ទទួលបានការចាប់អារម្មណ៍ខ្លាំង! មកស្គាល់​ហាងកាហ្វេចំនួន៤ទីតាំង ល្បីខ្លាំងនៅស្រុកខ្មែរ
Srey NuthDECEMBER 14 2023277 views

ហាងកាហ្វេ បានក្លាយជាទីពេញនិយម សម្រាប់មនុស្សសម័យសតវត្សទី២១ ដែលគេច្រើនទុកជាកន្លែងជួបជុំពិភាក្សា ធ្វើការ ពិសេសសិស្ស-និស្សិតបានចាត់ទុកហាងកាហ្វេ ជាថ្នាក់រៀនក្រៅម៉ោងទៀតផង។ ដោយសារតែបែបនេះ បច្ចុប្បន្ន ការបើករបរហាងកាហ្វេ ពេញនិយមខ្លាំងណាស់ ហើយមានច្រើនបំផុត មិនថាក្រុងភ្នំពេញឬ តាមបណ្ដាលខេត្តនោះទេ។

 

ដូច្នេះថ្ងៃនេះ Business Cambodia និងលើកយកហាងកាហ្វេចំនួន៤ កន្លែងដែលកំពុងទាក់ចិត្តយ៉ាងខ្លាំង មិនតែប៉ុណ្ណោះអាចអង្គុយមើលថ្ងៃរះ ថ្ងៃលិចបានម៉ាអ៊ែម៖

 

១. Brown coffee and bakery សាខា​ក្រុង​ព្រះសីហនុ

 

287539831 5171094163006357 1559958187008486775 N

 

ហត់នឿយពីការងារ ថ្ងៃឈប់សម្រាកឬចុងសប្តាហ៍ ធ្វើដំណើរតាមរយៈផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចំណាញពេលវេលាតិច មកទទួលអារម្មណ៍ថ្មីហើយប្លែកនៃរសជាតិនៃកាហ្វេដ៏ឈ្ងុយឆ្ងាញ់ អមមកជាមួយបរិយាកាសនិងទេសភាពដ៏ស្រស់ត្រកាល។ កាន់តែពិសេសជាងនេះទៅទៀតអាចអង្គុយមើលថ្ងៃលិច ស្ដាប់សំលេងទឹករលកបានផងដែរ។

 

ហាងកាហ្វេប្រោន(Brown Coffee and Bakery ) គឺជាម៉ាកយីហោនៃហាងកាហ្វេដ៏ល្បីឈ្មោះ ដែល​បាន​បើក​អាជីវកម្ម​តាំងពីឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្ន ភាពជោគជ័យយ៉ាង​ខ្លាំង​បាន​ជំរុញ​យីហោ​កាហ្វេ​ក្នុង​ស្រុក​នេះពង្រីកសាខារបស់ខ្លួនរហូតដល់​ខេត្តព្រះសីហនុ ដោយទទួលបានភ្ញៀវទេសចរជាច្រើន។

 

២.កែបវេស (KEP WEST)

 

409575376 331729073053570 4398100145292448915 N

 

កែបបានផ្លាស់ប្តូរមុខមាត់គួរឲ្យកត់សំគាល់ជាមួយនឹងឆ្នេរខ្សាច់ដ៏សក្បុស ជាមួយគ្នានេះដែរគម្រោងថ្មីមួយដែលបានចាប់ដំណើរការនៅក្នុងខែនេះ មានឈ្មោះថា «ថ្ងៃបាំងឆត្រ» ដែលស្ថិតនៅក្នុងក្រោមក្រុមហ៊ុន Kep West។

ទឹករលក គឺជាសំណង់អគារអាហារដ្ឋានប្រណិតដែលស្ថិតនៅប្របនឹងមាត់ឆ្នេរកែប ដែលរួមមាន ភោជនីដ្ឋាន ហាងកាហ្វេ ជាដើម។ គម្រោងនេះគឺត្រូវបានសាងសង់ដោយយកលំនាំតាមរចនាបថ ធម្មជាតិប្រាកដនិយមស្របតាមទឹករលករបស់សមុទ្រ។

 

៣. កាហ្វេ Starbucks សាខាខេត្តកំពត

 

409449030 751709813669101 6221152708822719987 N

 

Starbucks ទើបតែប្រកាសជាផ្លូវការនូវការបើកដំណើរការសាខាក្រុងកំពត កាលពីប៉ុន្មានថ្ងៃមុននេះ ខណៈនេះជាសាខាដំបូងគេបង្អស់ដែលស្ថិតនៅ ក្រុងកំពតរបស់ Starbucks នៅចំកណ្តាលក្រុង ក្នុងតំបន់ប្រជុំជន។

 

សាខាថ្មីនេះ គឺរចនាប័ទ្មខាងក្នុងហាងគឺជាការលាយបញ្ចូលគ្នាយ៉ាងស្រស់ស្អាតរវាងការដេគ័រសម័យ និងបុរាណតាមដង ព្រែកកំពត (ព្រែកទឹកឈូ)។ អគារ «ផ្សារត្រី» ត្រូវបានកសាងតាំងពីសម័យអាណានិគមនិយមបារាំងក្នុងកំឡុង ទស្សវត្សរ៍ ១៩៣០ ហើយកាហ្វេ Starbucks បានរក្សារូបរាងភាគច្រើនឲ្យដូចទៅនឹងសំណង់ដើម។ ការ​រចនា​ខាង​ក្នុងបង្ហាញពីប្រវត្តិសាស្រ្តរបស់អគារមួយនេះ ដែលមានការតុបតែងបែបបុរាណ សម្រាប់​បន្ថែម​ភាព​ទាក់ទាញ​របស់ហាង ។

 

៤. Tube Coffee មាត់ទន្លេ

 

374242772 10231437021574650 1111448132502323220 N

 

នៅជាប់មាត់ទន្លេក្បែរព្រះបរមរាជវាំង យីហោកូនខ្មែរ Tube Coffee ​បាន​បើកសម្ពោធ​សាខា​ថ្មីរបស់ខ្លួនជាផ្លូវការហើយ កាលខែកញ្ញា ឆ្នាំ២០២៣ ខណៈនេះជាទីតាំងដែល មានបរិយាកាសល្អបំផុត​ សម្រាប់​បងប្អូនមកទទួលអារម្មណ៍ស្រស់ស្រាយ ទេសភាពទន្លេបួនមុខ ពីក្នុងហាងធ្យូបកាហ្វេសាខាមាត់ទន្លេ ដែលបើកទទួលភ្ញៀវជារៀងរាល់ថ្ងៃចាប់ពីម៉ោង៦:៣០ រហូតដល់ម៉ោង១១យប់៕

 

 

Srey Nuth

អត្ថបទសរុប៖ 438

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia