ទុកដូចផ្ទះ! បុគ្គលិ.ក ចង់បានរបស់៣នេះ ខ្លាំងបំផុតនៅកន្លែងធ្វើកា.រ ជួយឲ្យពួកគេមានផលិតភាពខ្ពស់
Kan DaraJUNE 5 20246.7 K views

ទឹកត្រជាក់ ត្រីកុំ កន្លែងសុខដុម មនុស្សជ្រកកោនបានយូរមិនខុសអ្វីពីកន្លែងការងារ ចង់ឲ្យបុគ្គលិកប្រឹងធ្វើការខ្លាំង ទុកការិយាល័យដូចជាផ្ទះ និងមានអារម្មណ៍កក់ក្តៅ ថ្នាក់ដឹកនាំត្រូវមានរបស់ធំៗ៣ ខាងក្រោមនេះឲ្យពួកគេ ដោយយោងតាមការសិក្សារបស់ទស្សនាវដ្តី Forbes៖

១/. ផ្តល់តម្លៃដល់ការងាររបស់បុគ្គលិកគ្រប់រូបស្មើៗគ្នា

ទំនាក់ទំនងស្អិតរមួត កើតឡើងតាមរយៈការផ្តល់ឲ្យ និងការទទួលបាន តែប្រសិនបើបុគ្គលិកមានអារម្មណ៍ថាការរួមចំណែករបស់ខ្លួន ពុំមានសារៈសំខាន់សម្រាប់ស្ថាប័នទេ នោះវានឹងនាំទៅរកអារម្មណ៍ឯកា។ ដូច្នេះក្នុងនាមជានិយោជក ឬថ្នាក់ដឹកនាំ ត្រូវបង្ហាញពីបេសកម្ម និងចក្ខុវិស័យរបស់ក្រុមហ៊ុនឲ្យបានច្បាស់លាស់ ជាពិសេសត្រូវឧស្សាហ៍រំលឹកពីភាពសំខាន់នៃតួនាទីរបស់បុគ្គលិកម្នាក់ៗ។

២/. ផ្តល់ឲ្យបុគ្គលិកនូវអារម្មណ៍នៃភាពជាម្ចាស់

កន្លែងធ្វើការគឺជាទីតាំងមួយដែលមនុស្សចំណាយពេលវេលាច្រើនបំផុត ហើយក៏ជាផ្នែកធំមួយដែលផ្តល់ភាពកក់ក្តៅ ឬធុញថប់ក្នុងជីវិតរបស់ពួកគេផងដែរ។ ចូរអនុញ្ញាតឲ្យបុគ្គលិកកាន់តួនាទីត្រូវនឹងជំនាញវិជ្ជាជីវៈ និងភាពខ្លាំងរបស់ខ្លួន ហើយបើកសេរីភាពក្នុងការបញ្ចេញសក្តានុពលអស់ពីពោះ នោះពួកគេនឹងទទួលបានអារម្មណ៍នៃភាពជាម្ចាស់ រីករាយជាមួយអ្វីដែលខ្លួនកំពុងធ្វើ រីឯផលិតភាពការងារនឹងហក់ខ្ពស់ស្មានមិនដល់។

/. ផ្តល់ការបណ្តុះបណ្តាលឥតឈប់ឈរ

មនុស្សជួបប្រទះភាពឯកោ តែលតោល ឬកង្វះការជំរុញទឹកចិត្ត អាចបណ្តាលមកពីភាពសឹករិចរិលនៃសមត្ថភាព ចំណេះ ជំនាញ។ ក្រៅពីការឈប់សម្រាកក្នុងរយៈពេលខ្លីដើម្បីសាកថ្មជីវិត បុគ្គលិកត្រូវការឱកាសនៃការបណ្តុះបណ្តាលជុំវិញជំនាញវិជ្ជាជីវៈរបស់ខ្លួនជាប្រចាំ ដើម្បីដុះខាត់សមត្ថភាពឲ្យកាន់តែមុតស្រួច និងអាចសម្រេចកិច្ចការបានកាន់តែមានវិសាលភាពធំជាងមុន។

យ៉ាងណាមិញ កន្លែងការងារប្រៀបដូចជាផ្ទះទីពីរទៅហើយសម្រាប់បុគ្គលិកភាគច្រើន ព្រោះពួកគេបានពលីពេលវេលានៃជីវិត បូជាថាមពលអស់ពីខ្លួន ដើម្បីសម្រេចបេសកម្មរួម។ ដូច្នេះក្នុងនាមជានិយោជក ឬថ្នាក់ដឹកនាំ សូមមើលថែបុគ្គលិកឲ្យបានល្អ ហើយអ្វីដែលអ្នកគួរយកចិត្តទុកដាក់បំផុតនោះ គឺធ្វើយ៉ាងណាឲ្យពួកគេមានអារម្មណ៍កក់ក្តៅពេលជ្រកកោនក្រោមដំបូលផ្ទះរួមជាមួយអ្នក៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/hangchhengH24ាា Large

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia