ស្ងាត់! ក្រុមហ៊ុនយក្ស ជីប ម៉ុង បោះទុនជាង២០០លានដុល្លារ សាងសង់រោងចក្រផលិតអាហារនិងភេសជ្ជះ ៤មុខនេះ
ធី ស្រីល័ក្ខAUGUST 5 2026133 views

កាលពីថ្មីៗនេះ ក្រុមហ៊ុនយក្ស ជីប ម៉ុង ជីប ម៉ុង បានបោះទុនទឹកប្រាក់ចំនួន ២៥០លានដុល្លារ ដើម្បីបើកការដ្ឋានសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈនៅកម្ពុជាក្នុងផ្ទៃដី​១៥ ហិចតា រោងចក្រនេះគឺស្ថិតនៅខណ្ឌដង្កោរ រាជធានីភ្នំពេញ ។

 

ជាមួយគ្នានោះដែរ ផលិតផលដែល ក្រុមហ៊ុនយក្ស ជីប​ ម៉ុង ផលិតនៅខ្មែរនោះរួមមានផលិតផលទឹកដោះគោ មី កាហ្វេនិងតែ ដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកមកពីប្រទេសអាល្លឺម៉ង់ និងបារាំង។

762812920 1613130980176831 7961648975935346103 N

យ៉ាងណាមិញ រោងចក្រថ្មីនេះ គឺជាការវិនិយោគរយៈពេលវែងរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងគោលបំណងពង្រឹងសមត្ថភាពផលិតក្នុងស្រុក បង្កើនតម្លៃបន្ថែមលើវត្ថុធាតុដើមកម្ពុជា និងរួមចំណែកជំរុញការអភិវឌ្ឍវិស័យផលិតកម្ម ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងសេដ្ឋកិច្ចជាតិប្រកបដោយភាពរឹងមាំ និងចីរភាព។

760266137 1463228839182946 3852405846954324237 N

គួរជម្រាបថា ចាប់ពីពេលនេះ ខ្មែរ ប៊ែវើរីជីស ដែលខ្មែរយើងស្គាល់ជាង ១៦ ឆ្នាំមកហើយនឹងបន្តដំណើរថ្មីក្រោមឈ្មោះ «Chip Mong Food & Beverages» ដូច្នេះសូមបងប្អូនខ្មែរកុំភ្លេចចូលរួមគាំទ្រផលិតផលថ្មីរបស់ក្រុមហ៊ុនយក្ស ជីប​ម៉ុងទាំងអស់គ្នា Chip Mong Food & Beverages ស្តង់ដារលំដាប់ពិភពលោក ៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia