រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៤៖ អគារការិយាល័យសម្រាប់ជួល៣៤៥ ដ៏ប្រណិត និងទំនើប បានបើកសម្ពោធជាផ្លូវការ ស្ថិតក្នុងខណ្ឌទួលគោក ដែលជាតំបន់ពាណិជ្ជកម្មចំរុះដ៏មានសក្ដានុពល និងកំពុងតែរីកចម្រើនឥតឈប់ឈរក្នុងវិស័យអចលនទ្រព្យ។ គួរកត់សម្គាល់ផងដែរថា កម្មវិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយស គណៈគ្រប់គ្រង ថ្នាក់ដឹកនាំ ដៃគូរវិនិយោគិន និងភ្ញៀវផ្សេងៗទៀតយ៉ាងច្រើនកុះករ។ អគារការិយាល័យសម្រាប់ជួល៣៤៥ នឹងជាដំណោះស្រាយសម្រាប់អ្នកស្វែងរកការិយាល័យថ្មី ដែលមានស្ដង់ដារ និង ស៊ីវីល័យ។
ពិធីបើកសម្ពោធនេះបានរៀបចំទៅទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរដោយមានពិធីសូត្រមន្តសុំសេចក្ដីសុខចម្រើន ការសម្ដែងរបាំជូនពរផ្ដល់សិរីសួស្ដី ពិធីកាត់ខ្សែបូរសម្ពោធជាផ្លូវការ និងបញ្ចប់ដោយមានការដើរទស្សនាអគារការិយាល័យទាំងមូលផងដែរ។
គួរបញ្ជាក់ផងដែរថា អគារការិយាល័យសម្រាប់ជួល កម្ពស់ ១៥ជាន់មួយនេះ មានប្រភេទបន្ទប់ការិយាល័យជាច្រើនប្រភេទ ដែលបានរចនាយ៉ាងស្អាតប្រណិត ទំនើបទាន់សម័យ និងមានផាសុកភាព។ លើសពីនេះទៀតសោត មានការគិតគូរយ៉ាងម៉ត់ចត់ ទៅលើប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធសន្ដិសុខ២៤ម៉ោង កន្លែងចំណតឡាន និងម៉ូតូ រួមទាំងជណ្ដើរយន្តជាច្រើន បន្ទប់ទឹកដាច់ដោយឡែក និង បន្ទប់ប្រជុំដ៏សម្បូរបែប ដើម្បីឆ្លើយតបទៅនឹងសម្រូវការរបស់អ្នកជួលសម័យទំនើប។
ស្ថិតនៅក្នុងខណ្ឌទួលគោក ដែលជាតំបន់ដ៏មានសក្ដានុពលធ្វើអោយអគារការិយាល័យសម្រាប់ជួល៣៤៥នេះ កាន់តែលេចធ្លោ ដោយសារទីតាំងអំណោយផលល្អមានការហុំព័ទ្ធជុំវិញដោយ កន្លែងហាត់ប្រាណ ផ្សារទំនើប ធនាគារ ភោជនីយដ្ឋាននានាជាច្រើន ដែលសមប្រកប និង ផ្ដល់ជូននូវភាពងាយស្រួលដល់ អ្នកជួលអគារ និងបុគ្គលិករបស់ខ្លួនផងដែរ។
លោក ឌី រដ្ឋា នាយកគ្រប់គ្រងទូទៅ នៃអគារបានមានប្រសាសន៍ថា៖ យើងពិតជាមានសេចក្ដីសោមន្សរីករាយក្នុងការណែនាំកន្លែងធ្វើការដ៍ប្រណិតមួយនេះ ដែលបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់អ្នកជួលសម័យថ្មី បង្កើតជាសហមគមន៍ពាណិជ្ជកម្មទំនើបមួយ។ សបញ្ជាក់ពី ទីតាំងមួយដែលលើសពីកន្លែងធ្វើ តែជាកន្លែងដែលសម្រាប់ធ្វើការទំនាក់ទនងគ្នា បង្កើតជាសហគមន៍ល្អ ចែករំលែកគំនិត និង បទពិសោធន៍ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។
ការបើកសម្ពោធជាផ្លូវការនេះ ជាសញ្ញានៃយុគសម័យថ្មីមួយនៃវិស័យពាណិជ្ជកម្មបែបទំនើបនៅភ្នំពេញ។ អគារការិយាល័យសម្រាប់ជួល៣៤៥ ដែលជាមជ្ឈមណ្ឌលនៃភាពច្នៃប្រឌិត និង វឌ្ឍនភាព យើងខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្ដៅនូវ គ្រប់សហគ្រិន អ្នកStartups គ្រប់ក្រុមហ៊ុនតូច មធ្យម និងធំ ទាំងអស់ ចូលរួមនិងក្លាយជាផ្នែកមួយនៃសហគមន៍វិជ្ជាជីវៈដ៏រស់រវើកមួយនេះ។
អគារការិយាល័យសម្រាប់ជួល៣៤៥ កំពុងរង់ចាំទទួលស្វាគមន៍អ្នកជួលទាំងអស់យ៉ាងកក់ក្ដៅ សម្រាប់ព័ត៌មានលំអិតអំពីអគារសូមទាក់ទង៖ លោក វិចិត្រ ដាម៉ារឌីនាយកផ្នែកជួល ០១៦ ៤៤៤ ៤៣១ ឬ អ៊ីម៉ែល៖ damardi90@gmail.com ។ អាសយដ្ឋានអគារ៖ ផ្លូវសម្ដេចប៉ែន នុត ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ៕