ម្ចាស់ហូមចម្ការ បង្ហើបគន្លឹះពិសេស៣ ទាក់ភ្ញៀវចូលហាងពេញៗ ទោះមានគូប្រជែងក្បែរខាងច្រើន
SOKLY SOJULY 24 20232.1 K views

ការរកស៊ីនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីគឺចៀសមិនផុតពីការប្រកួតប្រជែងឡើយ ហើយឈរជើងបានឬអត់មិនមែនមកពីគូប្រជែងខ្លាំងឬខ្សោយឡើយ តែវាអាស្រ័យលើថាអ្នកជាម្ចាស់អាជីវកម្មរឹងមាំ និងឆ្លាតវៃប៉ុនណាទៅវិញទេ។

ជុំវិញបញ្ហារសើបខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia អ្នកស្រី ហេង ស្រីសុភី ជាម្ចាស់ភោជនីយដ្ឋាន Home Chamkar បានបង្ហើបនូវគន្លឹះពិសេស៣ អាចទាក់ចិត្តភ្ញៀវឱ្យចូលពេញៗហាង ទោះបីមានគូប្រជែងក្បែរខាងច្រើនប៉ុនណាក៏ដោយ។

១. ពង្រឹងចំណុចខ្លាំង៖ ​ត្រង់ចំណុចនេះអ្នកស្រីសុភី បានលើកឡើងថា «ពេលមានគេមកប្រកួតប្រជែងជាមួយ យើងមិនត្រូវទៅអង្គុយខឹងឬអន់ចិត្តឡើយ អ្វីដែលគួរធ្វើគឺផ្ដោតលើខ្លួនឯង»។ អ្នកស្រីបន្តថា កុំបាក់ទឹកចិត្ត ធម្មតាពេលមានហាងថ្មីបើកក្បែរយើងគេប្រាកដជាអាចទាញភ្ញៀវពីយើងខ្លះហើយ ព្រោះអ្នកណាដែលថាមិនចង់សាករបស់ថ្មីទៅ។ ទន្ទឹមនឹងនោះយើងត្រូវពង្រឹងលើចំណុចខ្លាំងរបស់ខ្លួនឯងដែលគ្មានអ្នកណាអាចធ្វើដូចបាន ដើម្បីទាក់ភ្ញៀវឱ្យត្រឡប់មករកយើងជាប្រចាំវិញ។

ជាក់ស្ដែងចំណុចពិសេសរបស់ហូមចម្ការ គឺការដែលមានបរិយាកាសល្អ ទេសភាពស្រស់ស្អាត​ អតិថិជនគ្រប់ជាន់ថ្នាក់សុទ្ធតែអាចទៅសម្រាកញ៉ាំអាហារបានដល់ទៅ៣ពេល ជាមួយនឹងតម្លៃសមរម្យខ្លាំងស្ទើរមិនគួរឱ្យជឿ។ គ្រប់អតិថិជនដែលទៅដល់អាហារដ្ឋានមួយនេះ តែងតែសរសើរពីការរៀបចំកន្លែងទាក់ទាញខ្លាំង ហើយមានម្ហូបឆ្ងាញ់ស្ទើរគ្រប់មុខ ភេសជ្ជៈសម្បូរបែប ដែលមានតម្លៃធូរថ្លៃខ្លាំង គ្មានកន្លែងណាអាចប្រដូចបាន។

នេះគឺដោយសារតែម្ចាស់ហាងគិតគូរដល់អតិថិជន សុខចិត្តយកកម្រៃចំណេញតិចតួច ប៉ុន្តែចង់បំពេញនូវតម្រូវការរបស់មនុស្សគ្រប់ប្រភេទ។ មិនថាអ្នកមានចំណូលតិចឬច្រើន អ្នកចង់កម្សាន្ត អ្នកចង់រកកន្លែងធ្វើការ អ្នកចង់ពិភាក្សាការរកស៊ី សុទ្ធតែអាចទៅហូមចម្ការបានទាំងអស់ ព្រោះថាម្ចាស់ហាងបានរៀបចំឱ្យមានទាំងកន្លែងអង្គុយមើលទេសភាព កន្លែងអង្គុយញ៉ាំអាហារក្នុងម៉ាស៊ីនត្រជាក់ ព្រមទាំងមានបន្ទប់សម្រាប់ការប្រជុំថែមទៀតផង។

354247935 721008613160341 3726306892183324532 N

២. បង្កើនភាពទាក់ទាញ៖ ត្រង់ចំណុចនេះអ្នកស្រីសុភីបានបង្ហើបថា «ស្របពេលដែលពង្រឹងភាពខ្លាំង យើងក៏ត្រូវបង្កើតអ្វីថ្មី ដើម្បីឱ្យអតិថិជនរបស់យើងឆាប់ត្រឡប់មកសាកវិញផងដែរ»។ ចំពោះហូមចម្ការផ្ទាល់ អ្នកស្រីបានព្យាយាមបង្កើតមុខម្ហូបថ្មីៗជាប្រចាំ ដើម្បីឱ្យអតិថិជនបានសាកល្បងអ្វីប្លែកៗ។ ទន្ទឹមនឹងនោះអ្នកស្រីក៏បានផ្លាស់ប្ដូរអាហារដ្ឋានរបស់ខ្លួនពីកន្លែងអង្គុយញ៉ាំធម្មតាឱ្យក្លាយជា ការញ៉ាំអាហារដែលមានកំដរដោយក្រុមតន្រ្តី (Band)។ Band បានធ្វើឱ្យហូមចម្ការកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត ហើយអតិថិជនទាំងអស់សុទ្ធតែអាចសំណូមពរបទចម្រៀង ឬឡើងច្រៀងកម្សាន្តបានគ្រប់ៗគ្នា។

353825233 10160691629567248 1926957983903870753 N

៣. ទុកអតិថិជនដូចបងប្អូន៖ ចំណុចពិសេសបំផុតដែលហូមចម្ការធ្វើបានល្អបំផុតគឺការផ្ដល់តម្លៃជូនអតិថិជនស្មើៗគ្នា ពោលគឺទទួលអារម្មណ៍ដូចជាមិត្តភក្តិបងប្អូនគ្នាអ៊ីចឹង។ អ្នកស្រីសុភីបង្ហើបថា «យើងតែងតែប្រាប់បុគ្គលិកថា គ្រប់ភ្ញៀវដែលអញ្ជើញមកគឺគាត់ចង់បានភាពរីករាយ ដូច្នេះអ្វីដែលយើងត្រូវធ្វើគឺ ផ្ដល់នូវស្នាមញញឹម ភាពស្និទ្ធិស្នាល ព្រមទាំងបំពេញតម្រូវការជូនពួកគាត់ឱ្យអស់ពីចិត្ត»

អ្នកស្រីក៏បានបា្រប់ទៀតដែរថា ជាធម្មតាពេលដែលដំណាំដែលដាំលម្អរនៅក្នុងបរិវេណហូមចម្ការ មានផ្លែទុំ ដូចជាខ្នុរ ចេក ល្ហុង ជាដើម អ្នកស្រីតែងតែបេះចែកជូនអតិថិជនដែលអញ្ញើញមកទទួលទានគ្រប់ៗគ្នា។ ហើយបើទោះបីជាមានអ្នកសុំទិញក៏អ្នកស្រីមិនព្រមលក់ជូនដែរ ព្រោះអ្នកស្រីយល់ថា បើសិនជាទុកចែកជូនភ្ញៀវហូបទាំងអស់គ្នា ពួកគាត់នឹងសប្បាយចិត្តជាង។ ទន្ទឹមនឹងការបដិសេធមិនព្រមលក់ផ្លែឈើជូន អ្នកស្រីក៏បានពន្យល់អ្នកដែលចង់ទិញដោយការគួរសម និងជូនផ្លែឈើមួយចំណែកទៅកាន់ពួកគាត់ដោយឥតគិតថ្លៃជំនួសវិញ។

349464423 813939393637358 7679635523024979487 N

ម្ចាស់អាជីវកម្មរូបនេះបានបញ្ជាក់ថា «ការចំណេញលុយចូលហោប៉ៅរបស់ខ្លួនឯងបន្តិចបន្តួច បើអាចប្ដូរជាស្នាមញញឹមនិងការស្រលាញ់រាប់អានរបស់មនុស្សជុំវិញខ្លួនបាន ខ្ញុំមិនខ្លាចនឹងបាត់បង់លុយចំនួននោះឡើយ»

ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់ទៅលេងនៅហូមចម្ការ អាចធ្វើដំណើរទៅតាមអាសយដ្ឋាន៖ ផ្លូវ៣៨០ ភូមិស្វាយជ្រុំ ក្រុងអរិយក្សត្រ ចម្ងាយ2km ពីកំពង់ចម្លងអរិយក្សត្រ។ លេខកក់៖ ០១៧ ៩៣៧ ០០៨/០១០ ២៦៦ ០០៨

អត្ថបទដោយ៖ សូ សុខលី

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia