ពិបាករកបន្ទប់ជួល? កន្លែង៥នេះ អាចរកមើលបន្ទប់ជួល ត.ម្លៃសមរម្យ ស្អាតៗ នៅភ្នំពេញ
Kan DaraNOVEMBER 14 20231.9 K views

ការស្វែងរកបន្ទប់ជួលគឺជារឿងដ៏ស្មុគស្មាញមួយ ជាពិសេសសម្រាប់អ្នកមកពីបណ្តាខេត្ត ចួនកាលជួលក្នុងតម្លៃថ្លៃ បន្ទប់មិនស្អាត ឬមិនចំទីតាំងដែលខ្លួនចង់រស់នៅជាដើម។ ខាងក្រោមនេះ គឺជាកន្លែង៥ ដែលអាចរកមើលបន្ទប់ជួលក្នុងតម្លៃសមរម្យ ស្អាតៗ នៅភ្នំពេញ៖

 

១/. វេបសាយ www.Khmer24.com

អ្នកអាចស្វែងរកបន្ទប់ជួលសម្រាប់ស្នាក់នៅ ទាំងនៅតាមបណ្ដាខេត្ត និងក្នុងក្រុងភ្នំពេញផងដែរ។ មិនមានអ្វីស្មុគស្មាញច្រើនទេ ប្រសិនបើចង់រកបន្ទប់ជួល គឺគ្រាន់តែចូលទៅកាន់វេបសាយខាងលើ រួចវាយពាក្យថា បន្ទប់ជួល ឬពាក្យមានន័យស្រដៀងនេះ វានឹងលោតតាមលំដាប់លំដោយឲ្យយើងរើសមើល ហើយថែមទាំងមានរូបភាព ព័ត៌មានលម្អិតអំពីទីតាំង និងលេខទំនាក់ទំនងមកជាមួយ ដើម្បីឲ្យយើងងាយស្រួល សួរនាំផងដែរ។

 

ខ

 

/. វេបសាយ homekh.click

ក្នុងវេបសាយមួយនេះ មានដាក់បង្ហាញនូវបន្ទប់ជួលជាច្រើនជម្រើស ភ្ជាប់ជាមួយទំហំ តម្លៃ ទីតាំង និងលេខទំនាក់ទំង។ ក្រៅពីបន្ទប់ជួលក៏មានផ្ទះជួល លក់ឡាន-ម៉ូតូ និងផ្ទះល្វែង-ផ្ទះវីឡាសម្រាប់លក់ ជាដើម។

 

Screen Shot 2023 11 14 at 9.00.56 Am Large

 

/. វេបសាយ  www.KhmerHome.com

 

អ្នកអាចស្វែងរកបន្ទប់ជួល ផ្ទះជួល ឬអាផាតមិន ជាច្រើននៅលើវេបសាយមួយនេះ។ ដើម្បីអាចងាយស្រួលរក អ្នកគ្រាន់តែចូលទៅកាន់វេបសាយខាងលើ វាយអក្សរក្នុងប្រអប់ស្វែងរកដាក់ថា បន្ទប់ជួល នោះវានឹងលោតចេញឲ្យយើងបានឃើញ និងពិនិត្យរាល់ព័ត៌មានលម្អិតបាន។

 

ខខ

 

/. ហ្វេសប៊ុកគ្រុប  បន្ទប់ជួលធូរថ្លៃ - ភ្នំពេញ

នៅក្នុងហ្វេសប៊ុកគ្រុបនេះ គឺសម្រាប់សិស្សនិសិត្ស បុគ្គលិកក្រុមហ៊ុន និងបងប្អូនដែរមានបំណងចង់រកបន្ទប់ជួលតម្លៃធូរថ្លៃ មានសុវត្តិភាព និងស្វែងរកផ្ទះជួលមានតម្លៃសមរម្យសំរាប់ប្រកបអាជីវកម្មបានរហ័សបំផុត។

 

Screen Shot 2023 11 14 at 8.57.14 Am Large

 

៥/. ហ្វេសប៊ុកគ្រុប បន្ទប់ជួលភ្នំពេញ

មានម្ចាស់បន្ទប់ជួលជាច្រើនពាន់នាក់ ដែលគាត់បានប្រមូលផ្ដុំគ្នានៅក្នុងគ្រុបនេះ។ អ្នកអាចចូលទៅកាន់គ្រុបនេះដើម្បីស្វែងរកបន្ទប់ជួលបាន ព្រោះមានការបង្ហោះជាច្រើនអំពីបន្ទប់ដាក់ជួល។ មួយវិញទៀត អ្នកក៏អាចចូលទៅផុស ស្វែងរកបន្ទប់ជួលបាន ក្នុងករណីត្រូវការបន្ទាន់ផ្សេងៗ៕

 

Screen Shot 2023 11 14 at 9.35.48 Am Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ) បើកទទួលការកក់ហើយ តម្លៃពិសេសត្រឹម ១០$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia