មិនអន់ទេ! កា.រងារចំណូ.លខ្ពស់៥ប្រភេទ ក្រុមមនុស្ស មានអត្តចរិត​ Extrovert អាចធ្វើបានល្អបំផុត
Ping Chou EngAPRIL 18 20247.1 K views

បុគ្គលដែលមានអត្តចរិត Extrovert ជាមនុស្សដែលចូលចិត្តការធ្វើទំនាក់ទំនង ជួបមនុស្សថ្មីៗជាច្រើនក្នុងសង្គម​ តែងរួសរាយរាក់ទាក់ និងអាចចំណាយពេលបានយូរនៅកន្លែងអ៊ូអរ។ យ៉ាងណាមិញបើតាមប្រភពពី Crystalknows​​ បានឱ្យដឹងថាប្រភេទមនុស្ស Extrovert មានចរិតលក្ខណៈ អាចធ្វើការងារជាក្រុមបានល្អបំផុត ខណៈអាជីពចំណូលខ្ពស់៥ប្រភេទនេះ ពួកគេអាចធ្វើបានល្អបំផុត។

.ផ្នែកលក់សម្រាប់ផ្នែកលក់គឺជាជំនាញចំណូលខ្ពស់មួយប្រភេទ ដែលក្រុមមនុស្ស Extrovert អាចធ្វើបានល្អ ពីព្រោះពួកគេជាមនុស្សពូកែចរចារ ធ្វើទំនាក់ទំនង និងសម្របខ្លួនក្នុងសង្គមបានលឿន។ ក្នុងនោះពួកគេភាគច្រើនអាចធ្វើការងារលើផ្នែកលក់អចលនទ្រព្យ អ្នកលក់ចលនវត្ថុ អ្នកគ្រប់គ្រងផ្នែកលក់ ឬលក់សេវាកម្មព្រមទាំងផលិតផលផ្សេងៗ។

.ផ្នែកទីផ្សារសម្រាប់ផ្នែកទីផ្សារក្រុមមនុស្ស Extrovert អាចនឹងធ្វើបានល្អផងដែរ ខណៈពួកគេភាគច្រើនមានគំនិតច្នៃប្រឌិត លឿនរហ័ស ពូកែបញ្ចុះបញ្ចូល តាមទាន់និន្នាការសង្គម។ ក្នុងនោះពួកគេភាគច្រើនអាចប្រកបរបរជាអ្នកធ្វើទីផ្សារលើអនឡាញ អ្នកគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សារ អ្នកវិភាគនិន្នាការទីផ្សារ ឬជាអ្នកបង្កើតទីផ្សារជាដើម។

. ផ្នែកសេវាកម្ម៖ សម្រាប់ផ្នែកសេវាកម្មត្រូវការមនុស្សរួសរាយ ពូកែនិយាយទាក់ចិត្តមនុស្ស និងការដោះស្រាយបញ្ហាភ្លាមៗ ដូច្នេះមនុស្ស Extrovert ស័ក្តិសមនឹងការងារនេះបំផុត។ ក្នុងនោះពួកគេភាគច្រើនអាចជាអ្នកបម្រើសេវាកម្មផ្សេងៗដូចជា នារីអាកាសចរ អ្នកគ្រប់គ្រងសេវាកម្មអតិថិជន បេឡាករធនាគារ ឬអ្នកគ្រប់គ្រងខាងមុខការិយាល័យ។

. គ្រូបង្រៀន៖ សម្រាប់ការងារជាគ្រូ មនុស្ស Extrovert អាចធ្វើបានច្រើនប្រភេទទៅតាមជំនាញឯកទេសរបស់ពួកគេរៀងៗខ្លួន ដោយក្នុងនោះមានដូចជាគ្រូបង្រៀនអក្សរ ភាសា គ្រូបង្រៀនជំនាញ​ គ្រូបង្វឹក ឬគ្រូកាយវប្បកម្ម ខណៈការងារជាគ្រូបង្រៀននេះទាមទារឱ្យមនុស្សពូកែអត់ធ្មត់ ពូកែពន្យល់ ណែនាំនិងលើកទឹកចិត្ត។  

. អ្នករៀបចំកម្មវិធី៖ សម្រាប់ការងារផ្នែកសកម្មភាពក្នុងសង្គម អាជីពជាអ្នករៀបចំកម្មវិធី​ពិតជាស័ក្តិសមនឹងមនុស្ស Extrovert បំផុត ពីព្រោះការងារផ្នែកនេះត្រូវការឱ្យមនុស្សមានទំនួលខុសត្រូវខ្ពស់ជាមួយការងារដែលប្រឈមមុខនឹងមនុស្សច្រើន។ ក្នុងនោះអាជីពជាអ្នករៀបចំកម្មវិធីមានដូចជា អ្នករៀបចំគម្រោងកម្មវិធីមង្គលការ អ្នករៀបចំកម្មវិធីជប់លៀង ឬអ្នករៀបសិក្ខាសាលា និងកម្មវិធីក្រុមហ៊ុនធំៗជាដើម។

ជាការពិតណាស់បើផ្អែកទៅតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថាមនុស្ស Extrovert ជាមនុស្សដែលមានថាមពលខ្លាំងពេលនៅជុំវិញមនុស្សច្រើនជាជាងការនៅម្នាក់ឯង។ ជាទូទៅក្រុមមនុស្សប្រភេទនេះចូលចិត្តការធ្វើកិច្ចការងារជាក្រុម និងអាចចូលចំណោមជាមួយមនុស្សជាច្រើនប្រភេទខុសៗគ្នានិងមកពីគ្រប់មជ្ឍដ្ឋានផងដែរ៕

Introvert Ambivert Extrovert 1

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia