ចុះថ្លៃហើយ! ស្ងាត់ៗ ក្រុមហ៊ុន Mazda ប្រកាសលក់បញ្ចុះតម្លៃលើរថយន្តស៊េរីឆ្នាំ២០២៦ ចំនួន៤ម៉ូដែលនេះនៅខ្មែរ
ធី ស្រីល័ក្ខJANUARY 7 202619.4 K views

នេះគឺជាដំណឹងដ៏រីករាយមួយ សម្រាប់បងប្អូនដែលកំពុងតែមានគោលបំណងចង់ទិញរថយន្តថ្មីឬបងប្អូនដែលស្រលាញ់ចូលចិត្តគាំទ្ររថយន្តជប៉ុនរបស់ក្រុមហ៊ុន Mazda ខណៈពេលនេះគឺត្រូវម៉ាច់តែម្តង ដោយក្រុមហ៊ុនកំពុងតែមានការប្រកាសលក់ឡានលាងឃ្លាំងលើម៉ូដែលខ្លាញ់គោស៊េរីឆ្នាំ២០២៦ រហូតដល់ទៅ៤ម៉ូដែលដូច្នេះអាចត្រៀមលុយទិញឱ្យហើយទៅ។

 

បើតាមការឱ្យដឹងពីក្រុមការងាររបស់ Mazda Cambodia បានឱ្យដឹងថា ដើម្បីជាការស្វាគមន៍ឆ្នាំថ្មី ក្រុមហ៊ុនបានផ្តល់ជូនអតិថិជនយ៉ាងពិសេសដោយមានការបញ្ចុះតម្លៃរហូតដល់ ២០២៦ដុល្លារ សម្រាប់រថយន្ត ៨គ្រឿងដំបូងទៅលើម៉ូដែលរថយន្តដូចជា Mazda CX-5 , CX-8 , CX-60 និងCX-90 ហើយការបញ្ចុះតម្លៃនេះគឺនៅក្នុងខែមករានេះប៉ុណ្ណោះ។ ជាមួយគ្នានោះដែរ ចំពោះតម្លៃវិញគឺដូចខាងក្រោមនេះ៖

 

. Mazda CX-5 តម្លៃពេញ ៤២,៩៩៩ដុល្លារ បញ្ចុះសល់ត្រឹម ៤០,៩៧៣ដុល្លារ

9

. Mazda CX-8 តម្លៃពេញ ៤៩,៩៩៩ដុល្លារ បញ្ចុះសល់ត្រឹម ៤៧,៩៧៣ដុល្លារ

10

. Mazda CX-60 តម្លៃពេញ ៥៩,៩៩៩ដុល្លារ បញ្ចុះសល់ត្រឹម ៥៧,៩៧៣ដុល្លារ

11

. Mazda CX-90 តម្លៃពេញ ៨៤,៩៩៩ដុល្លារ បញ្ចុះសល់ត្រឹម ៨២,៩៧៣ដុល្លារ

12

ជាមួយគ្នានោះដែរ សម្រាប់បងប្អូនចង់ទៅមើលរថយន្តទាំង៤ម៉ូដែលខាងលើ អាចទៅអគារទីតាំងបង្ហាញរថយន្ត Mazda សាខាមានជ័យថ្មី ស្អាតទំនើបខ្លាំងណាស់ ហើយនេះក៏ជា Showroom ដែលទំនើបជាងគេផងដែរនៅកម្ពុជា។ បើនិយាយពី ខាងក្នុងវិញគឺមានផ្តល់សេវាកម្មយ៉ាងពេញចិត្ត ព្រោះនៅទីនេះមិនត្រឹមតែជា Showroom តែប៉ុណ្ណោះទេ តែនៅទីនេះបងប្អូនអតិថិជនក៏អាច ទទួលអាហារដ៏មានឱជារសឆ្ងាញ់ពិសារជាមួយនឹងការស្តាប់ភ្លេងព្យាណូយ៉ាងរណ្តំផងថែមទាំងមានកន្លែងសម្រាប់ក្មេងលេង និង មានរោងកុន Mazda ដ៏ទំនើបផងដែរ។

 

គួរជម្រាបថា សម្រាប់ព័ត៌មានបន្ថែមនៅអគារតាំង បង្ហាញរថយន្ដរបស់ក្រុមហ៊ុន Mazda Cambodia ទាំង២សាខាសាខាពោធិ៍ចិនតុង https://bit.ly/MazdaShowroomPochentong  សាខាមានជ័យ (ផ្លូវ៦០ម៉ែត្រ) bit.ly/MazdaShowroomMeanchey ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 095 999 599 / 095 999 699 ឬតាមដាន Facebook Page ផ្លូវការ Mazda Cambodia

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia