រៀនធ្វើការតាមគោលការណ៍ ៤៥/១៥នាទី ជួយឱ្យអ្នកចាយពេលតិច ទទួលបានលទ្ធផលច្រើនទ្វេដង
ឡុង វឌ្ឍនៈDECEMBER 30 2022421 views

ក្នុងការបំពេញការងារអ្វីមួយ ដើម្បីអាចទទួលបានលទ្ធផលល្អគឺជៀសមិនផុតពីការខិតខំប្រឹងប្រែងធ្វើការងារ អត់ធ្មត់ខ្ពស់ មានភាពឆ្លាតវៃក្នុងការសម្រេចកិច្ចការងារ​ បូករួមទាំងគោលការណ៍សម្រាប់អនុវត្តក្នុងពេលបំពេញការងារនោះទេ។

ការធ្វើការងារដោយមានគោលការណ៍ច្បាស់លាស់ វាក៏ជាកត្តាដ៏ធំមួយក្នុងការជួយពន្លឿនល្បឿននៃការសម្រេចការងារ និងបង្កើតលទ្ធផលឱ្យបានខ្ពស់ទ្វេដងផងដែរ។ ថ្ងៃនេះយើងនឹងស្វែងយល់អំពីគោលការណ៍ ៤៥/១៥ ដែលសាមញ្ញងាយៗ ប៉ុន្តែអាចផ្ដល់លទ្ធផលច្រើនត្រឡប់មកវិញ។

គោលការណ៍ ៤៥/១៥ គឺសម្ដៅទៅលើការចំណាយពេល១ម៉ោងក្នុងការបំពេញការងារ យើងគប្បីត្រូវចំណាយពេលវេលា ៤៥នាទី ផ្ដោតលើការងារ ខំប្រឹងសម្រេចវាឱ្យបានខ្លាំងក្លាបំផុត បន្ទាប់មកអ្នកត្រូវចំណាយពេលវេលា ១៥នាទីដើម្បីសម្រាក។ ស្ដាប់មួយភ្លែតទៅ វាហាក់បីដូចជារឿងកំប៉ិកកំប៉ុក ប៉ុន្តែវាពិតជាអាចបង្កើនផលិតភាពការងារអ្នកបានល្អប្រសើរជាង អ្នកដែលគិតតែសម្រុកធ្វើការងារដោយមិនបានដកឃ្លាសម្រាកខ្លះ ដើម្បីប្រមូលថាមពល ប្រមូលអារម្មណ៍ ស្មារតីឱ្យស្រស់ថ្លា ដើម្បីបន្តការងារឱ្យកាន់តែរលូនថែមទៀត។ ​

ជាក់ស្ដែង ប្រសិនបើអ្នកជាបុគ្គលិក ដែលបំពេញការងារនៅមុខកុំព្យូទ័រច្រើនម៉ោង អ្នកអាចចំណាយពេលវេលា១៥នាទីនោះ ដើម្បីសម្រាកភ្នែក ពត់ពែនសម្រួលឆ្អឹងខ្នង ពិសារទឹក ឬដើរហាត់ប្រាណបន្តិច មុនពេលដែលអ្នកត្រឡប់មកបន្តកិច្ចការងារ នោះអ្នកនឹងមានអារម្មណ៍ល្អប្រសើរ កាត់បន្ថយស្ត្រេស និងជួយបង្កើនល្បឿនក្នុងការបំពេញការងារឱ្យកាន់តែឆាប់រហ័សជាងមុនផងដែរ។ ​

រាងកាយមនុស្សគឺមិនមែនជាមនុស្សយន្តគ្មានអារម្មណ៍សតិស្មារតី និងគិតតែធ្វើការដោយមិនឈប់សម្រាកនោះទេ ដូច្នេះប្រសិនបើអ្នកគិតតែបំពេញការងារជាប់រហូតក្នុងរយៈពេលយូរ វាអាចនឹងបង្កនូវផលប៉ះពាល់ដល់រាងកាយ ស្មារតី បង្កើតអារម្មណ៍តានតឹងឱ្យអ្នកកាន់តែខ្លាំងផងដែរ។ អាស្រ័យហេតុនេះ សូមអ្នកសាកល្បងយកគោលការណ៍៤៥/១៥ ទៅអនុវត្ត និងប្រៀបធៀបថា តើវាពិតជាអាចបង្កើនផលិតភាពការងារអ្នកល្អជាងមុនក្នុងកម្រិតណាមួយដែរ?

ចង់ពូកែរកស៊ី ចង់រៀនគំនិតរកស៊ីល្អពិសេសជាច្រើនរាល់ថ្ងៃឥតគិតថ្លៃ សូមចុចទីនេះ https://bit.ly/3FMWfb9   

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (ប្រធាននិពន្ធផ្នែកដឹកនាំ)

តេឡេក្រាម៖ 096 351 7713

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia