«ធ្វើការយូរហើយ គ្មានសល់អី ដុះតែក្បាលពោះ» នេះគឺជាសម្តីដ៏ពេញនិយមមួយដែលយើងតែងឮចេញពីមាត់បុគ្គលិកមួយចំនួនចំអន់គ្នាលេង ប៉ុន្តែវាអាចជារឿងពិត។ សម្រាប់បុគ្គលិកប្រាក់ខែខ្ទង់ ២៥០-៣៥០ដុល្លារ/ខែ កាន់តែមានស្ថានភាពតានតឹង បើទោះបីខំត្បិតត្បៀតទប់នឹងការចំណាយយ៉ាងណា ក៏ខែខ្លះចាយអស់ៗគ្មានសល់ អាចនឹងឈានដល់ខ្ចីគេចាយដោះកូយចុងខែទៀតក៏មាន។
ប្រសិនបើអ្នកកំពុងស្ថិតក្នុងខ្ទង់ចំណូលខាងលើ សហគ្រិនចាស់វស្សា៥រូប ប្រាប់ឲ្យប្រញាប់ធ្វើរឿងធំៗទាំង៥ ខាងក្រោមនេះជាបន្ទាន់៖
១/. រៀបចំកញ្ចប់លុយ
លោកស្រី យូ បូរី ដែលមានបទពិសោធន៍ចាស់វស្សាលើវិស័យការងារ ថែមទាំងជាសហគ្រិនស្ត្រីឆ្នើមមួយរូប បានណែនាំឲ្យបុគ្គលិកមានប្រាក់ខែខ្ទង់ ៣០០ដុល្លារ គួររៀបចំថវិកាជា ៣កញ្ចប់ធំៗ និងដាក់ក្នុងកុងធនាគារដាច់ដោយឡែកពីគ្នា។ ស្ថាបនិកក្រុមហ៊ុន TEDP រូបនេះបានលើកឡើងយ៉ាងដូច្នេះថា៖ «មិនថាប្រាក់ខែប៉ុន្មានទេ ត្រូវចាត់ចែងឲ្យមានកញ្ចប់ថវិកាផ្សេងៗគ្នាពោលគឺ កញ្ចប់ចាយ កញ្ចប់ជូនពុកម៉ែ និងកញ្ចប់សន្សំ។ សម្រាប់កញ្ចប់ចាយប៉ុនណាគឺប៉ុណ្ណឹង កុំស្លន់តាមគេ រឿងគេជារឿងគេ កុំភ្លេចពេលដែលយើងអត់លុយ ពុំអាចទៅខ្ចីនរណាបានឡើយ»។
២/. រៀនជំនាញថ្មី
ប្រាក់ខែខ្ទង់៣០០ដុល្លារ/មួយខែ ចង់បានចំណូលថែម រឿងទីមួយដែលត្រូវធ្វើគឺយកលុយទៅរៀនបន្ថែម។ ត្រូវចាំថា ចំណូលដែលអ្នករកបានគឺអាស្រ័យលើសមត្ថភាព ចំណេះជំនាញដែលអ្នកមាន។ ឧបមាថា បុគ្គលិកពីរនាក់ចូលធ្វើការដំណាលគ្នា ប៉ុន្តែបុគ្គលិកដែលចេះភាសាអង់គ្លេស ឬចិន ហើយចេះប្រើកុំព្យូទ័រផ្សេងៗ មានឱកាសទទួលបានប្រាក់ខែខ្ពស់ជាង បុគ្គលិកដែលមិនចេះភាសាទីពីរ។
ក្នុងនោះ លោកបណ្ឌិត គីម ហ៊ាង បានមានប្រសាសន៍ថា៖ «ភាសាដែលសំខាន់ជាងគេនៅក្នុងសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្ចុប្បន្ននេះ និងក្នុងរយៈពេល ៥០ឆ្នាំទៅមុខទៀតគឺ ភាសារអង់គ្លេស និងភាសាចិន»។ ប្រសិនបើអ្នកចេះភាសាលើសពីភាសាកំណើត នោះឱកាសការងារ និងអទិភាពរបស់អ្នក មានភាគរយខ្ពស់ជាងអ្នកមិនចេះ។
៣/. រៀបក្រឡាចងចំណងឲ្យចំណេញ
របៀបធ្វើទំនាក់ទំនងសង្គមវាពិតជាសំខាន់ណាស់ ពីព្រោះសង្គមនឹងផ្ដល់ឱកាសខ្ពស់ដល់មនុស្សដែលមានទំនាក់ទនងល្អជាមួយអ្នកដទៃ។ ចំណេះដឹងជាច្រើនទៀតក៏បានកើតឡើងតាមរយៈការចែករំលែកគ្នាទៅវិញទៅមកនេះដែរ។ លោកបណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងយ៉ាងដូច្នេះថា៖ «មនុស្សដែលយើងចង់មានទំនាក់ទំនងល្អជាមួយគឺជាមនុស្សដែលអាចផ្ដល់អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមកបាន មិនមែនមនុស្សដែលគិតតែរឿង ដើរលេង ផឹកស៊ីអត់ប្រយោជន៍ទេ ពីព្រោះចួនកាលពួកគេអាចទាញយើងទៅបាន បើយើងស្មារតីនៅខ្សោយ»។
យ៉ាងណាមិញ ប្រាក់ខែនៅតិច ចំណូលនៅទាបបង្ហាញថាសមត្ថភាពយើងមានបញ្ហា ក្រៅពីច្រកផ្លូវធំៗខាងលើ ចូលផ្ដោតសំខាន់បំផុតទៅលើ ការអភិវឌ្ឍខ្លួន និងការកសាងខ្លួនឯងឱ្យខ្លាំងលើសមុន។ ចង់ឲ្យចំណូលកើន ១គុណនឹង១០ ឬ ៣០០ដុល្លារ ឡើងដល់ ៣០០០ដុល្លារ អ្នកត្រូវធ្វើខ្លួនឲ្យសាកសមនឹងទទួលបានវា ដូចពាក្យលោក Jim Rohn ដែលជាសហគ្រិនជនជាតិអាមេរិក ជាអ្នកនិពន្ធនិងជាអ្នកលើកទឹកចិត្តមួយរូបដ៏ល្បីល្បាញបាននិយាយថា៖ «ចំនួនលុយ និងតួនាទីដែលអ្នកមាន ពុំអាចលើសពីសមត្ថភាពរបស់អ្នកឡើយ»៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)
កម្មវិធីសម្ពោធសៀវភៅ «ច្រវាក់ប្រាក់ខែ» ប្រធានបទ៖ “ផ្លូវបង្កើតចំណូលច្រើនច្រកពីលើប្រាក់ខែ”
🎯មាតិកាកម្មវិធី
✅ រូបមន្តបុគ្គលិកឆ្នើម [លោកស្រី យូ បូរី]
✅ ក្បួនធ្វើការសម្រេចក្ដីស្រមៃ [អ្នកនិពន្ធ កាន់ ដារ៉ា]
✅ បុគ្គលិកផ្នត់គំនិតថៅកែ [ ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ ]
✅ បំប្លែងជំនាញចេញជាលុយច្រើនច្រក [លោក សំ កុសល]
តម្លៃចូលរួម ១៥$/នាក់
ទំនាក់ទំនងចុះឈ្មោះ https://t.me/nunaHC24


