អ្នកទិញចំណេញកប់ ខណៈក្រុមហ៊ុន ៤នៅខ្មែរ ប្រកាសលក់ឡានខ្លាញ់គោបញ្ចុះតម្លៃចាប់ពី២ពា.ន់$ ទៅក្បែរ២ម៉ឺន.$
នារី AUTOAUGUST 23 20234.8 K views

ជាណឹងល្អមួយសម្រាប់ប្រិយមិត្តដែលកំពុងមានបំណងចង់ទិញរថយន្តខ្លាញ់គោ ឬបងប្អូនដែលមានសមាជិកគ្រួសារច្រើនហើយចង់រករថយន្តណាធំទូលាយ អាចជិះលក្ខណៈគ្រួសា​របានស្រួល​ ពេលនេះក្រុមហ៊ុន៥ នៅខ្មែរ ប្រកាសលក់រថយន្តថ្មីបញ្ចុះតម្លៃរហូតដល់ទៅម៉ឺនដុល្លារ។ នេះបើយោងតាមផេកផ្លូវការរបស់ក្រុមហ៊ុននិមួយៗផ្ទាល់។ ​​

ក្រុមហ៊ុនឡានដែលបានប្រកាសបញ្ចុះតម្លៃទាំង៥នោះរួមមាន ដូចជា៖

១. ក្រុមហ៊ុន Chevrolet៖ យោងតាមការចុះផ្សាយនៅលើកផេកផ្លូវការ Chevrolet Cambodia កាលពីពេលកន្លងទៅនេះបានឱ្យដឹងថា ខ្លួនកំពុងធ្វើការលក់បញ្ចុះតម្លៃនៅរថយន្ត 𝐂𝐡𝐞𝐯𝐫𝐨𝐥𝐞𝐭 𝐄𝐪𝐮𝐢𝐧𝐨𝐱 ​ជាមួយនឹងតម្លៃពិសេសមកសល់ត្រឹមតែ ៤៨,៩00 ដុល្លារតែប៉ុណ្ណោះ ខណៈតម្លៃដើមរថយន្តម៉ូឌែលនេះ ៦៥,០០០ដុល្លារ ពោលចុះអស់ ១៦១០០ដុល្លារ។

2020 Chevy Equinox

២. ក្រុមហ៊ុន Ford៖ បើតាមផេកផ្លូវការ Ford បានបង្ហាញរថយន្តចំនួន២ម៉ូឌែលដែលកំពុងលក់បញ្ចុះតម្លៃក្នុងនោះមាន Wildtrak និង Everest 2023 ដោយរថយន្ត Next-Gen Ranger Wildtrak 2023 តម្លៃថ្មី ៥៥,៩០០ដុល្លារ ខណៈតម្លៃដើម ៥៨,៥០០ដុល្លារ និងរថយន្ត Next-Gen Everest 2023 តម្លៃថ្មី ៧៥,៩០០ដុល្លារ ដោយតម្លៃដើម ៧៩,៩00 ដុល្លារ ចុះថ្លៃ ៤,000 ដុល្លារ។

364802899 699272282239755 8936804550449493603 N

194982869164139a72420fa574943911 770 0 C

៣.ក្រុមហ៊ុន Mazda៖ New MAZDA CX-5 2024 ឡានជប៉ុនខ្លាញ់គោលក្ខណៈគ្រួសារស៊េរីឆ្នាំ2024 កំពុងបញ្ចុះតម្លៃរហូតដល់ ៧,៩០០ដុល្លារ ឡានថ្មី រូបរាងថ្មី បំពាក់ប្រព័ន្ធទំនើបៗ ជិះបាន៥នាក់យ៉ាងធំទូលាយ តម្លៃដើម ៥៤,៩០០ដុល្លារ ចុះសល់តែ៤ម៉ឺនជាងប៉ុណ្ណោះ។

2022 Mazda Cx 5 2p5 Turbo Signature 123 1657559083

៤. ក្រុមហ៊ុន Hyundai៖ កំពូលរថយន្តកូរ៉េ SUV Hyundai Tucson  តម្លៃពេញ ៥២,000ដុល្លារ ចុះតម្លៃពិសេសមកត្រឹម ៤៧,000ដុល្លារតែប៉ុណ្ណោះ ដោយប្រិយមិត្តអាចសន្សំបានរហូតដល់ទៅ ៥០០០ដុល្លារ។

22 1148 Tucson Ra

403309 2023 Hyundai Tucson

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia