រដ្ឋបាលលោក ត្រាំ ទើបបានដំឡើងពន្ធនាំចូលខ្ពស់លើប្រទេស ៤នេះ ខណៈខ្លះដល់ ៥០ភាគ.រយឯណោះ
Kan DaraDECEMBER 11 202512.2 K views

ក្នុងឆ្នាំ ២០២៥ រដ្ឋបាលរបស់លោក Donald Trump បានពង្រីកគោលនយោបាយពន្ធគយរបស់ខ្លួនយ៉ាងខ្លាំង ដោយដាក់សម្ពាធលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកស្ទើរតែទាំងអស់ ក្នុងគោលបំណងការពារផលិតកម្មក្នុងស្រុក និងសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលលោកចាត់ទុកថាមានភាពយុត្តិធម៎។ ខាងក្រោមនេះគឺជា ប្រទេសចំនួន ៤ ដែលលោកទើបបានតំឡើងពន្ធនាំចូល ខណៈមានខ្លះឡើងដល់ ៥០%ឯណោះ៖

 

១/. កាណាដា និងម៉ិកស៊ិក៖ លោក Trump បានដាក់ពន្ធគយ ២៥% លើទំនិញភាគច្រើនរបស់ប្រទេសទាំងពីរ (ចាប់ពីខែមីនាមកម្ល៉េះ) ក្រោមហេតុផលសន្តិសុខព្រំដែន និងការរត់ពន្ធគ្រឿងញៀន។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី០៨ ខែធ្នូនេះ លោក Trump បានព្រមានថានឹងដំឡើងពន្ធនាំចូលបន្ថែម ៥% ទៀត(រុប ៣០%) លើប្រទេស ម៉ិកស៊ិក ដោយលោកបានត្អូញត្អែរថា ប្រទេសនេះបានរំលោភលើសន្ធិសញ្ញាទឹករវាងប្រទេសទាំងពីរ ដែលបណ្តាលឲ្យកសិករនៅរដ្ឋតិចសាស់ខ្វះខាតទឹកសម្រាប់ដាំដំណាំ និងចិញ្ចឹមសត្វ។

 

២/. ចិន និងឥណ្ឌា៖ ពន្ធគយខ្ពស់នៅតែបន្តដាក់លើទំនិញចិន។ ចំពោះ ឥណ្ឌា វិញលោក Trump បានចាប់ផ្តើមដាក់ពន្ធ ២៥% លើទំនិញឥណ្ឌាភាគច្រើននៅខែសីហា ឆ្នាំ ២០២៥ ដោយចោទប្រកាន់ថាឥណ្ឌាមានទំនាក់ទំនងពាណិជ្ជកម្មមិនស្មើភាព។ បន្ទាប់មកនៅខែសីហាដដែល ពន្ធបន្ថែម ២៥% ទៀតត្រូវបានដាក់ ដោយសារតែឥណ្ឌាបន្តនាំចូលប្រេង និងទិញឧបករណ៍ការពារជាតិពីប្រទេសរុស្ស៊ី។ ដូច្នេះពន្ធគយដែលបានអនុវត្តលើទំនិញឥណ្ឌាបានកើនឡើងដល់ ៥០% ដែលជាអត្រាខ្ពស់បំផុតមួយដែលត្រូវបានដាក់លើដៃគូពាណិជ្ជកម្មធំ។

 

គួរជម្រាបផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យការចរចាពន្ធបដិកាជាមួយសហរដ្ឋអាមេរិក សម្រេចបាលទ្ធផលល្អដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីមេរិក បានសម្រេចទម្លាក់អត្រាពន្ធបដិកា សម្រាប់ការនាំចូលទំនិញពីកម្ពុជាពី ៣៦% មកនៅ ១៩% ប៉ុណ្ណោះ។ អត្រាពន្ធបដិកាថ្មី ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញឱ្យការធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia