ក្រសួងការពារជាតិ ប្រកាសឲ្យអ្នកនៅ រាជធានីនិងខេត្ត ៥ នេះទៅពិនិត្យកាយសម្បទា និងសុខភាព ដើម្បីចូលបំពេញកាតព្វកិច្ចយោធា
ធី ស្រីល័ក្ខ•OCTOBER 29 2026•4.3 K views

មុននេះបន្តិចយោងតាមសេចក្តីរបស់ប្រកាសរបស់ក្រសួងការពារជាតិ បានឲ្យដឹងថា ក្រោយពីបានទទួល និងពិនិត្យពាក្យសុំចូលបំពេញកាតព្វកិច្ចយោធារបស់ពលរដ្ឋរួចមក គណៈកម្មាធិការជាតិកាតព្វកិច្ច យោធា បានសម្រេចជ្រើសរើសបេក្ខជន ភេទប្រុសសរុបចំនួន ៥,០០០នាក់ សម្រាប់វគ្គដំបូងឆ្នាំ២០២៦។

 

លិខិតដដែលបានបញ្ជាប់បន្តទៀតថា បញ្ជាការដ្ឋានរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ នឹងជូនដំណឹងទៅប្រជាពលរដ្ឋដែលបានជាប់ឈ្មោះចូលបំពេញកាតព្វកិច្ចយោធាវគ្គដំបូងនេះ ឬប្រជាពលរដ្ឋដែលបានដាក់ពាក្យអាចចូលទៅគេហទំព័រឈ្មោះ៖ http://nmsc.gov.kh/ ឬអាចសាកសួរព័ត៌មានបន្ថែមពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ដែលនៅទីលំនាក់របស់បងប្អូន។

 

សូមប្រជាពលរដ្ឋដែលទទួលបានការជូនដំណឹងថាមានឈ្មោះក្នុងបញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរត្រូវចូលបំពេញកាតព្វកិច្ចយោធា វគ្គដំបូង ឆ្នាំ២០២៦ អញ្ជើញមកប្រមូលផ្ដុំ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង៦:០០នាទីព្រឹក នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តដែលទីតាំងរបស់បងប្អូន។

 

សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង សូមអញ្ជើញមកប្រមូលផ្ដុំនៅបញ្ជាការដ្ឋានរាជធានីខេត្ត ខេត្ត រាជធានី មុនពេលចេញដំណើររួមគ្នាទៅពិនិត្យកាយសម្បទា និងសុខភាពនៅសាលាហ្វឹកហ្វឺនសូមយកមកជាមួយនូវបង្កាន់ដៃដាក់ពាក្យ អត្តសញ្ញាណបណ្ណ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្ទាល់ខ្លួន។

 

គួរជម្រាបថា ប្រជាពលរដ្ឋខ្មែរភេទប្រុសដែលត្រូវបានជ្រើសរើសឱ្យចូលបំពេញកាតព្វកិច្ចយោធា នៅវគ្គដំបូង ឆ្នាំ២០២៦ អញ្ជើញមកប្រមូលផ្ដុំ ហើយទៅពិនិត្យកាយសម្បទា និងសុខភាព នៅតាមទីតាំងដូចមានកំណត់ក្នុងសេចក្ដីជូនដំណឹងនេះ៕

867548156 4442330049412104 6114502136325429714 N

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia