មិនសូវមានលុយតែ ចង់រកស៊ី ! សាក៤ជំហាននេះ ជួយលោកអ្នកបើកអាជីវកម្មបានទោះមិនសូវមានដើមទុនក៏ដោយ
Srey NuthAUGUST 30 20242.2 K views

អាចនិយាយបានថាលុយជាចំណុចសម្រាប់រស់របស់អាជីវកម្ម  ព្រោះថាសម័យនេះបើគ្មានលុយពិបាកនៅក្នុងការចាប់ផ្ដើមណាស់។  នេះជាការពិត ជាគំនិតរបស់មនុស្សគ្រប់គ្នានាសម័យបច្ចុប្បន្ន ចុះទម្រាំចង់បង្កើតអាជីវកម្មមួយសួរថាអ្នកត្រូវចំណាយលុយអស់ប៉ុន្មានទើបអាចដំណើរការអាជីវកម្មមួយបាន? សួរបន្ថែមទៀតថាបើគ្មានលុយ ឬមានមិនគ្រប់គ្រាន់តែចង់បើកអាជីវកម្មតើអាចទៅរួចដោយវិធីណា?

Photo 2024 02 09 15 12 23

ហើយថ្ងៃនេះ​ Business Cambodia សូមណែនាំ ជំហានចំនួន៤ ដែលជួយលោកអ្នកអាចចាប់ផ្ដើមអាជីវកម្ម បើទោះជាមានដើមទុនតិចក៏ដោយ៖

១.  រកឲ្យឃើញថាអ្វីជាឱកាសដ៏ពិតប្រាកដរបស់អ្នក

អ្នកពិតជាធ្លាប់ឮហើយពាក្យថា “ចង់រកស៊ីសំខាន់លើគំនិត ឲ្យតែមានគំនិតលុយរកតាមក្រោយ”។ នៅពេលដែលអ្នកមានគំនិត ស្របជាមួយឱកាសអំណោយផលបានមកស្របពេលជាមួយគ្នាវាជារឿងមួយល្អបំផុតសម្រាប់អ្នកវិនិយោគ តែបើឱកាសមិនអំណោយផល សហគ្រិនត្រូវចេះបង្កើតវាដោយខ្លួនឯងដើម្បីភាពជោគជ័យ។

២. ត្រូវដឹងឲ្យច្បាស់ថានរណាជាអតិថិជន

មិនថាដើមទុនតិច ឬច្រើន ការប្រកបរបរអាជីវកម្មសំខាន់បំផុតគឺស្គាល់អតិថិជនជាមុន ត្រូវដឹងថានរណាខ្លះដែលមានតម្រូវការលើផលិតផល ឬសេវាកម្មរបស់យើង។ បើយើងមិនទានមានផលិតផល ឬសេវាកម្មនៅក្នុងដៃ តែយើងបានដឹងថាមនុស្សនៅជុំវិញខ្លួនយើងកំពុងមានតម្រូវការអ្វី នោះវាជាការចាប់ឱកាសមួយល្អបំផុតសម្រាប់ដំណើរការអាជីវកម្ម។

៣.​ ត្រូវធ្វើឲ្យអតិថិជនដឹងថាយើងមានអ្វីលក់ឲ្យគាត់

បន្ទាប់ពីសិក្សាតម្រូវការអតិថិជនបានហើយ ជំហានបន្ទាប់គឺធ្វើយ៉ាងណាឲ្យអតិថិជនដឹងថា ក្នុងដៃយើងមានផលិតផលឬសេវាកម្មអ្វីចង់បង្ហាញដល់ពួកគេ ចង់ឲ្យពួកគេសាកល្បងប្រើប្រាស់។ វាមិនមែនជារឿងលំបាកទេព្រោះយើងបានវាស់ស្ទង់ពីតម្រូវការរបស់គាត់រួចហើយ តែវាក៏មិនមែនជារឿងងាយស្រួលឬលេងសើចដែរ ព្រោះមិនមែនវាស់ការព្យាករណ៍របស់យើងសុទ្ធតែត្រឹមត្រូវនោះ។ អ្វីដែលសំខាន់យើងអាចធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍កម្រិតណាលើផលិតផល ឬសេវកម្មរបស់យើង។ ក្នុងករណីដែលអតិថិជនទទួលស្គាល់ និងយល់ព្រមប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់យើងទើបអាជីវកម្មនេះអាចដំណើរការបាន។

៤. ប្រើបណ្តាញសង្គមនានាដែលងាយផ្តល់ព័ត៌មានដល់អតិថិជន

រស់ក្នុងសម័យបច្ចេកវិទ្យាត្រូវចេះទាញប្រយោជន៍ពីបច្ចេកវិទ្យា Facebook, Twitter, Line, YouTube ឬបណ្តាញសង្គមនានាទៀត សុទ្ធតែជាបណ្ដាញសង្គមដែលសហគ្រិនអាចប្រើប្រាស់ដើម្បីជម្រុញដំណើរការអាជីវកម្មរបស់អ្នកបាន។ ប្រើបណ្ដញសង្គមទាំងនេះក្នុងការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជន និងផ្តល់ភាពងាយស្រួលបំផុតដែលអាចឲ្យអតិថិជនបានស្គាល់ពីអ្វីដែលយើងកំពុងមាន ហើយបញ្ជាក់ពីលេខទូរស័ព្ទ ទីតាំងដែលគាត់អាចរកយើងបាន ធ្វើយ៉ាងណាឲ្យគាត់បានមកដល់យើង ជួបយើងជួបផលិតផលរបស់យើង៕​

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia