ធ្លាក់ឬជាប់ទី១២ ក៏រៀនបាន! ឯកឧត្ដម ស សុខា ផ្ដល់អាហារូបករណ៍ជិត ៤០០កន្លែងដល់អ្នកចង់រៀនជំនាញ ១០នេះ
ធី ស្រីល័ក្ខ•OCTOBER 24 2023•3.9 K views

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ បើយោងតាមផេកអាហារូបករណ៍ ស សុខា បានឱ្យដឹងថា ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានសហការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី ផ្ដល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតចំនួន ៤០០កន្លែង ថ្នាក់បរិញ្ញាបត្ររង-បរិញ្ញាបត្រ ចំនួន ៣០០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០០កន្លែង។

ចំពោះលក្ខខណ្ឌសម្រាប់សិស្ស-និស្សិតដាក់ពាក្យស្នើសុំ

  • ផ្តល់ជូនសិស្ស-និស្សិតទូទាំងប្រទេស
  • សិស្ស-និស្សិតមកពីខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ(ទទួលបានអាទិភាព)
  • សិស្ស-និស្សិតធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬ មានជីវភាពខ្វះខាត(ទទួលបានអាទិភាព) (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជាក់ថាបានចូលរួមសកម្មភាពការងារសង្គម ឬ លិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ)
  • សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំ ប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន (មានគំរូ)
  • សិស្ស-និស្សិតត្រូវបំពេញកិច្ចសន្យាខិតខំរៀនសូត្រ និងគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ។
  • សម្រាប់មុខជំនាញដែលត្រូវសិក្សាវិញមានដូចជា៖

    ១. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

    • វិទ្យាស្ថានអប់រំ
    • រដ្ឋបាលសាធារណៈ

    ២. ថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ

    • គណនេយ្យ
    • ធនាគារ និងហិរញ្ញវត្ថុ
    • សេដ្ឋកិច្ច
    • ទីផ្សារ
    • គ្រប់គ្រង​
    • អក្សរសាស្រ្តអង់គ្លេស
    • វិទ្យាសាស្រ្តកុំព្យូទ័រ
    • នីតិសាស្រ្ត
    • រដ្ឋបាលសាធារណៈ

    សូមបញ្ជាក់ថា សម្រាប់ព័ត៌មានលំអិតទាក់ទងទៅជាមួយផ្តល់អាហាររូបករណ៍នេះសិស្សានុសិស្សទាំងអស់អាចធ្វើការទំនាក់ទំនងទៅកាន់កញ្ញាលី សុគន្ធា (០១៧ ៦៨៤ ៨៨១) ,លោក ម៉ៅ រិទ្ធច័ន្ទសំណាង (០៩៦ ៥៩១ ៦៩៤២) កញ្ញា វីន បញ្ញាធីតាវល័ក្ខណ៍ (០៩៦ ៥៤៩ ០៧៣៣) ៕

    ១៥១៦១៧

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia