អាយុខ្ទង់២០ឆ្នាំ សហគ្រិនវ័យក្មេង៣រូបនេះ ធ្វើជំនួញសម័យថ្មី អាចសាងក្រុមហ៊ុនតម្លៃរាប់លានដុល្លារ
ឡុង វឌ្ឍនៈJUNE 18 2023409 views

អាយុខ្ទង់២០ឆ្នាំ មានយុវវ័យមួយចំនួនធំ​ គឺមិនទាន់រៀនចប់ថ្នាក់មហាវិទ្យាល័យ និងមិនទាន់ស្គាល់ក្ដីស្រមៃខ្លួនឯងច្បាស់នៅឡើយ។ ប៉ុន្តែក៏មានយុវជនដែលមានភាពឆ្លាតវៃខ្ពស់មួយចំនួន ពិតជាមានភាពឆ្លាតវៃខ្ពស់ រហូតអាចមានសមត្ថភាពអាចកសាងក្រុមហ៊ុនតម្លៃរាប់សិបលានដុល្លារទៅហើយ។

ជាឧទារហ៍ជាក់ស្ដែង របស់យុវវ័យក្មេងៗ វ័យខ្ទង់២០ឆ្នាំខាងក្រោមនេះ គឺកសាងអាជីវកម្មប្លែកៗ តាមក្ដីស្រមៃខ្លួន រហូតអាចទទួលបាននូវភាពរីកចម្រើនលឿនគួរឱ្យកត់សម្គាល់ផងដែរ។ តើពួកគាត់ចាប់ផ្ដើមពីចំណុចណា?

១. យុវជន Ben Pasternak វ័យ២១ឆ្នាំ CEO​ ក្រុមហ៊ុន Simulate

ក្នុងឆ្នាំ២០១៦ យុវជនរូបនេះបានបង្កើតក្រុមហ៊ុនផលិតហ្គេមមួយ ដែលក្រោយមកលោកលក់ក្រុមហ៊ុនបានប្រាក់កន្លះលានដុល្លារ ហើយក៏សម្រេចចិត្តលាឈប់ពីសាលា ដើម្បីដើរតាមក្ដីស្រមៃជាសហគ្រិនភាព។

ក្រោយមក ក្នុងឆ្នាំ២០១៩ លោកមានមានក្ដីស្រមៃចង់ច្នៃបង្កើតអាហាររូបត្ថម្ភ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយលោកក៏បង្កើតក្រុមហ៊ុនថ្មីឡើងឈ្មោះថា Simulate ដែលច្នៃសាច់មាន់ប្រអប់ពិសេស មានអាហារូបត្ថម្ភខ្ពស់ និងប្រកបដោយនិរន្តរភាពផងដែរ។ អាជីវកម្មនេះអាចរកចំណូលបាន ៤១លានដុល្លារ កាលពីឆ្នាំ២០២១ និងបានប្រមូលទុនវិនិយោគបន្ថែម ៥០លានដុល្លារនៅជុំស៊េរី B។

លោកមានប្រសាសន៍ថា៖ ពេលនៅក្មេង អ្នកអាចនឹងឆោតល្ងង់ រហូតដល់អ្នកហ៊ានធ្វើរឿងដែលមានហានិភ័យជាច្រើន ដែលមនុស្សចាស់ៗមិនហ៊ានធ្វើ

២. កញ្ញា Jamie Steenbakkers វ័យ២៤ឆ្នាំ  សហស្ថាបនិកក្រុមហ៊ុន Busy Co

ក្រុមហ៊ុន Busy Co គឺបានផ្ដោតសំខាន់លើការជួយដោះស្រាយបញ្ហារបស់មនុស្សស្រី ដែលធ្វើការតុបតែងខ្លួនឱ្យលឿនរហ័សជាងមុន ក្នុងរយៈពេលត្រឹមតែ៥នាទីតែប៉ុណ្ណោះ។ អាជីវកម្មមួយនេះ បានប្រមូលទុនចំនួន​៣លានដុល្លារអាមេរិក និងអាចរកចំណូលបាន២លានដុល្លារផងដែរ។ ជាទស្សនៈរបស់កញ្ញា៖ ប្រសិនបើអ្នកបានដាក់ការខិតខំប្រឹងប្រែងទៅលើអ្វីមួយខ្លាំងបំផុត ចុងក្រោយអ្នកនឹងអាចធ្វើឱ្យវាអាចកើតឡើងបាន

៣.  Naomi Shah វ័យ២៦ឆ្នាំ ស្ថាបនិក Meet Cute

Meet Cute គឺជាក្រុមហ៊ុន ដែលនិទានសាច់រឿងតាម Podcast ដែលមានជាង៣០០វគ្គ និងប្រមូលទុនវិនិយោគ ៩.២៥លានដុល្លារ។ បន្ទាប់ពីបញ្ចប់ការសិក្សា Shah បានចាប់ផ្តើមធ្វើការនៅ Goldman Sachs មុនពេលផ្លាស់ទៅក្រុមហ៊ុន VC Union Square Ventures ។

នាង​និយាយ​ថា​៖ «​ខ្ញុំ​បាន​ដឹង​ថា​មាន​ចន្លោះប្រហោង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​កម្សាន្ត​។ ខ្ញុំ​ចាប់​ផ្តើម​បង្កើត​ផែនការ​អាជីវកម្ម ដូច្នេះ​ខ្ញុំ​ចង់ស្វែងរក ​ក្រុមហ៊ុន​បែបនេះ ដើម្បី​អាច​បណ្តាក់​ទុន​បាន”។ ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ ២០១៩ Shah នៅតែមិនបានរកឃើញក្រុមហ៊ុនបែបនោះ។ ដូច្នេះដៃគូនៅUnion Square Ventures បានសួរថាតើនាងចាប់អារម្មណ៍ក្នុងការបង្កើតវាដែរឬទេ? ក្រោយមកនាងក៏បានបង្កើតវាឡើងពីពេលនោះ៕

ឡុង វឌ្ឍនៈ
ក្រោយចំណាយពេលជាង ០៤ឆ្នាំ សម្ភាសន៍អ្នកជំនួញតូចធំរាប់រយនាក់ និងធ្លាប់បានសរសេរលើសពី ១០០០អត្ថបទ ទាក់ទងនឹងផ្នែកដឹកនាំ ខ្ញុំនៅតែស្រលាញ់ចូលចិត្តជំនាញដឹកនាំ និងរកឃើញរឿងគួរឱ្យចាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងផ្នែកនេះ។ ក្ដីស្រមៃធំមួយរបស់ខ្ញុំ គឺចង់ជួយដល់ម្ចាស់អាជីវកម្មតូចធំនៅកម្ពុជា អាចទទួលជោគជ័យទាំងក្នុងការដឹកនាំអាជីវកម្មផង និងកសាងសុភមង្គលក្នុងគ្រួសារជាទីស្រលាញ់របស់ពួកគាត់ប្រកបដោយតុល្យភាព។ ប្រសិនបើអ្នក ចង់ចែករំលែកគំនិតល្អៗ ឬចង់ផ្សព្វផ្សាយ រុញអាជីវកម្មអ្នកឱ្យគេស្គាល់កាន់តែច្រើន កុំខ្លាចក្នុងការជជែក ឬទំនាក់ទំនងជាមួយខ្ញុំ។ Telegram: 096 351 7713។ តាមដានគំនិតល្អៗជាច្រើនទៀតពីខ្ញុំតាមឆាណែលតេឡេក្រាម @LongVathanakOfficial ឬ Fb Page: Long Vathanak - ឡុង វឌ្ឍនៈ

អត្ថបទសរុប៖ 558

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia