Dave Ramsey បង្ហាញផ្លូវធំៗ៣ ជួយអ្នកកសាងអនាគតធូរ.ធារ រស់នៅមិនភ័យព្រួយពេលចាស់ទៅ  
SOKLY SODECEMBER 21 2023143 views

ឥឡូវពេញកម្លាំងធ្វើការរកលុយ ចុះពេលចាស់ជរាមានអ្វីជាទីពឹង? នេះគឺជាសំណួរដ៏រសើបមួយសម្រាប់មនុស្សសម័យសតវត្សរ៍ទី២១ ត្បិតការចិញ្ចឹមជីវិតក្នុងរបត់សង្គមមានការប្រណាំងប្រជែងខ្លាំង។ ដោយមើលឃើញពីបញ្ហានេះអ្នកជំនាញហិរញ្ញវត្ថុ និងជាអ្នកនិពន្ធលក់ដាច់បំផុតលោក Dave Ramsey បានចែករំលែកច្រកផ្លូវធំៗ៣ ជួយអ្នកកសាងភាពមានបាន រស់នៅមិនភ័យព្រួយពេលចាស់ទៅ ដែលរួមមានដូចខាងក្រោម៖

 

១/. តើ​មនុស្ស​គ្រប់​រូប​គួរ​ធ្វើ​អ្វី​ដើម្បីក​សាង​ទ្រព្យ?

រឿងដំបូងគឺត្រូវមានផែនការជាលាយលក្ខណ៍អក្សរសម្រាប់ប្រាក់របស់អ្នក។ បើ​អ្នក​ចង់​បង្កើត​ទ្រព្យ​សម្បត្តិ អ្នក​ត្រូវ​រៀបចំ​ផែនការ​សម្រាប់វា។ អ្នកជំនាញរូបនេះបានលើកឡើងថា៖ «អ្នកមានចំណាយតិចតួចបំផុត ជឿ​ឬ​មិន​ជឿ! តាមការសិក្សាថ្នាក់ជាតិនៃមហាសេដ្ឋីរបស់យើង មហាសេដ្ឋីធម្មតាចំណាយត្រឹម ២០០ដុល្លារឬតិចជាងនេះទៅលើភោជនីយដ្ឋានរៀងរាល់ខែ ហើយនៅតែទិញទំនិញជាមួយប័ណ្ណបញ្ចុះតម្លៃ។ ក្នុងរឿងនិទានមហាសេដ្ឋី​ភាគច្រើន​រស់នៅតាម​របៀប​​ដ៏​ឡូយឆាយ​ដែល​រួមមានជិះ​ឡាន Ferraris ក្នុងភូមិគ្រឹះផ្ទុករថយន្តទំនើបរាប់សិនគ្រឿង និងទទួលទាន​បង្កង​ជា​រៀងរាល់យប់ គឺ​គ្រាន់តែ​ជា​ទេវកថា​ប៉ុណ្ណោះ»។

 

២/. តើ​អ្វី​ជា​ឧបសគ្គ​ធំ​បំផុត​ក្នុង​ការ​កសាង​ទ្រព្យ​សម្បត្តិ?

លោក Dave Ramsey បាននិយាយថា៖ «នៅក្នុងគំនិតរបស់ខ្ញុំ ឧបសគ្គដ៏ធំបំផុតក្នុងការកសាងទ្រព្យសម្បត្តិគឺបំណុល»។ មនុស្សភាគច្រើនកំពុងលង់ក្នុងបំណុល ហើយខំប្រឹងធ្វើការស្ទើរពេញមួយជីវិតដើម្បីទូទាត់វិក័យបត្រ។ ប្រាក់ចំណូលរបស់អ្នកគឺជាឧបករណ៍កសាងទ្រព្យសម្បត្តិដ៏ធំបំផុត។ ហើយនៅពេលដែលវាត្រូវបានស៊ីដោយបំណុល វាស្ទើរតែមិនអាចទៅរួចទេក្នុងការសន្សំសម្រាប់អនាគត។

 

៣/. តើអ្នកនឹងផ្តល់ដំបូន្មានអ្វីខ្លះសម្រាប់ការកសាងទ្រព្យសម្បត្តិ និងការសងបំណុល?

អ្នកគួរមានប្រភពចំណូលលើសពីមួយ រំដោះខ្លួនចេញពីបំណុលឲ្យបាន (កត់ត្រាបំណុលសរុប សងផ្តាច់ពីតូចទៅធំ ដែលគេហៅថាក្បួន Snow Ball) និងមានមូលនិធិសង្គ្រោះបន្ទាន់ពី៣ទៅ ៦ខែ មានកញ្ចប់វិនិយោគ ១៥%នៃប្រាក់ចំណូលសរុបរបស់អ្នកទៅក្នុងគណនីចូលនិវត្តន៍។ ធ្វើបែបនេះពីរបីទសវត្សរ៍ អ្នកនឹងអាចរស់នៅមិនភ័យមុខភ័យក្រោយខ្លាចចាស់ទៅគ្មានទីពឹងនោះឡើយ៕

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia