ប្រាក់ខែតិច ចាយមិនដែលគ្រាន់! នេះជារឿងធំៗ៤ ដែលត្រូវចៀសឱ្យបាន បើមិនចង់ឱ្យជីវិតវេទនាដល់ឆ្នាំក្រោយទេ
ធី ស្រីល័ក្ខNOVEMBER 8 2024626 views

មានបងប្អូនមួយចំនួនតែងតែរអ៊ូរទាំថា ប្រាក់ខែដែលបានមកចាយមិនដែលគ្រាន់សោះ ចាយពេលណាក៏សល់ថ្ងៃ ហើយក៏មានអ្នកខ្លះទៀតរអ៊ូថាខំធ្វើការដល់១ខែទម្រាំបានលុយ តែពេលបើកលុយមកចាយតែ១អាទិត្យអស់បាត់ ខណៈដែលខ្លួនអាយុកាន់តែច្រើនមិនទាន់សល់អ្វីនៅក្នុងខ្លួនទាល់តែសោះ។ ខាងក្រោមនេះជារឿងធំៗ៤ ដែលបងប្អូនត្រូវតែចៀសឱ្យបាន បើមិនចង់វេទនាដល់ឆ្នាំក្រោយទេ៖

 

.កុំបង់រំលស់៖ នរណាក៏ចង់បានរបស់ដែលខ្លួនស្រលាញ់ដែរ នរណាក៏ចង់ប្រើរបស់ល្អដែរ ក៏ប៉ុន្តែបើចំណូលនៅតិចនៅចាយលុយសល់ថ្ងៃទេកុំលោតហក់ទៅទិញរបស់ដែលហួសសមត្ថភាពរបស់ខ្លួនអី។ ដូច្នេះបើមិនចង់ឱ្យឆ្នាំថ្មីវេទនាទេ បងប្អូនត្រូវប្តូរទម្លាប់នេះចេញឱ្យលឿនសូមបងប្អូនកុំគិតថា ទៅបង់រំលោះរបស់ខ្លួនស្រលាញ់ចេះតែបង់ៗទៅ ភ្លេចៗខ្លួនដាច់ហើយ។ បងប្អូនត្រូវចាំថា បើនៅតែគិតបែបនេះទាំងចំណូលខ្លួនមិននឹងធឹងប្រាកដណាស់អ្នកកំពុងតែធ្វើបាបខ្លួនឲ្យស៊ីអត់ស៊ីឃ្លានជាមិនខានឡើយ។

 

.ឱ្យគេខ្ចី៖ ជាការពិត ពេលដែលមានគេខ្ចីលុយ អ្នកប្រហែលជាយល់ដល់ទំនាក់ទំនងរាប់អាន ទើបមិនហ៊ានបដិសេធអ្នកដែលមកខ្ចីលុយ ប៉ុន្តែអ្នកត្រូវដឹងថា កុំយល់រហូតដល់ថ្នាក់ឱ្យគេខ្ចីតាំងខ្លួនឯងកំពុងខ្វះខាត។

ធ្វើបែបនេះមិនមែនរក្សាមិត្តភាពទេ ប៉ុន្តែវាស្មើនឹងបំផ្លាញទំនាក់ទំនងរវាងគ្នាទៅវិញ។ បើអ្នកមិនសូវមានលុយហើយ​ឱ្យគេខ្ចីប្រើ ដល់ពេលអ្នកមានបញ្ហាត្រូវការលុយភ្លាមៗ ហើយគេក៏គ្មានលទ្ធភាពសង អ្នកច្បាស់ជាអន់ចិត្ត។

 

. ចេញរកស៊ីតាមគេ៖ ការសម្រេចចិត្តចេញរកស៊ីតាមក្ដីស្រមៃគឺជារឿងល្អ ប៉ុន្តែបើអ្នកចាប់ផ្ដើមធំពេក វាអាចនាំឱ្យអ្នកមានបញ្ហាឬម្យ៉ាងទៀតអ្នកចេះតែយកលុយទៅរកតាមគេទាំងដែលខ្លួនមិនមានជំនាញអ្វីមួយច្បាស់លាស់វាប្រាកដជាបង្កឱ្យមានបញ្ហាប្រឈមនឹងរឹតតែធ្ងន់បើអ្នកគ្មានចំណូលសម្រាប់ទប់ទល់គ្រប់គ្រាន់។ ដើម្បីការពារខ្លួន អ្នកគួរតែកុំទាន់ធ្វើអីមួយតាមគេ អ្វីដែលគួរធ្វើគឺត្រូវរកលុយឱ្យសល់សិនកុំមានលុយតែតិចតួចទៅរកស៊ីតាមគេទាំងខ្លួនមិនយល់ពីការរកស៊ីបងប្អូនត្រូវចាំថាសន្សឹមៗសិន ទៅមុខម្ដងបន្តិចៗ ទើបអាចលូតលាស់រឹងមាំល្អមិនប្រហោងក្នុង។

 

. ចងការប្រាក់៖ កុំទម្លាប់ចងការលុយគេយកមកចាយ ព្រោះថាកម្ចីប្រភេទនេះ មានការប្រាក់ខ្ពស់ណាស់។ អ្នកអាចនឹងគិតថាលុយប្រភេទនេះ ខ្ចីឆាប់បាន ខ្ចីទាន់ចិត្ត ប៉ុន្តែត្រូវដឹងផងទៅថា​ លក្ខខណ្ឌសងរបស់វាមិនមែនធូរៗស្រួលៗដូចពេលខ្ចីនោះទេចងការគេយកលុយមកចាយធូរៗ​ដល់ពេលសងគេយូរៗការស្មើដើមបំណុលវ័ណ្ឌកមិនខានឡើយ។

 

ដូច្នេះហើយ សម្រាប់បងប្អូនដែលចង់សល់លុយនិងមិនចង់វេទនាដល់ឆ្នាំក្រោយទៀតនោះ បងប្អូនត្រូវចៀសកំហុសទាំង៤ខាងលើនេះឱ្យបាន បងប្អូនត្រូវដឹងថាលុយពិបាករកណាស់ទម្រាំតែបានលុយគឺហត់នឿយណាស់ ដូច្នេះមុនចាយត្រូវគិតកុំចេះតែចាយតាមចង់៕

25

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia