ចង់ពូកែ ត្រូវឧស្សាហ៍អាន! មកស្គាល់វេបសាយទាំង៤ សម្រាប់ទាញសៀវភៅអង់គ្លេសនិងចិន មកអានដោយឥតគិ.តថ្លៃ
ធី ស្រីល័ក្ខNOVEMBER 3 2025472 views

សៀវភៅគឺជាឃ្លាំងនៃចំណេះដឹង ដែលជាយានអាចនាំមនុស្សទៅរកសេចក្តីសុខក្នុងជីវិត ដូច្នេះក្រៅពីរៀននៅក្នុងថ្នាក់ផ្ទាល់ការអានសៀវភៅខ្លួនឯងបន្ថែមមិនថាអង់គ្លេស ឬចិននោះទេ ពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសនោះសម្រាប់អ្នកចង់អានសៀវភៅអង់គ្លេស និងចិនដោយឥត គិតថ្លៃបងប្អូនអាចអានតាមគេហទំព័រល្បីទាំង៤ នៅខាងក្រោមនេះបានព្រោះមានទាំងសៀវភៅ អង់គ្លេសនិងចិនជូនប្រិយមិត្តអ្នកអានទាំងអស់គ្នា៖

  • ភាសាចិន
  • ១. Bookfusion: នេះគឺជាវេបសាយដ៏ល្អខ្លាំងមែនទែន សម្រាប់បងប្អូនដែលជាមនុស្សម្នាក់ពូកែខាងអាន ព្រោះវេបសាយមួយនេះមានសៀវភៅច្រើនភាសាខ្លាំងណាស់។ តែសម្រាប់បងប្អូនដែល ចង់អានសៀវភៅចិន ជាដំបូងត្រូវចុចចូលវេបសាយនេះសិនហើយជ្រើសរើសពាក្យ (Free eBooks) បន្ទាប់មកត្រូវរើសសៀវភៅ Chinese ហើយវានឹងលោតសៀវភៅជាភាសាចិនច្រើន ណាស់ដោយបងប្អូនអាចអានដោយឥតគិតថ្លៃបាន។ ចំពោះសៀរភៅចិននេះដែរ ប្រសិនជាបងប្អូន ពេញចិត្តសៀវភៅមួយណាសូមជ្រើសមួយនោះតាមចិត្តចុះ។

    • ភាសាអង់គ្លេស

    ២. PDF Drive: នៅក្នុងគេហទំព័រនេះ គឺមានសៀវភៅជាភាសាអង់គ្លេសច្រើន និងសុទ្ធតែជា ប្រភេទសៀវភៅល្បីៗ សម្រាប់អ្នកអានបានទាំងចេះដឹង និងមិនគិតថ្លៃសូម្បីតែមួយរៀលឡើយ។ អាចចូលទៅទាញឥឡូវនេះបាន។

    ៣. Free Ebooks វេបសាយមួយនេះនឹង អនុញ្ញាតឱ្យអ្នកចូលប្រើសៀវភៅអេឡិចត្រូនិចគ្រប់ ប្រភេទ ដែលអ្នកអាចរកបាននៅក្នុងផ្នែកនីមួយៗ ដូចជា ការសិក្សា សៀវភៅសិក្សា សៀវភៅ បុរាណ និងមានសៀវភៅផ្សេងៗទៀតផងដែរ។

    ៤. Open Library នៅក្នុងវេបសាយមួយនេះវិញ គឺយើងអាចរកមើលសៀវភៅជា ភាសាអង់គ្លេសល្អៗ យកមកអានបាន ដោយឥតគិតថ្លៃ ប្រៀបដូចបណ្តាល័យសាធារណៈមួយដែរ។ ប៉ុន្តែវេបសាយមួយនេះមិនអនុញ្ញតឱ្យយើងទាញយកជា File បានទេលុះត្រាតែយើងចុះ ឈ្មោះទាញយក តែយើងអាចអានបានធម្មតាលើវេបសាយតែម្តង។

    យ៉ាងណាមិញការចែករំលែកគេហទំព័រឥតគិតថ្លៃខាងលើនេះ មិនបានបង្ហាញគោលជំហរថាយើង លើកទឹកចិត្តឱ្យអានសៀវភៅថតចម្លងនោះទេ ប៉ុន្តែវេបសាយខាងលើនេះគឺមានការទទួលស្គាល់ជា អន្តរជាតិ និងលើកទឹកចិត្តសម្រាប់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ផងដែរ៕

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia