ការកែរូបភាពឱ្យបានស្អាត និងមានពណ៌ស្អាតលែងជារឿងលំបាកទៀតហើយ ដោយបងប្អូនគ្រាន់តែមានទូរស័ព្ទដៃមួយគ្រឿង ជាមួយ App ចំនួន៤ នេះដែលមានសមត្ថភាពកែពណ៌រូបភាពឱ្យបានកាន់តែស្អាត និងឥតគិតថ្លៃ ដោយមិនចាំចាច់ទាល់តែចេះប្រើ Photoshop លើកុំព្យូទ័រនោះឡើយ។
១. Lightroom៖ កម្មវិធីនេះនៅខ្មែរយើងគឺមានភាពពេញនិយមក្នុងការប្រើប្រាស់ ទាំងនៅលើកំព្យូទ័រនិងទូរស័ព្ទដៃ។ វាមានមុខងារជាច្រើននៅក្នុងកម្មវិធីនេះ ដែលអាចជួយឱ្យយើងកែរូបភាពបានស្អាត ចំណាយពេលតិច និងប្រើតែទូរស័ព្ទដៃ១គ្រឿងនប៉ុណ្ណោះ។ សម្រាប់អ្នកជំនាញគេអាចប្រើកម្មវិធីនេះកែរូបបានភ្លាមៗ ដោយពុំចាំបាច់ប្រើ តាមកម្មវិធី Light នៅលើកុំព្យូទ័រឡើយ។
២. Snapseed៖ ចំពោះកម្មវិធីនេះមានអ្នកប្រើប្រាស់ច្រើន ទាំងនៅខ្មែរយើងនិងបរទេស។ អ្នកជំនាញប្រើកម្មវិធីនេះគេអាចបញ្ចេញបញ្ចូលពណ៌នៃផ្ទៃរូបបានយ៉ាងស្អាត និងទាក់ទាញ ដោយពុំចាំបាច់ប្រើកុំព្យូទ័រឡើយ។ ជាមួយគ្នានេះ App Snapseed ក៏បានភ្ជាប់មកជាមួយនូវ មុខងារពិសេស ដែលយើងអាចប្រើដើម្បីកែរូបភាព ដោយមិនគិតថ្លៃសូម្បីតែ១រៀលឡើយ ។
៣. Picsart៖ ចំណែកកម្មវិធីនេះក៏មានភាពពេញនិយមមិនចាញ់គេប៉ុន្មានដែរ ដោយវាបានជួយសម្រួលជួយលើការកែរូបថតតាមទូរសព្ទដៃអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយផ្តល់ជូននូវកម្មវិធីសាមញ្ញតែសម្បូរបែប សូម្បីតែអ្នកចាប់ផ្តើមដំបូងក៏អាចប្រើបានដែរ។ ក្នុងនោះវាមានមុខងារគួរឱ្យចាប់អារម្មណ៍ជាច្រើន ចាប់ពីការកែតម្រូវពន្លឺ កម្រិតពណ៌ និងបន្ថែមអក្សរឬ Sticker ជាដើម។
៤. LightX Photo Editor: សម្រាប់កម្មវិធីមួយនេះគឺវាអាចមានសមត្ថភាពកែពណ៌រូបភាពដ៏ពេញនិយមជាមួយ មុខងារពិសេសៗជាច្រើន ធ្វើឱ្យរូបភាពរបស់លោកអ្នកឱ្យកាន់តែរស់រវើក មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចប្រើវានេះដើម្បីកាត់តរូបភាព ផ្គុំរូបផ្សេងៗបានដោយឥតគិតថ្លៃ ។
សូមជម្រាបផងដែរចំពោះកម្មវិធីកែរូបភាពទាំង៤ខាងលើនេះ បងប្អូនអាចធ្វើការទាញយកទៅសាកល្បងប្រើប្រាស់ដើម្បីកែរូបភាពបាន សម្រាប់ទាំងអ្នកមិនទាន់ចេះសោះនិងចេះខ្លះៗហើយ នៅលើទូរស័ព្ទដៃប្រភេទ Android និង iOS បានដោយឥតគិតថ្លៃ៕
អត្ថបទដោយ៖ ពីង ជូអេង


