យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារជាតិមុខរបរនិងការងារកាលពីពេលកន្លងទៅបានឱ្យដឹងថា ទីភ្នាក់ងារជាតិមុខរបរនិងការងារ និងធ្វើការរៀបចំវេទិការការងារធំមួយ នៅថ្ងៃ អាទិត្យ ទី១៥ ខែ មករា ឆ្នាំ ២០២៣ខាងមុខនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង៥ល្ងាច ដែលក្នុងនោះ ធនាគារធំចំនួន ៥ បានចូលរួមធ្វើការជ្រើសរើសបុគ្គលិកជាច្រើននាក់ក្នុងពេលតែមួយផងដែរ។
សម្រាប់ធនាគារដែលកំពុងប្រកាសជ្រើសរើសបុគ្គលិកចូលបម្រើការងាររួមមាន ៖ ធនាគារ ABA ធនាគារ Prince ធនាគារ Wing ធនាគារ ស្ថាបនា និង ធនាគារ ឯកទេស ដូនពេញ ម.ក ។
ចំពោះព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា ជប៉ុន (CJCC) ក្រៅពីការសម្ភាសន៍ការងារជាមួយក្រុមហ៊ុនល្បីៗហើយនោះ ក៏មានការលេងហ្គេមសប្បាយៗជាច្រើនជាមួយបណ្តាក្រុមហ៊ុនធំៗជាច្រើនដែលនឹងមានវត្តមានចូលរួមក្នុងថ្ងៃពិព័ណ៍ការងារនោះផងដែរ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការតាំងពិព័ណ៍ការងារនេះ បងប្អូនអាច ចូលឆានេលតេឡេក្រាមសំរាប់ព័ត៌មានបន្ថែម : https://t.me/JobFairOfficial ឬក៏សាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 099 310 189/ 099 918 191 ៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង


