស់អ្នករកស៊ី ឬ យើងអាចច្នៃភាពល្បីល្បាញរបស់ខ្លួនឯងក្នុងការបង្កើត អាជីវកម្មបានថែមទៀតផង៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia