កុំនិយាយឲ្យសោះ! ចង់ពូកែទំនាក់ទំនង និងសម្បូរមន្តស្នេហ៍ ដាច់ខាតកុំប្រើពាក្យ ៣ឃ្លានេះ
Kan DaraJUNE 3 202414 K views

យោងតាមការសិក្សាមួយបានឲ្យដឹងថា រៀងរាល់៧ឆ្នាំម្តង មនុស្សបាត់បង់មិត្តភក្តិពាក់កណ្តាល និងពិបាកចងមិត្តជាមួយអ្នកថ្មីណាស់។ ដោយមើលឃើញពីបញ្ហាដ៏រសើបនេះ ក្នុងនាមជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Stanford ផ្នែកទំនាក់ទំនង និងជាអ្នកនិពន្ធដ៏ល្បីឈ្មោះមួយរូប លោក Matt Abrahams បានបង្ហាញឃ្លាទាំង៣ ដែលអ្នកមិនគួរនិយាយដាច់ខាត បើចង់ឲ្យទំនាក់ទំនងកាន់តែប្រសើរ៖

/. ខ្ញុំភ័យខ្លាចណាស់ពេលខ្ញុំនិយាយ៖ លោក Abrahams បានលើកឡើងថា៖ «មនុស្សជាច្រើនគិតថាការពោលពាក្យ “ខ្ញុំភ័យណាស់នៅពេលខ្ញុំកំពុងនិយាយ” ដើម្បីទាញក្តីអាណិតអាសូរ ឬការយល់ចិត្តពីអ្នកស្តាប់ វាគឺជាសញ្ញាមិនល្អឡើយ»។ ប្រសិនបើអ្នកមិនបង្ហាញថា អ្នកមានបញ្ហាក្នុងការនិយាយជាសាធារណៈទេ នោះមនុស្សប្រហែលជាមិនបានកត់ស្គាល់ឡើយ។

/. ជាញឹកញាប់ខ្ញុំមានអារម្មណ៍ថា អ្នកចង់ប្រើភាសារួមបញ្ចូល ឬបញ្ចេញអារម្មណ៍ខ្លួនឯង នៅពេលនិយាយទៅកាន់ក្រុមមនុស្សធំ ឬធ្វើបទបង្ហាញអំពីការងារផ្សេងៗ ប៉ុន្តែវាមិនមែនជារឿងល្អឡើយ ប្រសិនបើអ្នកផ្តោតលើខ្លួនឯងទាំងស្រុង។ ឧទាហរណ៍ ជំនួសឲ្យការនិយាយថា “ខ្ញុំយល់ថាសេណារីយ៉ូនេះពិបាក” អ្នកអាចប្តូរមកជាពាក្យបែបនេះថា “យើងទាំងអស់គ្នាដឹងថាសេណារីយ៉ូនេះអាចជាបញ្ហាប្រឈម”។

/. កុំប្រើអក្សរកាត់ ឬពាក្យកាត់៖ លោក Abrahams បានឲ្យដឹងថា៖ «ចូរប្រើពាក្យឲ្យច្បាស់ ជាពិសេសពាក់ព័ន្ធនឹងបច្ចេកវិទ្យា វិទ្យាសាស្ត្រ ឬហិរញ្ញវត្ថុជាដើម។ រឿងធំមួយដែលធ្វើឲ្យមនុស្សលែងចង់ស្តាប់អ្នក គឺការប្រើប្រាស់ភាសាដែលពួកគេមិនយល់»។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងនិយាយអំពីអង្គការសុខភាពពិភពលោក សូមកុំពោលពាក្យ WHO ទោះបីជាអ្នកមានអារម្មណ៍ថាវាជាចំណេះដឹងទូទៅក៏ដោយ ប៉ុន្តែអ្នកត្រូវចាំថាមនុស្សម្នាក់ៗមានកម្រិតចំណេះដឹងមិនដូចគ្នាឡើយ។

យ៉ាងណាមិញ សុភាសិតខ្មែរពោលថា “រនាបបាក់ យករនាបជួស សម្ដីជ្រុលហួស ជួសមិនបានទេចំពោះមនុស្សទូទៅ ជាពិសេសម្ចាស់អាជីវកម្ម វាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវចេះពីរបៀបប្រើពាក្យសម្តីដើម្បីកសាងបណ្ដាញ និងការប្រាស្រ័យទាក់ទងប្រសើរក្នុងសង្គម ត្បិតឈ្មោះអ្នកដល់ណា អាជីវកម្មអ្នកគេស្គាល់ដល់កន្លែងនោះដូចគ្នា៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia