របរតូច តែចំណូលវិលជុំ! មកស្គាល់របរកសិកម្ម ៣ចាយទុនធ្វើតិច តែអាចទាញចំណូលបានរាល់ថ្ងៃ
ធី ស្រីល័ក្ខJUNE 17 2026898 views

នាពេលបច្ចុប្បន្ននេះ របរកសិកម្មកំពុងក្លាយជារបរមួយដែលទទួលបានពេញនិយមយ៉ាងខ្លាំង ដោយមានបងប្អូនយើងមួយចំនួនបានច្នៃរបរកសិកម្មក្លាយទៅជាប្រភពចំណូលដល់ទៅពីរ បីផ្លូវក្នុងពេលតែមួយថែមទៀតផង។ ហើយក្នុងរបរកសិកម្មនេះទៀតសោទ ត្រូវបានគេចាត់ទុកថាជារបរក្រៅម៉ោងមួយសម្រាប់ប្រជាពលរដ្ឋទូទៅដែលមានពេលវេលាសម្រាកចុងសប្តាហ៍ ឬ ទំនេរពីការងារល្ងាចៗផងដែរ។

 

ខាងក្រោមនេះជារបរកសិកម្មចំនួន៣ ដែលបងប្អូនអាចពិចារណាធ្វើបានពេលទំនេរពីការងារ ហើយសុទ្ធសឹងតែជារបរដែលចំណាយដើមទុនតិច តែអាចទាញចំណូលបានរាល់ថ្ងៃដែលរបរទាំងនោះរួមមាន ៖

 

.របរចិញ្ចឹមក្តាម

 

សម្រាប់របរចិញ្ចឹមក្តាមនៅក្នុងប្រទេសកម្ពុជាយើងមិនសូវជាមានអ្នកធ្វើច្រើននោះទេ ដោយហេតុថារបរមួយនេះ ព្រោះប្រជាជនភាគច្រើននៅខ្វះបច្ចេកទេសហេតុនេះទើបមិនសូវមានអ្នកធ្វើ ប៉ុន្តែបើធ្វើត្រូវរបរនេះអាចទាញចំណូលបានច្រើនមិនចាញ់របរផ្សេងៗនោះទេ ព្រោះបច្ចុប្បន្នរបរបុកល្ហុងកំពុងពេញនិយមហេតុនេះតម្រូវការក្តាមក៏ច្រើន តម្លៃក៏មិនទាបប៉ុន្មានដែរមិនតែប៉ុណ្ណោះបើចិញ្ចឹមច្រើនយើងអាចរកចំណូលវិញជុំបានស្ទើរតែរាល់ថ្ងៃថែមទៀតផង។

 

ដោយឡែកសម្រាប់ដើមទុននៅក្នុងការចាប់ផ្តើមក៏មិនសូវជាច្រើនប៉ុន្មាននោះដែរ ព្រោះក្តាមនេះយើងអាចចាប់ពីស្រែឬទិញពូជគេមកបង្កាត់បន្តៗបាន ម្យ៉ាងវិញការចំណាយទៅលើការរៀបចំកន្លែងចិញ្ចឹមក៏មិនជាសាំញ៉ាំអ្វីច្រើន ព្រោះយើងអាចចិញ្ចឹមបាននៅលើដីផ្ទាល់ក៏បាន និងនៅក្នុងតង់ក៏បាន គ្រាន់តែតង់ត្រូវការចំណាយទៅលើការធ្វើទុយោ និងប្តូរទឹកញឹកញាប់ប៉ុណ្ណោះ។

 

២.របរចិញ្ចឹមចកអាសូឡា

 

ចំពោះចកអាសូឡានេះ នៅមិនបងប្អូនមួយចំនួននៅមិនទាន់បានស្គាល់នៅឡើយទេ ខណៈដែលមានបងប្អូនយើងមួយចំនួនកំពុងរកចំណូលបានរាល់ថ្ងៃពីរបរមួយនេះ។ចកអាសូឡានេះត្រូវបានគេយកសម្រាប់ធ្វើជាចំណីសត្វគ្រប់ប្រភេទមានទាំងត្រី មាន់ ទា ខ្យងជាដើម ដែលចកនេះជួយឱ្យសត្វចិញ្ចឹមធំធាត់បានរហ័ស។ ហើយបើនិយាយពីការចិញ្ចឹមវិញនោះ ចកអាសូឡានេះគឺងាយស្រួលខ្លាំងមែនទែន បងប្អូនគ្រាន់តែទិញពូជ ១គីឡូទៅ២គីឡូ ហើយធ្វើអាងតូចល្មមមួយតាមលទ្ធភាពដែរ។

 

បងប្អូនមានជាការស្រេច។រីឯការប្រមូលផលវិញដាំត្រឹមតែ ២ ទៅ ៣ថ្ងៃគឺបានផលហើយ ព្រោះចកនេះឆាប់ធំហើយប្រសិនបើយើងដាំវាច្រើនអាងនោះយើងនឹងប្រមូលផលបានវិលជុំរាល់ថ្ងៃ។

9c45ca99 E0a1 435f 825d 71fea29a9d5c

.ដាំបន្លែ

 

របរដាំបន្លែត្រូវបានគេចាត់ទុកជារបរដែលកំប៉ិកកំប៉ុកនៅផ្ទះដែលទាំងស្រីទាំងប្រុសសុទ្ធតែអាចធ្វើបាន ព្រោះងាយស្រួល នឹងមិនបារម្ភរឿងបញ្ហាទីផ្សារព្រោះជារបស់ដែលគេត្រូវការបរិភោគរាល់ថ្ងៃ ទោះមិនបាច់ដាំបោះដុំ ក៏អាចលក់រាយនៅក្នុងភូមិក្នុងតំបន់បានដែរ។ ជាក់ស្តែង របរដាំបន្លែនេះទោះបីជាមើលទៅកំប៉ិកកំប៉ុកប៉ុន្តែក្នុងមួយខែប្រសិនជាយើងដាំទៅមានផលល្អអាចរកចំណួលបាន ខ្ទង់ ២០ទៅ ៣០ម៉ឺនរៀនឯណោះ ដែលនេះជាប្រាក់ចំណេញបានពីការដាំបន្លែដូចជា ស្ពៃ សាឡាត់ ស្លឹកខ្លឹម ពោតបារាំង និងបន្លែផ្សេងៗទៀត។ ហេតុដូច្នេះ សម្រាប់បងប្អូនដែលនៅតាមខេត្តកំពុងចង់រករបរបង្កើតចំណូលក៏អាចពិចារណាសាកល្បងបានទោះមិនចេះក៏បងប្អូនអាចធ្វើបានព្រោះបច្ចុប្បន្នមានកម្មវិធីទូរស័ព្ទនិងលេខអ្នកជំនាញជាច្រើនដែលក្រសួងបានរៀបចំដែលបងប្អូនអាចសួរពីបច្ចេកទេសដាំដុះបាន លុះពេលធ្វើបានទោះមិនបានលក់ជាចំណូលច្រើនតែបងប្អូនក៏អាចកាត់បន្ថយការចំណាយបានមួយកម្រិតទៅលើម្ហូបអារហាររបស់បងប្អូនបានដែរ៕

8

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia