សម្ភាសន៍ការងារដំបូង ចង់សរសេរ CV ឱ្យត្រូវស្ដង់ដារ អាចប្រើវេបសាយ៣នេះ ស្រួលហើយហ្វ្រីទៀត
Ping Chou EngJANUARY 29 20244.9 K views

សម្រាប់អ្នកទើបដាក់ពាក្យចូលធ្វើការដំបូងៗចង់សរសេរCV ឱ្យបានល្អ ត្រឹមត្រូវតាមស្តង់ដារ និងទទួលបានការសម្ភាសន៍ការងារ តែមិនដឹងសរសេរតាមទម្រង់បែបណា អាចប្រើវេបសាយ៣នេះ ដែលមានប្រមូលផ្តុំនូវទម្រង់CV បែបស្តង់ដារ សាមញ្ញ ងាយស្រួលជាច្រើនដែលលោកអ្នកអាចប្រើប្រាស់ឯកសារទាំងនោះដោយឥតគិតថ្លៃ៖

 

១. Canva

 

Canva គឺជាកម្មវិធីនិងជាវេបសាយមួយដ៏ពេញនិយមដែលអនុញ្ញាតឱ្យយើងរចនារូបភាពជាច្រើន ក្នុងចំណោមនោះក៏មានទម្រង់បែបបទស្នើសុំការងារ CV នេះផងដែរ ដោយលោកអ្នកអាចចូលទៅរចនានិងបន្ថែមបំពេញព័ត៌មាន នៅលើទម្រង់ដែលមានស្រាប់តាមតម្រូវការនិងចំណូលចិត្ត។

 

២. Cvmaker

 

វេបសាយមួយនេះមានទម្រង់ CV ដែលយើងអាចកែសម្រាប់ខ្លួនឯងបានដោយគ្រាន់តែបំពេញព័ត៌មានរបស់យើង។ នៅពេលចូលទៅកាន់វេបសាយ លោកអ្នកចំណាយពេលបន្តិចបំពេញត្រង់ចំណុចដែលគេតម្រូវដូចជា​ Work experience, Qualifications, Education, Interests, References ក៏ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើតដើម្បីទទួលបានទម្រង់CV មួយដែលពេញលេញ និងទាក់ទាញ។ 

 

៣. Zenty

 

ចំពោះវេបសាយមួយនេះវិញក៏មានភាពងាយស្រួលក្នុងបំពេញ CV ដែរ ដោយក្នុងនោះវានឹងផ្តល់ទម្រង់ដែលមានស្រាប់ឱ្យយើង អាស្រ័យទៅតាមស្តង់ដារដែលយើងចង់បាន ដូចជាស្តង់ដារ CV សម្រាប់អ្នកមានបទពិសោធន៍តិចតួចឬសម្រាប់អ្នកដែលមានបទពិសោធន៍ច្រ់ើនហើយចង់ប្តូរការងារផងដែរ។

 

ដូច្នេះសម្រាប់បងប្អូនដែលកំពុងស្វែងរកទម្រង់CV ដែលត្រូវតាមស្តង់ដារ មានភាពទាក់ទាញនិងងាយស្រួលក្នុងការប្រើប្រាស់អាចធ្វើការចូលទៅប្រើប្រាស់នូវវេបសាយទាំង៣ខាងលើនេះជាប្រយោជន៍បាន៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia