ធ្វើការងារសាលា អត់ចេះធ្វើស្លាយ! សាកបើកវេបសាយ៣នេះប្រើ មិនចាយពេលយូរ ឆាប់ចេះទៀត
Ping Chou EngJANUARY 30 2024281 views

មិនថាការងារការិយាល័យ ឬការធ្វើកិច្ចការសាលានោះទេ ការធ្វើបទបង្ហាញតាមរយៈស្លាយនៅតែជាតម្រូវការចាំបាច់។ ដោយឡែកសម្រាប់បងប្អូនដែលធ្វើការងារសាលាតែមិនទាន់ចេះឌីហ្សាញស្លាយដើម្បីឱ្យការងារ ឬការធ្វើបទបង្ហាញទាំងនោះកាន់តែមានភាពទាក់ទាញ និងងាយស្រួលយល់ អាចធ្វើការចូលទៅកាន់វេបសាយ៣នេះ ទាញស្លាយយកមកប្រើបានយ៉ាងងាយស្រួល មិនចំណាយពេលវេលាយូរ ប្រើដោយសេរី៖​

 

. Wepik

 

វេបសាយមួយនេះបងប្អូនអាចធ្វើការកែគម្រូស្លាយណាមួយដែលបងប្អូនពេញចិត្តបាននៅលើវេបសាយផ្ទាល់តែម្តង ដែលវាមានប្រមូលផ្តុំនូវគម្រូស្លាយជាច្រើនសក្តិសមសម្រាប់កិច្ចការសាលា ការងារនិងអាជីវកម្មផងដែរ។

 

. Visme

 

សម្រាប់វេបសាយមួយនេះវិញក៏មានស្លាយជាច្រើនទម្រង់ដូចជាសម្រាប់សិស្ស អ្នករកស៊ី និងសម្រាប់ធ្វើការងារគម្រោងផ្សេងៗបាននៅលើវេបសាយផ្ទាល់តែម្តងដោយបងប្អូនអាចកែច្នៃហើយប្រើដោយឥតគិតថ្លៃថែមទៀត។

 

. SlideMania

 

ចំណែកវេបសាយមួយនេះវិញគឺមានប្រមូលផ្តុំនូវគម្រូស្លាយជាច្រើន សម្រាប់ឱ្យយើងធ្វើការដោតឡួនយកទៅប្រើប្រាស់នៅលើ PowerPoint ឬ Google Slide ជាដើមដោយឥតគិតថ្លៃនិងសន្សំសំចៃពេលវេលា។

 

គួរបញ្ជាក់ថាសម្រាប់ស្លាយនេះជាធម្មតាតែងតែមាន នៅក្នុង PowerPoint កម្មវិធីរបស់កុំព្យូទ័រដែលភ្ជាប់មកជាមួយគម្រូស្រាប់ៗ បន្ថែមពីលើនេះ យើងអាចទាញយកគម្រូស្លាយស្អាតៗបន្ថែមសម្រាប់ប្រិយមិត្តអ្នកអាច អាចចូលទៅទាញយកបានសេរី ជាមួយប្រភេទស្លាយផ្សេងៗពីគ្នាជាច្រើនដោយ យើងគ្រាន់តែទាញយកមក រួចលុបអក្សរដើម ដោយជំនួសមកវិញនូវពាក្យដែលយើងចង់សរសេរ៕

 

អត្ថបទដោយ​៖ ពីង ជូអេង

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia