ជាការពិតណាស់ ការទិញទំនិញអនឡាញផ្តល់ភាពងាយស្រួលយ៉ាងខ្លាំង ប៉ុន្តែតើអ្នកប្រាកដទេថាព័ត៌មានផ្ទាល់ខ្លួន និងសាច់ប្រាក់របស់អ្នកមានសុវត្ថិភាព? ស្របពេលដែលការទិញទំនិញតាមអ៊ីនធឺណិតកំពុងពេញនិយម ហានិភ័យពីជនខិលខូចក៏មានច្រើនដូចគ្នា។ ជាមួយគ្នានោះដែរ ចៀសវាងជួបហានិភ័យ ពេលនេះធនាគារ AMK ប្រាប់ពីរឿងធំៗទាំង៤ ដែលបងប្អូនអ្នកចូលចិត្តវេរលុយទិញអនឡាញត្រូវប្រយ័ត្ន៖
១. កុំធ្វើប្រតិបត្តិការហិរញ្ញវត្ថុដោយប្រើប្រាស់ប្រព័ន្ធ Wi-Fi សាធារណៈ។
២. កុំផ្ដល់ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួន ឬឯកសារថតចម្លងដល់អ្នកដទៃ ប្រសិនបើអ្នកមិនដឹងច្បាស់ពីគោលបំណងរបស់ពួកគេ។
៣. កុំចុចលើតំណភ្ជាប់ (links) នៅក្នុងអ៊ីមែលដែលមិនស្គាល់ប្រភពច្បាស់លាស់។
៤. កុំរក្សាទុកលេខសម្ងាត់ដោយស្វ័យប្រវត្តិ (remember my password) នៅលើវេបសាយ ឬកម្មវិធីដែលអ្នកធ្វើប្រតិបត្តិការអនឡាញ។
គួរជម្រាបផងដែរថា ការការពារខ្លួនអ្នកនៅលើប្រព័ន្ធអ៊ីនធឺណិត មិនមែនជារឿងស្មុគស្មាញនោះទេ ប្រសិនបើអ្នកប្រុងប្រយ័ត្ន និងអនុវត្តតាមគន្លឹះទាំង ៤នេះជារៀងរាល់ដងមុនពេលទិញទំនិញផងដែរ៕



