សៀវភៅ៤ក្បាល ល្អបំផុតសម្រាប់ជួយដោះបំណុ.ល និងកសាងហិរញ្ញវត្ថុរឹងមាំគួរអានក្នុងឆ្នាំ ២០២៤
SOKLY SODECEMBER 15 2023114 views

ជាការពិតណាស់ សៀវភៅគឺជាឃ្លាំងផ្ទុកនូវចំណេះដឹង គំនិតល្អៗ ជម្រុញលើទឹកចិត្តមនុស្ស និងធ្វើឱ្យមនុស្សមានគំនិតចេះច្នៃប្រឌិតនូវអ្វីដែលថ្មីៗ តាមរយៈការអានសៀវភៅដែលល្អៗ ហើយជួយឱ្យជីវិតរបស់យើងមានការផ្លាស់ប្តូរល្អប្រសើរជាងមុន សូម្បីតែរឿងលុយកាក់។

 

ជុំវិញរឿងនេះដែរ​ Business Cambodia សូមលើកបង្ហាញអំពី សៀវភៅ ៤ក្បាល ដែលល្អបំផុតសម្រាប់ជួយដោះបំណុ.ល និងកសាងហិរញ្ញវត្ថុរឹងមាំគួរអានក្នុងឆ្នាំ ២០២៤ សៀវភៅទាំងនោះរួមមានដូចខាងក្រោម៖

 

១. សៀវភៅ៖ ២១គោលការណ៍រកស៊ីរឹងមាំ

2022 02 23 6215b53e5b186

សៀវភៅនេះផ្ដោតសំខាន់ទៅលើរឿង៣ធំៗគឺ ការគ្រប់គ្រងបុគ្គលិក ដោះបំណុល និងយុទ្ធសាស្រ្តអាជីវកម្ម។ វាអាចជួយលោកអ្នកឱ្យដឹងច្បាស់ពីដើមហេតុនៃបំណុលវ័ណ្ឌក យល់ដឹងពីចរន្តសាច់ប្រាក់ ស្គាល់បំណុលល្អនិងបំណុលអាក្រក់ ចេះវិធីយកប្រាក់ខែ១ដុល្លារដោះបំណុល។ មិនតែប៉ុណ្ណោះអ្នកនិពន្ធក៏បានរំលេចនូវក្បួនដោះបំណុលល្បីៗមួយចំនួន ដែលអាចជាជំនួយ ជួយបន្ថែមគំនិតដល់លោកអ្នកបានថែមទៀតផង។ ២១គោលការណ៍រកស៊ីរឹងមាំ ត្រូវបាននិពន្ធឡើងដោយ លោក សំ កុសល ស្ថាបនិកនៃក្រុមហ៊ុន Baksey Media។

 

២. សៀវភៅ៖ ដោះខាត

Photo 6228493536538507604 Y

សៀវភៅមួយក្បាលនេះ ល្អខ្លាំងសម្រាប់អ្នកកំពុងមានអាជីវកម្មក្នុងដៃ អានហើយធ្វើឱ្យអ្នកចំណេញបទពិសោធន៍រកស៊ីខ្លួនឯង ៥ឆ្នាំ។ ដោះខាត បង្ហាញអំពីច្រកចេញពីការរកស៊ីខាត បង្កើនប្រាក់ចំណេញទ្វេដង។ អ្នកនិពន្ធបានបង្ហាញច្បាស់ៗអំពីអាវុធទិព្វបំបែកការរកស៊ីខាត ដាស់អាជីវកម្មឱ្យងើបឡើងវិញតាមរយៈយុទ្ធសាស្រ្ត ដាស់យក្សនៅក្នុងក្រុមហ៊ុន ដាស់ចរន្តសាច់ប្រាក់ ដាស់ផលិតផលដ៏ល្អឥតខ្ចោះ និងដាស់ទីផ្សារជម្រុញការលក់។ ដោះខាត ត្រូវបាននិពន្ធឡើងដោយ លោក ម៉េង សុងលី ជាអ្នកស្រាវជ្រាវផ្នែកអាជីវកម្ម និងជាប្រធានវេបសាយ ចាបក្រហម។

 

៣. សៀវភៅ៖ លុយពិត

306050159 2733795330088568 5888149837763339064 N

សៀវភៅនេះល្អសម្រាប់មនុស្សគ្រប់វ័យ រាប់ចាប់ពីក្មេងវ័យជំទង់ រហូតដល់អ្នកធ្វើការ​ មានគ្រួសារ។ លុយពិត បង្ហាញឱ្យលោកអ្នកស្គាល់ច្បាស់ពីមូលដ្ឋានគ្រឹះធំៗ នៃការធ្វើជាម្ចាស់នៃលុយ យល់ដឹងពីជ្រលងមរណនៃលុយ ព្រមទាំងចេះពីវិធីដាំដើមលុយថែមទៀតផង។ អានសៀវភៅមួយនេះហើយ អ្នកនឹងលែងអាលាក់ហ្ស៊ីជាមួយលុយ ចាយលែងសល់ថ្ងៃ ចំណូលតិចឬច្រើន នៅតែអាចសន្សំទុកបង្កើនទ្រព្យបាន សៀវភៅនេះថែមទាំងអាចបង្រៀនឱ្យអ្នកប្រើលុយត្រូវ រស់នៅមានអនាគត។ លុយពិត ត្រូវបាននិពន្ធឡើងដោយ លោក ទឿយ ហុង អ្នកស្រាវជ្រាវហិរញ្ញវត្ថុ នៃ Business Cambodia។

 

៤. សៀវភៅ៖ ច្រវាក់ប្រាក់ខែ

Photo 6228493536538507602 Y

សៀវភៅនេះសក្តិសមបំផុតសម្រាប់មនុស្ស៣ក្រុមធំៗគឺ ថ្នាក់ដឹកនាំអាជីវកម្ម អ្នកធ្វើការ និងយុវជនដែលត្រៀមប្រលូកក្នុងជីវិតការងារ។ ថ្នាក់ដឹកនាំអាជីវកម្ម អានហើយនឹងស្គាល់ពីចរិតបុគ្គលិករបស់ខ្លួន  អាចតម្រង់ទិសបុគ្គលិកឱ្យក្លាយជាមនុស្សមានគុណភាព ព្រមទាំងអាចដោះស្រាយបញ្ហាបុគ្គលិកឈ្លោះគ្នា។ អ្នកធ្វើការ អានហើយនឹងដឹងថាខ្លួនឯងកំពុងស្ថិតនៅចំណុចណា គួរប្រើយុទ្ធសាស្រ្តអ្វីដើម្បីធ្វើឱ្យខ្លួនឯងក្លាយជាមនុស្សមានគុណភាព ដឹងថាខ្លួនឯងកើតមកដើម្បីអ្វី ធ្វើការដោយមានគោលដៅច្បាស់លាស់ លែងស្អប់ថ្ងៃចន្ទ។ យុវជន អានសៀវភៅនេះនឹងជួយឱ្យខ្លួនចំណេញពេល១០ឆ្នាំ មិនដើរខុសផ្លូវ មិនរង្វេងគោលដៅ។ ច្រវាក់ប្រាក់ខែ ត្រូវបាននិពន្ធឡើងដោយ អ្នកនិពន្ធ កាន់ ដារ៉ា (ស្មេរពនេចរ) ជាអ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ នៃ Business Cambodia។

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia