នៅតាមខេត្ត ចង់មានចំណូលថែម! គួរសម្លឹងមើល របរសាមញ្ញ ៣នេះបាន ចាយទុនក្រោម៥០០$ តែអាចទាញលុយចូលកុងរាល់ថ្ងៃ
ធី ស្រីល័ក្ខ•NOVEMBER 2 2026•1.2 K views

សម្រាប់បងប្អូនដែលកំពុងរស់នៅតាមខេត្ត ហើយចង់បានចំណូលច្រើន ពេលនេះឱកាសបានមកដល់ហើយ ព្រោះទាំងអស់គ្នាអាចសម្លឹងមើល របរ៣នេះបាន ដែលយើងអាចរកស៊ីនៅផ្ទះបាន ហើយប្រសិនជារកស៊ីត្រូវរបរត្រូវវិញគឺអាចទាញលុយចូលកុងរាល់ថ្ងៃតែម្តង។ ជាមួយគ្នានោះដែរ សម្រាប់បងប្អូនដែលនៅតាមខេត្តហើយចង់មានមុខរបរផ្ទាល់ខ្លួន អាចសម្លឹងមើលរបរ ៣នេះបាន៖

 

១. ដាំព្រះក្រុង៖  ចំពោះមុខរបរដាំព្រះក្រុងនេះគឺល្អខ្លាំងមែនទែន សម្រាប់អ្នកដែលចង់បានចំណូលថែមជាពិសេសនោះគឺសាកសមបំផុតចំពោះអ្នកដែលនៅតាមខេត្តហើយចង់មានមុខរបរផ្ទាល់ខ្លួនព្រោះមុខរបរដាំព្រះក្រុងនេះជំហ៊ានដំបូងៗរាងចាយពេលច្រើនបន្តិចមែន តែយូរទៅៗគឺស្រួលថែទាំណាស់ពោលមួយថ្ងៃចាយពេលតែ១ម៉ោងប៉ុណ្ណោះ។ ជាក់ស្តែង ដូចជាកសិករម្នាក់ ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានចាប់មុខរបរដាំ និងបេះស្លឹកព្រះក្រង់លក់អាចរកចំណូលបានរហូតដល់ ២ពាន់៥រយដុល្លារក្នុងមួយខែ។ ដំណាំព្រះក្រុងនេះគាត់បានបេះស្លឹកចាស់ៗលក់ឱ្យម៉ូយតាមបណ្តាខេត្ត និងភ្នំពេញ ដែលតម្លៃអាចឡើងដល់ ៣ម៉ឺនរៀលជាងក្នុងមួយគីឡូហើយសម្រាប់ស្លឹកវិញគឺអាចច្នៃធ្វើជាចាហួយព្រះក្រុងធម្មជាតិជាពិសេសនោះនៅពេលដល់អាកាសធាតុក្តៅ ចាហួយព្រះក្រុងមានតម្រូវការខ្លាំងព្រោះជាអាហារសុខភាព ជួយសម្រួលកម្តៅក្នុងរាងកាយ ធ្វើលោកបេះស្លឹកលក់សឹងមិនទាន់។

 

ដោយឡែក សម្រាប់បងប្អូនដែលចង់ដាំដំណាំព្រះក្រុងនេះជំហ៊ានដំបូងបងប្អូនអាចធ្វើរងទទឹងប្រហែល ២ ម៉ែត្រ និងដាំចន្លោះពីគ្នាប្រហែលកន្លះម៉ែត្រ ដោយពូនរងឱ្យខ្ពស់ដើម្បីងាយស្រួលដើរបេះសងខាង។ ដំណាំប្រភេទនេះគឺចាញ់ការជាំទឹក ពោលបើដីជាំទឹកដាំមិនរស់ទេ ហើយដំណាំនេះដាំតែម្តង អាចបេះស្លឹកបានរហូតដល់ ៥ ទៅ ១០ ឆ្នាំ។

 

២.យកដីទាំងនោះធ្វើជាប្រព័ន្ធកសិកម្មចម្រុះ៖ ប្រព័ន្ធកសិកម្មចម្រុះនេះមានន័យថា គឺជាការអនុវត្តបច្ចេកទេសផ្សេងគ្នានៅលើដីតែមួយ។ មានដូចជាការចិញ្ចឹមត្វ ការដាំដំណាំចម្រុះជាដើមហើយការអនុវត្តកសិកម្មចម្រុះគឺមានច្រើនសណ្ឋានដោយផ្អែកទៅតាមលក្ខណៈ អាកាសធាតុ ដី និង ធនធានដែលកសិករមាន។ ជាក់ស្ដែងមានកសិករមួយចំនួនបានអនុវត្តប្រព័ន្ធនេះ កំពុងទទួលបានភាពជោគជ័យផងដែរ។ ហើយនេះក៏ជាមុខរបរដ៏ល្អខ្លាំងមែនទែន សម្រាប់បងប្អូនដែលនៅតាមបណ្តាយខេត្ត ជាពិសេសនោះគឺសម្រាប់អ្នកដែលមានដី ១ ហិកតាហើយទុកចោលពុំទាន់បានច្នៃបង្កើតចំណូលថែមដោយលោកអ្នកអាច បែងចែកដីជាផ្នែកៗសម្រាប់ការធ្វើកសិកម្មរបស់ខ្លួន មានដូចជាសួនបន្លែចម្រុះ រោងចិញ្ចឹមសត្វ   ផ្លែឈើហូបផ្លែ និងផ្នែកសំខាន់មួយទៀតគឺ ជីកស្រះចិញ្ចឹមត្រីខ្នាតតូចបានផងដែរ។

 

៣.របរចិញ្ចឹមក្តាម៖ សម្រាប់របរចិញ្ចឹមក្តាមនៅក្នុងប្រទេសកម្ពុជាយើងមិនសូវជាមានអ្នកធ្វើច្រើននោះទេ ដោយហេតុថារបរមួយនេះ ព្រោះប្រជាជនភាគច្រើននៅខ្វះបច្ចេកទេសហេតុនេះទើបមិនសូវមានអ្នកធ្វើ ប៉ុន្តែបើធ្វើស្រូវរបរនេះអាចទាញចំណូលបានច្រើនមិនចាញ់របរផ្សេងៗនោះទេ ព្រោះបច្ចុប្បន្នរបរបុកល្ហុងកំពុងពេញនិយមហេតុនេះតម្រូវការក្តាមក៏ច្រើន តម្លៃក៏មិនទាបប៉ុន្មានដែរមិនតែប៉ុណ្ណោះបើចិញ្ចឹមច្រើនយើងអាចរកចំណូលវិញជុំបានស្ទើរតែរាល់ថ្ងៃថែមទៀតផង។

 

ដោយឡែកសម្រាប់ដើមទុននៅក្នុងការចាប់ផ្តើមក៏មិនសូវជាច្រើនប៉ុន្មាននោះដែរ ព្រោះក្តាមនេះយើងអាចចាប់ពីស្រែឬទិញពូជគេមកបង្កាត់បន្តៗបាន ម្យ៉ាងវិញការចំណាយទៅលើការរៀបចំកន្លែងចិញ្ចឹមក៏មិនជាសាំញ៉ាំអ្វីច្រើន ព្រោះយើងអាចចិញ្ចឹមបាននៅលើដីផ្ទាល់ក៏បាន និងនៅក្នុងតង់ក៏បាន គ្រាន់តែតង់ត្រូវការចំណាយទៅលើការធ្វើទុយោ និងប្តូរទឹកញឹកញាប់ប៉ុណ្ណោះ​។

 

យ៉ាងណាមិញ សម្រាប់បងប្អូនដែលនៅតាមបណ្តាខេត្តហើយខ្វះទុនក្នុងការចាប់ផ្តើមរកស៊ី SME Bank Cambodia គឺជាធនាគារ SME ដែលយល់ច្បាស់ពីតម្រូវការ និងសក្តានុពលរបស់សហគ្រាសធុនតូច និងមធ្យមដោយមានផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប ជាមួយលក្ខខណ្ឌឥណទានដែលមានភាពបត់បែនខ្ពស់ ដើម្បីជួយសម្រួលដល់ការទទួលបានប្រភពទុន ដោយមិនបណ្តោយឱ្យបញ្ហាខ្វះខាតទ្រព្យធានាមកទប់ស្កាត់ឱកាសរីកចម្រើនរបស់អ្នកឡើយ។ រយៈពេលឥណទាន៖ រហូតដល់ 84 ខែ ទំហំឥណទាន៖ រហូតដល់ 200 លានរៀល អត្រាការប្រាក់ទាប ចាប់ពី 0.53% ក្នុងមួយខែ។ សម្រាប់ព័ត៌មានបន្ថែម និងការប្រឹក្សាយោបល់អំពីផែនការអាជីវកម្មរបស់លោកអ្នក៖ 096 811 1118 ៕

857759168 2551594522029567 6372095724711778404 N (1)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia