ប្រសិនជាចង់បានចំណូលច្រើន ចង់ធូធារជាងមុនត្រូវតែមានប្រភពចំណូលឲ្យច្រើន ដូច្នេះសម្រាប់បងប្អូនដែលចង់បានចំណូលឱ្យកើនជាងមុន ហើយចង់រកលុយដោយកម្លាំងញើសឈាមខ្លួនឯងកុំចាំតែចំណូលមួយប្រភព ខាងក្រោមនេះជារបរសាមញ្ញៗទាំង៥ ដែលបងប្អូនគួរតែចាប់ផ្តើមធ្វើទាំងអស់គ្នា៖
១.ផលិតផលធ្វើដោយដៃ ឬកែច្នៃ៖ បើនិយាយអំពីផលិតផលធ្វើដោយដៃ ឬជាផលិតផលកែច្នៃ នេះដែរ គឺគេនិយមធ្វើលក់ខ្លាំងណាស់នៅលើពិភពលោក គ្រាន់តែនៅបរទេសភាគច្រើនពេលគេធ្វើ រួចហើយគេយកទៅដាក់លក់នៅលើវេបសាយជាដើម។ ចំណែកខ្មែរយើងក៏អាចធ្វើបានដែរ ដោយបងប្អូនអាចបង្ហោះលក់នៅលើ Tik Tok, Page Facebook ឬ Instragram ជាដើម។ របរមួយនេះនៅពេលទំនេរពីការងារពេញម៉ោង លោកអ្នកអាចឆ្លៀតធ្វើលក់ តាមអនឡាញបានដោយយើងអាចច្នៃកាបូបលក់ គ្រឿងអលង្ការ បូសក់និងរបរមួយចំនួនទៀត ប៉ុន្តែបើចង់លក់អនឡាញដាច់លោកអ្នកត្រូវតែកសាងខ្លួនលើបណ្តាញសង្គមឱ្យមានអ្នកមើលច្រើន ជាមុនសិន ជាពិសេសត្រូវធ្វើឱ្យអតិថិជនជឿទុកចិត្តទើបអាចរីកចម្រើនទៅមុខបាន។
២.ជំនាញទីផ្សារឌីជីថល៖ ពេលបច្ចុប្បន្ននេះ មានមនុស្សជាច្រើនងាកមកប្រើប្រាស់អ៊ីនធឺណេតជាពិសេសនោះគឺម្ចាស់អាជីវ កម្ម ត្រូវងាកមកធ្វើការផ្សព្វផ្សាយធ្វើទីផ្សារផ្សេងៗ លើបណ្តាញសង្គមដូចជា Facebook, Tik Tok និង Instagram ជាដើម។ ហេតុនេះហើយ ទើបបានជាតម្រូវការអ្នកធ្វើទីផ្សារលើឌីជីថល មានការកើនឡើងយ៉ាងខ្លាំង ហើយសម្រាប់អ្នកជំនាញនេះដែរ ប្រសិនជាយើងចេះច្បាស់ប្រាកដជា អាចទាញចំណូលបានច្រើនពីម្ចាស់អាជីវកម្មដូច្នេះសម្រាប់បងប្អូនដែលចង់ចេះជំនាញទីផ្សារឌីជីថល ហើយនៅស្ទាក់ស្ទើរលោកអ្នកអាចធ្វើការសិក្សាបានតាមរយៈអ៊ីនធឺណិតបន្ថែមទៀតបានផងដែរ។
៣.កាន់ផេកឱ្យគេ៖ មានម្ចាស់អាជីវកម្មជាច្រើនត្រូវការអ្នកកាន់ផេកហ្វេសប៊ុក និងបណ្តាញសង្គមនានា ដើម្បីជួយធ្វើទីផ្សារឱ្យអតិថិជនស្គាល់ អាជីវកម្មពួកគាត់ឱ្យបានលឿន។ អាស្រ័យហេតុនេះ បើសិនជាអ្នកគិតថាខ្លួនមានជំនាញឌីជីថល អ្នកអាចសាកធ្វើជាអ្នកកាន់ផេក ជាអ្នកប្រឹក្សា យោបល់ ជាអ្នករៀបផែនការផ្សាយតាមប្រព័ន្ឋឌីជីថល គឺអ្នកមានឱកាសរកចំណូលបានពីការងារម៉ោងមួយនេះទោះជាអ្នកមិនសូវមានជំនាញខ្លាំងក៏ អ្នកអាចធ្វើបាន បើសិនជាអ្នកអាចយល់ខ្លះៗ ហើយចេះរៀបចំក្រុមមនុស្សជំនាញឱ្យជួយធ្វើការឱ្យអ្នក។
៤.អ្នកផលិតមាតិកា៖ បងប្អូនទាំងអស់គ្នាមានដឹងទេថា នាពេលនេះការងារក្រៅម៉ោង១នេះកំពុងតែមានតម្រូវការជាខ្លាំង ប្រសិនជាបងប្អូនមានជំនាញ ខាងសរសេរបងប្អូនអាចធ្វើជាអ្នកផលិតមាតាកាផ្សេងៗទាក់ទងជាមួយនឹង Skincare ឬជាមួយនឹងការរកស៊ីអីជាដើមដើម្បីយកទៅលក់ឱ្យអ្នក រកស៊ីខាងវិស័យអនឡាញបាន។ ប៉ុន្តែការងារក្រៅម៉ោងនេះដែរ បងប្អូនត្រូវតែពូកែខាងស្រាវជ្រាវ លេងពាក្យសម្តី ហើយនឹងច្បាស់ជាមួយជំនាញ សរសេរទើបអាចទៅមុខបាន។
៥. ឆ្លៀតរកចំណូលពី Youtube៖ អ្នកអាចឆ្លៀតពេលទំនេរមួយថ្ងៃ ២-៣ម៉ោង ធ្វើវីឌីអូបង្ហោះលើ Youtube ទៅតាមជំនាញ និងចំណូលចិត្តរបស់អ្នកទុកជាការកម្រាន្ត ហើយអាចរកចំណូលបានថែមទៀតផង។ យ៉ាងណាមិញ រាល់ថ្ងៃរវាង TikTok, Facebook និង Youtube អ្នកដែលរកចំណូលបានច្រើនបំផុតគឺ Youtube ខណៈនៅខ្មែរក៏មានច្រើន។

គួរបញ្ជាក់ថា ការងារក្រៅម៉ោងនេះដែរ គឺទាមទារឱ្យបានបងប្អូនទាំងអស់គ្នាមានភាពអត់ធ្មត់និងតស៊ូឱ្យខ្លាំង ព្រោះជាធម្មតានៅពេលដែលយើងខំធ្វើ ការពីព្រឹកដល់ល្ងាចហត់បាត់ទៅហើយ តែហេតុតែចង់បានចំណូលថែមបងប្អូនត្រូវធ្វើការងារក្រៅម៉ោងបន្ថែមទៀតដូច្នេះត្រូវតស៊ូឡើងណាបងប្អូនត្រូវ ដឹងថាលុយពិតជាមិនងាយស្រួលរកទេចង់បានលុយទាល់តែហត់បន្តិចហើយ៕


