គម្រោងបុរីគ្រាក់ៗទាំង៥ ដែលអ្នកគួរវិនិយោគនៅឆ្នាំ២០២៣ ខណៈគម្រោងកំពុងសម្រុកទៅមុខរាល់ថ្ងៃ
Bunthoeun KoemJANUARY 29 2023621 views

បច្ចុប្បន្នគម្រោងបុរីនៅស្រុកខ្មែរកំពុងសម្រុកទៅមុខគួរឱ្យគត់សម្គាល់ ខណៈគម្រោងបុរីខ្លះកំពុងឈរជើងយ៉ាងរឹងមាំនិងពង្រីកខ្លួនជាច្រើនគម្រោងទៅតាមតំបន់សំខាន់នានា ដូចជាតំបន់ជ្រោយចង្វារ តំបន់ផ្លូវជាតិលេខ6A​ និងតំបន់ផ្លូវ៦០ម៉ែត្រជាដើម។ ហើយថ្ងៃនេះ Business Cambodia នឹងលើកយកគម្រោងបុរីគ្រាក់ៗចំនួន ៥ ដែលល្បីល្បាយក្នុងស្រុកខ្មែរ និងកំពុងសម្រុកទៅមុខរាល់ថ្ងៃ៖

១.បុរី ជីប ម៉ុង លែន

ជីប ម៉ុង លែន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា។ ​ហើយគម្រោងដំបូងគេបង្អស់របស់ជីប ម៉ុង គឺ ផាក លែន សែនសុខ ត្រូវបានបញ្ចប់ដោយជោគជ័យ និងបានប្រគល់ជូនអតិថិជននៅក្នុងឆ្នាំ២០១៧។ បច្ចុប្បន្ននេះ មានគម្រោងចំនួន៩ ផ្សេងទៀត ដែលស្ថិតក្រោមការសាងសង់៖ គម្រោង លែនម៉ាក ២៧១, គម្រោង លែនម៉ាក ៦០ម៉ែត្រ, គម្រោង ផាក លែន ៥៩៨, គម្រោង ផាក លែន ធី ខេ, គម្រោង ផាក លែន ខុនដូ ធីខេ, គម្រោង ផាក លែន ៦អា, គម្រោង ផាក លែន ៥០ម៉ែត្រ, ផាក លែន ពោធិ៍ចិនតុង និង គម្រោង លែន រីច ចំការដូង ផងដែរ។ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមអាចទៅកាន់ទីតាំង អគារ ១៣៧ មហាវិថី ម៉ៅសេទុង សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ ទំនាក់ទំនងតាមលេខ ០២៣ ២១៨ ០៦០។

The Star Polaris I

២.បុរីប៉េង ហួត

បុរីប៉ែង ហួត គឺ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធចម្បងមួយរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានមានវត្តមាននៅលើទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាប្រមាណ១៧​ ឆ្នាំមកហើយ។ គម្រោងដំបូងគេដែលបុរី ប៉េង ហួត បានបង្កើតឡើងគឺមានឈ្មោះថា ប៉េង ហួត ភូមិន្ទ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ 598 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កើតឡើងនៅក្នុងឆ្នាំ២០០៥ និងជាគម្រោងដែលមានប្រភេទផ្ទះល្វែង និងវីឡាកូនកាត់។ ហើយបច្ចុប្បន្នគម្រោងដែលល្បីល្បាញជាងគេគឺ គម្រោង ហ្គ្រេនស្តាផ្លាទីម (បឹងស្នោរ) មានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ ១នឹងមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីស្ពានព្រះមុន្នីវង្ស។ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមអាចទៅ អគារលេខ៩ ការិយាល័យ ប៉េង ហួត គ្រុប ហ្គ្រេនស្តាផ្លាទីនីម ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមលេខ ០១៦/០១៧ ៩៨ ៥៩៦ ៧៨៩។

The Development and Registration of a Borey

៣. បុរី អាម៉ូរី

បុរីអាម៉ូរី ៧មករា ជាគម្រោងដែលមានលាតសន្ទឹងលើផ្ទៃដីជាង 32ហិចតា​ ដែលមានផ្តល់ជូនប្រភេទលំនៅដ្ឋានដូចជា វីឡាឃ្វីនមេរា វីឡាឃ្វីន វីឡាកូនកាត់ ផ្ទះពាណិជ្ជកម្ម A ផ្ទះពាណិជ្ជកម្ម B និង ដីឡូតិ៍ ដោយសំណង់នីមួយៗ​​ ផ្តោតសំខាន់​ទៅលើរចនាបទ និងគុណភាពជាចម្បង។ បុរីអាម៉ូរី ៧មករា ស្ថិតក្នុងទីក្រុងរណបជ្រោយចង្វារ និងនៅជាប់តំបន់ដែល​មានសក្ដានុពលសំខាន់ៗជាច្រើនដូចជា វិមានឈ្នះៗ សួនសត្វសាហ្វារី ពហុកីឡាដ្ឋានមរតកតេជោ និងទីក្រុងរណប OCIC ។ គម្រោងបុរីអាម៉ូរី ៧មករា ផ្ដោតសំខាន់ទៅលើការរស់នៅបែបលំហែជាមួយនឹងធម្មជាតិពិតៗដែលមាននៅក្នុងគម្រោងរួមមាន សួនលំហែជាប់ដងព្រែកធម្មជាតិ សួនច្បារសម្រាប់ហាត់ប្រាណលាតសន្ឋឹងកណ្តាលគម្រោង សួនកុមារយ៉ាងសំបូរបែប កញ្ចុះតាមមាត់ទឹកសម្រាប់លំហែ ខ្លោងទ្វាចេញចូលយ៉ាងល្អឥតខ្ចោះផងដែរ។ ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមអាចទៅកាន់ទីតាំងអគារលេខ ២៤ ផ្លូវ ២៧១ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមលេខ ០៧៨/០៩២ ៩០ ៩៩៩៩។  

Photo 2023 01 29 08 34 11

៤. បុរីមេគង្គលែន

បុរីមេគង្គលែន ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ដែលមានទីតាំងនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វានៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ វិមានឈ្នះឈ្នះ និងក្លឹបវាយកូនហ្គោល Garden City ។ បុរីមេគង្គលែន មានលំនៅឋានចំនួនប្រាំប្រភេទគឺ វីឡាស្តេច វីឡាឃ្វីន វីឡាភ្លោះ វីឡាភ្ជាប់ និងផ្ទះលក់ទំនិញ ដែលមានបរិយាកាសស្និទ្ធស្នាលនឹងបរិស្ថាន ដើម្បីបំពេញតម្រូវការទំនើបរបស់អ្នករស់នៅ។ យូនីតលំនៅឋាននីមួយៗនៅក្នុងបុរីមេគង្គលែន មានទំហំធំទូលាយ និងទំនើប សំដៅជាពិសេសទៅលើវណ្ណៈកណ្តាលដែលកំពុងកើនឡើងនៅកម្ពុជា។ បង្កើតឡើងដោយក្រុមហ៊ុន Mekong Land Development គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២២។ ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែមអាចទៅកាន់ទីតាំង ការិយាល័យកណ្តាល 02-04, ផ្លូវជាតិលេខ 6A, សង្កាត់ព្រែកលៀប ភ្នំពេញ ឬទំនាក់ទំនងតាមលេខ ០៦១ ៩៥៥ ៩៩៩។

៥. Blue Diamond

បុរី Blue Diamond ជាបុរីអភិវឌ្ឍន៍ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បុរីនេះមានទីតាំងនៅភាគឦសាននៃរាជធានីភ្នំពេញ និងនៅជិតពហុកីឡដ្ឋានជាតិមរតកតេជោ វិមានឈ្នះឈ្នះ និងក្លឹបវាយកូនហ្គោល Garden City ។ តំបន់នេះមានការអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រវ៉ាត់ក្រុងភ្នំពេញ បុរី ការអភិវឌ្ឍឧស្សាហកម្ម និងដីឡូតិ៍។ បុរីនេះផ្តោតពិសេសទៅលើប្រជាជនកម្ពុជាដែលមានជីវភាពមធ្យម ដោយផ្តល់នូវគុណភាពនៃសំណង់ និងការរចនាយ៉ាងល្អនៅក្នុងបរិយាកាសប្រកបដោយផាសុកភាព និងបរិស្ថានដែលសមស្របទៅនឹងតម្រូវការសហសម័យរបស់អ្នករស់នៅ។ការអភិវឌ្ឍន៍មាន ៥ ប្រភេទ វីឡាឃ្វីន វីឡាព្រីនស៍ វីឡាភ្លោះ ផ្ទះលក់ទំនិញ ផ្ទះជួល។ ការ​អភិវឌ្ឍ​អចលន​ទ្រព្យ​ត្រូវ​បាន​រចនា​ឱ្យ​មាន​លក្ខណៈ​ទូលាយ និង​ទំនើប​សម្រាប់​ការ​រស់នៅ​បែប​ស្តង់ដារ៕

អត្ថបទដោយ៖ ឌឿក ស្រី នុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia