ខេត្ដសំណាង! ខេត្ដ ១ នេះទទួលបានគម្រោងវិនិយោគថ្មីតម្លៃសរុប ៥០០លានដុល្លារ
ធី ស្រីល័ក្ខ•OCTOBER 26 2026•622 views

កាលពីកន្លងទៅនេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៣៦ ក្នុងទំហំទុនវិនិយោគសរុបខ្ទង់លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៦។ នៅក្នុងនោះដែរ ខេត្តពោធិ៍សាត់ បានទទួលគម្រោងធំចំនួន ៣ ដែលមានទុនវិនិយោគសរុប ៥៣១ លានដុល្លារ។ ដោយនៅក្នុងនោះរួមមាន៖ 

 

១. ខេត្តពោធិ៍សាត់

 

  • គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្ដុកទុកថាមពលអានុភាព ៥០០ មេហ្គាវ៉ាត់ / ១ ០០០ មេហ្គាវ៉ាត់ម៉ោង មានទីតាំងស្ថិតនៅស្រុកក្រគរ។ គម្រោងនេះមានទុនវិនិយោគសរុប ២៤៤ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៩ កន្លែង។
  •  

    • គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១០០ មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅស្រុក ក្រគរ ដូចគ្នា។ គម្រោងនេះមានទុនវិនិយោគប្រមាណ ៦២ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ២៨ កន្លែង។

     

    • គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៣៥០មេហ្គាវ៉ាត់ ដែលមានទំហំទុនវិនិយោគប្រមាណ ២២៥លានដុល្លារអាមេរិកបង្កើតការងារ ៨៨កន្លែង។ នៅក្នុងនោះខេត្តពោធិ៍សាត់ក៏ទទួលបាន គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព៣០មេហ្គាវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី ដែលមានទំហំវិនិយោគ ៣៣លានដុល្លារបង្កើតការងារបានចំនួន ១២កន្លែង។

     

    គួររំលឹកផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារអាមេរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៧ពាន់កន្លែង៕

    23d83036 Fcf8 49a3 A487 36c26b09edfd.jpeg2a5f1125 D983 4cf6 B682 A5324e495e63.jpeg

    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2026 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia