ឆ្នាំថ្មីអានសៀវភៅល្បី ទាំង៥ក្បាលនេះ ដើម្បីការងារនិងលុយកាក់​ កាន់តែរីកចម្រើន ជីវិតរីករាយ
Ping Chou EngDECEMBER 13 2023692 views

ការអានគឺជារបៀប រៀនសូត្រមួយដែលវាពាក់ព័ន្ធនឹងទម្លាប់រស់នៅរប​ស់មនុស្ស ជាពិសេសទៅលើការអភិវឌ្ឍន៍សមត្ថភាពខួរក្បាល និងសកម្មភាព។ យើងអាចក្លាយទៅជានរណាស៊ីសងទៅលើសៀវភៅដែលយើងបានអានបានក្រេបជញ្ជក់យក។

 

ថ្ងៃនេះផងដែរយើងសូមណែនាំនូវសៀវភៅសម្រាប់អាន៥ក្បាលនេះដើម្បីអភិវឌ្ឍន៍ខ្លួនបន្ថែម កសាងសេចក្តីសុខ សម្រាប់ការងារនិងលុយកាក់ដែលអាចធ្វើឱ្យជីវិតអ្នករីកចម្រើនបាន៖

 

.Think And Grow Rich 

 

ជាសៀវភៅដែលល្បីរាប់រយឆ្នាំមកហើយ​ចាប់់តាំងពី១៩៣៧ មកម៉្លេះ សៀវភៅដែលនិពន្ធដោយ Napoleon Hill ១ក្បាលនេះបានបង្កើត មហាសេដ្ឋីជាច្រើននៅទូទាំងសកលលោក ដែលក្នុងសៀវភៅនិយាយ អំពីរបៀបនៃការគិត ផ្នត់គំនិតរបស់មនុស្សជោគជ័យ អាចរស់នៅក្នុងជីវិតដែលខ្លួនឯង​ប្រាថ្នាចង់បាន។

 

. Srategy for wealth and happiness

 

សៀវភៅ១ក្បាលនេះនិពន្ធដោយលោក Jim Rohn វាគ្មិនបំផុសគំនិតដ៏ល្បីល្បាញបំផុតផ្នែកទស្សនៈវិជ្ជា ហើយលោកក៏ជាអ្នកនិពន្ធដែលមានកេរ្ត៏ឈ្មោះបំផុតអំពីភាពជាអ្នកដឹកនាំខ្លួនឯងនិងអ្នកដទៃ។ សៀវភៅ១ក្បាលនេះនឹងនាំអ្នកឆ្ពោះទៅរកគោលដៅជីវិតរបៀបកសាងក្តីសុខ និងទ្រព្យសម្បត្តិ ពីការប្រកបការងារក្នុងជីវិតរបស់អ្នក។

 

. The 100$ Startup

 

សៀវភៅចាប់ផ្តើមអាជីវកម្មពីដើមទុន១០០ដុល្លារ ដែលនិពន្ធដោយ លោក Chris Guillbeau ខណៈគំនិតក្នុងសៀវភៅនេះលោកបានដើរប្រមូលគំនិតពីប្រទេសជាច្រើន ដើម្បីចាប់ផ្តើមរកស៊ីដោយលុយ100 ដុល្លារ​។ សៀវភៅនេះនឹងនាំអ្នកទៅកាន់ការចាប់ផ្តើមអាជីវកម្មដោយប្រើទុនតិច និងគំនិតច្រើន។

 

៤. The 7 habits of highly effective people

 

លោក Stephen R.Covey បាននិពន្ធសៀវភៅមួយក្បាលនេះឡើងក្នុងគោលបំណង ជួយមនុស្សឱ្យមានផ្នត់គំនិត ក្នុងការកៃច្នៃខ្លួនឯងឱ្យក្លាយជាមនុស្សមានតម្លៃ មានជោគជ័យក្នុងអាជីពការងារ ជីវិតផ្ទាល់ខ្លួន និងទំនាក់ទំនង។

 

. Sell Like Crazy

 

សៀវភៅដែលនិយាយអំពីទស្សនៈវិជ្ជាក្នុងការលក់ ដែលនិពន្ធដោយលោក Sabri Suby នេះនឹងជួយលោកអ្នកអំពីការលក់ឱ្យទទួលបានអតិថិជនច្រើន ម្ចាស់អាជីវកម្មពូកែលក់ជាងមុន និងមានគន្លឹះនៃការធ្វើទីផ្សារផងដែរ។

 

យ៉ាងណាមិញការអានពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះខួរក្បាលរបស់យើង ដូចជាជួយបង្កើនអារម្មណ៍ស្ងប់ស្ងាត់ បង្កើនកម្រិតអរម៉ូន Endorphin និងការផលិត Dopamine (លើកកម្ពស់សុភមង្គល) បានស្ដារឡើងវិញនូវសមត្ថភាពសម្រាប់ការផ្តោតអារម្មណ៍ និងការយកចិត្តទុកដាក់កាត់បន្ថយរោគសញ្ញានៃការថប់បារម្ភ និងការធ្លាក់ទឹកចិត្ត កាត់បន្ថយការឆាប់ខឹង និងបន្ថយសម្ពាធឈាម និងកាត់បន្ថយ Cortisol (អរម៉ូនស្ត្រេស)៕

 

អត្ថបទដោយ៖ ពីង ជូអេង 

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia